​លោកស្រី Park Geun-hye បាន​ធ្លាក់​ចុះ​ក្រោយ​ផ្ទុះ​ឡើង​រឿង​អាស្រូវ

0 2
Cambodia Website Design

ក្រុងសេអ៊ូល៖   ការគាំទ្រទៅលើប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye បានធ្លាក់ចុះនៅសប្តាហ៍ចុងក្រោយនេះ ដោយសារតែរឿងអាស្រូវដែលបានទាក់ទាញចំណាប់អារម្មណ៍ពាសពេញប្រទេស។ យោងតាមការស្ទង់មតិមួយធ្វើឡើងដោយកាសែត Naeil Daily ការគាំទ្រលោកស្រី Park បានធ្លាក់ចុះដល់ខ្ទង់រាយ។ ការស្ទង់មតិជាតិផ្សេងៗទៀតបានរកឃើញថា ការគាំទ្រទៅលើលោកស្រីខ្ពស់ជាងកាសែត Naeil Daily បន្តិច តែមិនច្រើននោះទេ។

អ្នកដែលនៅពីក្រោយរឿងអាស្រូវនោះគឺលោកស្រី Choi Sun-sil ដែលជាមិត្តជិតស្និតរបស់លោកស្រី Park ដែលឪពុករបស់លោកស្រី Choi គឺជាអ្នកប្រឹក្សាយោបល់របស់លោកស្រីប្រធានាធិបតី។ លោកស្រី Choi ក៏រងការចោទប្រកាន់ថាជាមនុស្សអូមអាម ដែលក្រុមអ្នករិះគន់បានអះអាងថា លោកស្រីជាមនុស្សដែលជឿសុបទៅលើសាសនា។

សាធារណជនមានការខឹងសម្បារជុំវិញការចោទប្រកាន់ដែលលោកស្រី អាចមានឥទ្ធិពលមិនត្រឹមត្រូវទៅលើប្រមុខរដ្ឋរបស់ពួកគេ ដែលបានបង្កឲ្យមានមនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មតវ៉ានៅតាមដងផ្លូវនៅទីក្រុងសេអ៊ូល ហើយពាក្យថាទម្លាក់ពីតំណែង និងលាលែងតំណែង គឺជាពាក្យដែលត្រូវបានគេស្វែងរកនៅលើគេហទំព័រស្វែងរកព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតរបស់កូរ៉េ Naver និង Daum ច្រើនបំផុត។

Cambodia Website Design

រឿងអាស្រូវទាំងនេះមិនមានអ្វីចម្លែកនោះទេនៅក្នុងប្រទេសកូរ៉េខាងត្បូង។ សូម្បីតែលោក Lee Myung-bak អតីតប្រធានាធិបតី បានធ្វើការសុំទោសជាសាធារណៈ កាលពីឆ្នាំ២០១២ ចំពោះរឿងអាស្រូវដែលមានជាប់ពាក់ព័ន្ធនឹងប្អូនប្រុសរបស់លោក៕

ប្រភព៖VOA

You might also like More from author

Leave A Reply

Your email address will not be published.