អ្នករើសអេតចាយ បានប្រទះឃើញសាកសពដែលត្រូវបានគេយកមកបោះចោល

0 1
Cambodia Website Design

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណជាង ១០:០០នាទីព្រឹក  ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ  នៅត្រង់ចំណុចគំនរសំរាម តាមបណ្ដោយផ្លូវលេខ ១០០៣ ស្ថិតក្នុងក្រុមទី ៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។អ្នករើសអេតចាយមួយក្រុម បានប្រទះឃើញសាកសពមនុស្ស ដែលត្រូវបានគេយកមកបោះចោល ក្នុងគំនរសំរាម  ដោយរុំក្រណាត់ជិត ឃើញតែជើង។តាមប្រភពពីកន្លែងកើតហេតុបានឲ្យថា មុនពេលកើតហេតុ មានក្រុមអ្នករើសសំរាមបានទៅកកាយគំនរសំរាម ស្រាប់តែប្រទះឃើញ ក្រណាត់មួយរុំជិត ប៉ុន្ដែឃើញជើងមនុស្សចេញមកក្រៅ ក៏មានការភ្ញាក់ផ្អើលតែម្ដង។ ក្រោយកើតហេតុ មន្ដ្រីនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ ប៉ុន្ដែជំហានដំបូង សមត្ថកិច្ចសន្និដ្ឋានថា សាកសពជាមនុស្សស្រី។

បច្ចុប្បន្នមន្ដ្រីនគរបាលជំនាញ កំពុងតែធ្វើការស្រាវជ្រាវបន្ដ ដើម្បីរកមូលហេតុពិតប្រាកដ…..

Cambodia Website Design

ប្រភព៖  fb page   Breaking News Real

You might also like More from author

Leave A Reply

Your email address will not be published.