លោក​ស្រី ​Angela Merkel​ ប្រកាស​ឈរ​ឈ្មោះ​​សម្រាប់​អាណត្តិ​ទី​៤​

6
Cambodia Website Design

អធិការបតីអាល្លឺម៉ង់គឺលោកស្រី Angela Merkel បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកស្រីកំពុងស្វះស្វែងរកការកាន់កាប់តំណែងអាណត្តិទី៤ ជាមេដឹកនាំរដ្ឋាភិបាល។

លោកស្រីMerkel បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកស្រីបានជួបប្រជុំជាមួយ នឹងមន្ត្រីសំខាន់ៗនៃគណបក្ស Christian Democrats (CDU) មុនពេលផ្តល់ព័ត៌មាន ជាផ្លូវការអំពីការសម្រេចចិត្តនេះ។

លោកស្រី Merkel ដែលមានវ័យ៦២ឆ្នាំ ជាស្ត្រីដឹកនាំប្រទេសអាល្លឺម៉ង់លើកដំបូងដែល ត្រូវគេគិតថា ជាអ្នកធ្វើឲ្យមានភាពនឹងនក្នុងសហភាពអឺរ៉ុប បន្ទាប់ពីការបោះឆ្នោត ប្រជាមតិរបស់អង់គ្លេសក្នុងការចាកចេញពីសហភាពអឺរ៉ុប ហើយនិងការបោះឆ្នោត ជ្រើសរើសលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីបន្ទាប់ ស.រ.អា.។

Cambodia Website Design

លោកស្រីបានកាន់មុខតំណែងជាមេដឹកនាំអាល្លឺម៉ង់តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ហើយបានធ្វើឲ្យមានជោគជ័យ និងការគោរពពីអន្តរជាតិចំពោះការស្រោចស្រង់វិបត្តិសេដ្ឋកិច្ច តាមរយៈប្រាក់បំណុល និងថវិការបស់អឺរ៉ុបដ៏ធំធេង។

លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានហៅលោកស្រី Merkel ថាជាសម្ព័ន្ធមិត្តដ៏ឆ្នើមក្នុងពេល

បំពេញទស្សនកិច្ចចុងក្រោយកាលពីសប្តាហ៍មុនៗ ពេលចប់អាណត្តិប្រធានាធិបតីស.រ.អា. របស់លោក៕

ប្រភព៖voanews

Comments

comments

You might also like More from author