ស្ថានទូត​អាមេរិក​នឹង​រៀប​ចំ កម្មវិធី «The first Grade A Student Education USA Fair» នាព្រឹក​ថ្ងៃ​អាទិត្យ

9
Cambodia Website Design

ភ្នំពេញៈ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា នឹងរៀបចំ កម្មវិធី «The first Grade A Student Education USA Fair» នាព្រឹកថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ នៅស្ថានទូតសហរដ្ឋអាមេរិក ដើម្បីជំរុញនិងលើកទឹកចិត្ដឲ្យសិស្សបង្កើនសមត្ថភាពផ្នែកភាសាអង់គ្លេស គិតពីឱកាសចាប់យកអាហារូបករណ៍ទៅសិក្សានៅបរទេស និងព័ត៌មានស្ដីពីទិដ្ឋការទៅសហរដ្ឋអាមេរិកជាដើម។

លោក Jay Raman អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ប្រាប់ LIFT ថា គោលបំណងចម្បងនៃព្រឹត្ដិការណ៍នេះ គឺដើម្បីផ្ដល់ព័ត៌មានដែលអាចជួយដល់សិស្សនិទ្ទេស A អាចស្វែងរកអាហារូបករណ៍ និងឱកាសផ្សេងៗជាច្រើនទៀតទៅសិក្សានៅសហរដ្ឋអាមេរិក។

លោកបន្ដថា «យើងចង់ឲ្យសិស្ស-និស្សិតកម្ពុជាទាំងអស់ទទួលបានព័ត៌មានល្អបំផុតតាមតែអាចធ្វើទៅបាន អំពីជម្រើសដែលគេមាន ដើម្បីឲ្យពួកគេអាចធ្វើការសម្រេចចិត្តល្អបំផុតសម្រាប់អនាគតរបស់ពួកគេ»។

Cambodia Website Design

សហរដ្ឋអាមេរិកមានប្រព័ន្ធអប់រំឧត្តមសិក្សាល្អបំផុតក្នុងលោក ជាមួយសាកលវិទ្យាល័យ និងមហាវិទ្យាល័យរាប់ពាន់ ដែលផ្តល់នូវគុណភាពអប់រំខ្ពស់គ្រប់ជំនាញ។

បើតាមលោក Jay Raman មាននិស្សិតកម្ពុជាជាង ៥០០ នាក់កំពុងតែសិក្សានៅសហរដ្ឋអាមេរិក ហើយចំនួននេះកំពុងតែកើនឡើងជារៀងរាល់ឆ្នាំ។

លោកបន្ដថា៖«ទោះបីជា ព្រឹត្តការណ៍នេះសម្រាប់តែសិស្ស-និទ្ទេស A តែសិស្សផ្សេងទៀតអាចស្វែងរកព័ត៌មានទាំងនេះបាននៅមជ្ឈមណ្ឌលប្រឹក្សាយោបល់ Education USA ដែលស្ថិតនៅបណ្ណាល័យសាកលវិទ្យាល័យបញ្ញាសាស្រ្ត។ មជ្ឈមណ្ឌនេះក៏មានផ្តល់ព័ត៌មានស្តីពីការជ្រើសរើសសកលវិទ្យាល័យឲ្យបានត្រឹមត្រូវ ការជ្រើសរើសមុខជំនាញសិក្សា ការធ្វើតេស្តស្តង់ដារ ការស្នើសុំទិដ្ឋាការសម្រាប់សិស្ស-និស្សិត និងការផ្គត់ផ្គង់ថវិការដល់ការសិក្សា ដោយមិនមានគិតថ្លៃ»។

លោក Jay Raman បានផ្ញើសារខ្លីដល់សិស្សទាំងអស់ថា «ការសម្រេចចិត្តទៅសិក្សានៅបរទេសអាចជារឿងមួយពិបាក ក៏ប៉ុន្តែមានព័ត៌មាន ជាច្រើនសម្រាប់ជួយអ្នកក្នុងការធ្វើការសម្រេចចិត្តឲ្យបានល្អប្រសើរ។ សិស្ស-និស្សិតកម្ពុជា រាប់ពាន់នាក់បានស្វែងរកការសិក្សាកម្រិតឧត្តមនៅសហរដ្ឋអាមេរិក។ ជាមួយការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត អ្នកបន្ទាប់អាចជារូបអ្នក»៕

ប្រភព៖ភ្នំពេញប៉ុស្តិ៏

Comments

comments

You might also like More from author