កម្មវិធីចន ច័ន្ទ​លក្ខិណាថៃផ្អើល​រិះគន់​

10
Cambodia Website Design

ភ្នំពេញ: រំពេចពីកម្មវិធីប្រកួតប្រជែងតារាបង្ហាញម៉ូដ «ខ្មែរស៊ូភើម៉ូឌែល» (Khmer Super Model) ចាក់ផ្សាយយ៉ាងទូលំទូលាយនៅរាល់រាត្រីថ្ងៃព្រហស្បតិ៍ ម៉ោង ៩ យប់ តាមកញ្ចក់ទូរទស្សន៍ស៊ីធីអិន ក៏រងនូវមតិពេបជ្រាយពីមហាជនលើអ្នកនាង ច័ន្ទលក្ខិណា ដែលជាគ្រូបង្វឹកដ៏មានឥទ្ធិពលក្នុងក្រុមថា បានចម្លងស្ទីលពីកម្មវិធី The Face Thailand ទាំងស្រុងរហូតរងការរិះគន់បន្ថោកដល់ជនជាតិខ្មែរយ៉ាងខ្លាំងពីសំណាក់វិបសាយរបស់ថៃ និងអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀត។

ភ្ជាប់ពីការកាត់តរូបភាពសម្តែងតារាម៉ូដែលខ្មែរ និងតារារបស់ថៃ ផ្គូផ្គងទៅគឺដូចៗគ្នាជាច្រើនប្លង់ ជាមួយពាក្យចំអកចម្លងគ្រប់គំនិត សំដីសំដៅ និងកាយវិការ បង្ហាញក្នុងបណ្តាញសង្គម ក៏មានប្រជាជនថៃជាច្រើន មើលឃើញសកម្មភាពនេះរួចហើយក៏ប្រតិកម្មថា កម្មវិធី Khmer Super Model របស់ខ្មែរ ត្រូវបានចម្លងទាំងស្រុងពី កម្មវិធី The Face Thailand ស្នាដៃផលិតកររបស់គេ ហើយបានលើកគ្នាទាំងហ្វូងមករិះគន់ក្នុងន័យបង្អាប់ដល់ខ្មែរយ៉ាងខ្លាំង។

ក្នុងចំណោមមតិរិះគន់ចំៗ និងធ្ងន់ៗនោះ មានសំណេរខ្លះរំលេចន័យបែបបន្ទោសថា៖ «កម្មវិធី «ខ្មែរស៊ូភើម៉ូឌែល» ថា «ថោកទាបអន់គំនិត ចាំតែលួចចម្លងអ្វីដែលជារបស់គេ ថែមទាំងមិនព្រមទិញ កម្មសិទ្ធិបញ្ញា ដើម្បីមកផលិតជាកម្មវិធី ចាំតែលួច និងជាជនជាតិចោរ» ជាដើម។

Cambodia Website Design

យ៉ាងណាមិញក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមថៃខ្លះបែរជាសរសេរពីការលួចចម្លងរបស់ខ្មែរផងដែរ ដោយពួកគេលើកឡើងថា៖ «ស្អាតៗ និងចម្លងបានល្អ ហើយជាប្រទេសជិតខាងគ្នា មិនគួរមានគំនិតអាក់អន់ស្រពន់ចិត្តប្រកែប្រកាន់នឹងរឿងប៉ុណ្ណឹងទេ»។ បន្ទរពីសារបែបសុទិដ្ឋិនិយមនោះ ពួកគេបន្តថា៖ «ជារឿងល្អទៅវិញទេ ដែលប្រទេសថៃយើង មានអ្នកជិតខាងចម្លងតាមបែបនេះ!»។

បន្ថែមនោះក៏មានប្រិយមិត្ត ជាជនជាតិថៃខ្លះបែរជាបង្ហាញពីទស្សនៈសកលថា៖ «អាមេរិក គេមិនប្ដឹងខ្មែរនោះទេ ព្រោះគេដឹងថា ជាប្រទេសក្រីក្រ កំពុងតែអភិវឌ្ឍ អ៊ីចឹងលួចបានតែចេះតែលួចទៅ!»។

កម្មវិធី «ខ្មែរសូភើម៉ូឌែល» ក៏ត្រូវបានគ្រប់គ្រងការផលិតពីក្រុមហ៊ុន ប៊ីខេអេ (BKA) ដែលធ្លាប់ផលិតកម្មវិធីល្បីៗជាច្រើន ហើយក៏មានផលិតករ ជាជនជាតិថៃផងដែរ ដែលជួលតារាសម្តែង និងម៉ូដែលខ្មែរល្បីៗបីដួងធ្វើជាគ្រូបង្វឹក ក្នុងនោះ មានអ្នកនាង ចន ច័ន្ទលក្ខិណា រាជនីក្រមា កញ្ញា មាន សូនីតា និងកញ្ញា នូ ទឹមស្រីនៀត។

តែយ៉ាងណា យើងនៅមិនអាចសុំការបកស្រាយពីម្ចាស់កម្មវិធីនេះដោយផ្ទាល់បានទេ។ យ៉ាងណាមិញ តារាម៉ូដែល និងសម្ដែង ចន ច័ន្ទលក្ខិណា បន្ទាប់ពីទទួលរងនូវការរិះគន់ថា ចម្លងស្នាដៃថៃទាំងស្រុងនោះ អ្នកនាងក៏បានថ្លែងពន្យល់ប្រាប់ថា៖ «អ្នករិះគន់ខ្ញុំនោះ ខ្ញុំទទួលស្គាល់តែ ខ្ញុំក៏ប្រាប់ឲ្យដឹងដែរថាកម្មវិធីគេជួលខ្ញុំមកធ្វើជាគ្រូបង្វឹក កម្មវិធីគេអ្នករៀបចំ ខ្ញុំធ្វើតែតាមកម្មវិធីគេតម្រូវទេ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៏

Comments

comments

You might also like More from author