គ្រាន់​តែ​អំបិល​សោះ​​ អាច​ធ្វើ​អោយ​ផ្ទៃ​មុខ និង​សក់​របស់​អ្នក​ស្អាត​មិន​គួរ​អោយ​ជឿ!!!

0 1
Cambodia Website Design

អំបិលជាគ្រឿងផ្សំចាំបាច់ខ្លាំងណាស់ចំពោះជីវិតមនុស្ស។ វាមិនគ្រាន់តែយកមកសម្រាប់ធ្វើអាហារប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយខាងផ្នែកសម្រស់ និងសុខភាពបានទៀត ដូចជា ស្បែក និងសក់ជាដើម។

ការពិតទៅសម័យបុរាណជនជាតិចិនបានយកអំបិលមកលាងសម្អាតមុខ និងកក់សក់ ពីព្រោះនៅមិនទាន់មានសាប៊ូប្រើនៅឡើយ។ អំបិលជាវត្ថុដែលមានធាតុរ៉ែច្រើន។ មានអ្នកដែលយកអំបិលមកកក់សក់ រួចបានប្រាប់ថា ក្រោយពីកក់រួច សក់ដុះក្រាស់មិនជ្រុះដូចពីមុន ហើយពួកគេមានអារម្មណ៍ត្រេកអរជាខ្លាំង។ មានអ្នកប្រើម្នាក់ទៀតបានប្រាប់ថា អំបិលធ្វើអោយសរសៃសក់មានទម្ងន់ រលើបរលោង។ អ្នកប្រើម្នាក់ទៀតបានប្រាប់ថា ក្រោយពីប្រើរួចត្រឹមតែមួយដង សក់ដែលធ្លាប់សំប៉ែតជាប់ស្បែកក្បាលក៏មានការប្រែប្រួលគួរអោយចម្លែកចិត្ដ។

មិនតែប៉ុណ្ណោះភាពប្រៃរបស់អំបិលក៏បានជួយអោយបាត់រមាស់ក្បាល ពីព្រោះកាលណារន្ធញើសស្អាត វត្ថុស្មោកគ្រោកមិនមានកន្លែងតោង ពេលនោះអាការរមាស់ក៏នឹងមិនកើតឡើងដែរ។ អ្នកខ្លះនៅពេលរមាស់ស្បែកក្បាលតែងខំប្រឹងកក់សក់រៀងរាល់ថ្ងៃ ប៉ុន្ដែក៏នៅតែមិនបាត់រមាស់ ដោយសារតែកក់មិនបានស្អាតល្អ ធ្វើអោយវត្ថុស្មោកគ្រោកនៅកកផ្ដុំរន្ធញើស ជាហេតុធ្វើអោយនៅតែរមាស់ក្បាល។ ដូច្នេះយើងសូមណែនាំវិធីកក់សក់អោយបានត្រឹមត្រូវដូចខាងក្រោមនេះ ៖

Cambodia Website Design

១-ប្រើទឹកផ្កាឈូកបើសិនជាមាន ប៉ុន្ដែបើមិនមានទេ អ្នកអាចយកផ្ដិលដងទឹកម្ដងបន្ដិចៗចាក់ស្រោចពីដើម-កចុះមក ដោយឱនក្បាលចុះ ហើយប្រើដៃម្ខាងទៀតស្ទាបត្រដុសសក់ ដើម្បីអោយជ្រុះវត្ថុកខ្វក់ដែលជាប់សរសៃសក់ និងស្បែកក្បាល។

២-ចាក់សាប៊ូដាក់បាតដៃ ឬចាក់ដាក់លើក្បាលតែម្ដងក៏បានដែរ រួចយកម្រាមដៃដុសអោយសព្វពេញក្បាល ហាមប្រើក្រចកអេះស្បែកក្បាល ប៉ុន្ដែឈ្លីម៉ាស្សាទាល់តែសព្វរហូតមានអារម្មណ៍ថាស្អាត និងសព្វពេញក្បាលហើយសឹមលាងចេញដោយទឹកក្ដៅឧណ្ហៗអោយស្អាតម្ដងទៀត។

៣-ក្រោយកក់ដោយសាប៊ូរួច ត្រូវយកទឹកអំបិលដែលត្រៀមទុកមកឈ្លីម៉ាស្សាអោយសព្វពេញក្បាលទាល់តែជ្រាបចូលទៅក្នុងរន្ធញើស ពេលនោះវានឹងជួយបណ្ដេញវត្ថុកខ្វក់ ឬជាតិប្រេងដែលកកស្ទះចេញ ធ្វើអោយរន្ធញើសស្អាតសក់ថ្មីក៏ឆាប់ដុះឡើងមកដែរ។ បន្ទាប់មកត្រូវលាងចេញដោយទឹកក្ដៅឧណ្ហៗអោយអស់ជាតិប្រៃ និងជូតអោយស្អាត ពេលនោះសក់នឹងទន់ល្មើយរលើបរលោងគួរអោយចង់ប៉ះ។

៤-ដោយសារតែអំបិលអាចកម្ចាត់ជាតិខ្លាញ់ក្នុងស្បែកក្បាល អ្នកដែលមានសក់វែង និងស្ងួតអាចត្រូវប្រើក្រែមបន្ទន់សក់ម្ដងទៀត។

៥-អំបិលក្រៅពីយកមកកក់សក់ គេក៏អាចយកមកលាងសម្អាតមុខបានដែរ។ ចាស់ៗបុរាណតែងយកអំបិលមកលាងសម្អាតមុខ ធ្វើអោយស្បែករលោងមិនឡើងគ្រាប់ៗកន្ទួលរមាស់ ហើយថែមទាំងបំបាត់មុខជាតិខ្លាញ់បានទៀតផង។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍អាចសាកល្បងបាន ពីព្រោះវាមិនគ្រោះថ្នាក់ ប៉ុន្ដែសូមកុំផ្អាប់ទុកចោលយូរពេក៕

You might also like More from author

Leave A Reply

Your email address will not be published.