ទូរស័ព្ទ Android របស់អ្នកអាចកំពុង ផ្ញើរព័ត៌មានរបស់អ្នកទៅកាន់ប្រទេសចិន

0 0
Cambodia Website Design

តើអ្នកមានប្រើប្រាស់ស្មាតហ្វូនដំណើរការនៅលើប្រព័ន្ធ Android ដែរឬទេ? បើអាចជាមនុស្សម្នាក់ក្នុងចំណោម ៧០០លាននាក់ដែលទូរស័ព្ទរបស់អ្នកបានបញ្ចូននូវសារខ្លីៗជាសំងាត់ទៅកាន់ប្រទេសចិន រៀងរាល់ ៧២ម៉ោងម្តង។

មានទូរស័ព្ទស្មាតហ្វូនច្រើនជាង ៧០០លានគ្រឿងផ្ទុកទៅដោយ “backdoor” សម្ងាត់ដែលនឹងផ្ញើរនូវសារខ្លី, កំណត់ត្រាការហៅទូរស័ព្ទចេញ-ចូល, location history, និង app data ទៅកាន់ប្រទេសចិន។

អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Kryptowire បានរកឃើញនូវ backdroor លាក់ខ្លួននៅក្នុង firmware នៃទូរស័ព្ទប្រភេទ Android ធូរថ្លៃមួយចំនួនដែលលក់នៅក្នុងសហរដ្ឋអាមេរិក ដែលបានប្រមូលយកព័ត៌មានពីអ្នកប្រើប្រាស់ដោយមិនដឹងខ្លួន។

ដោយរាយការណ៍ដំបូងណោក្នុង New York Times កាលពីថ្ងៃអង្គារ៍ មេរោគ “backdoor” នោះគឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនមួយនៅចិន Shanghai AdUps Technology ។

ក្រៅពីការលួចយកនូវ SMS message, contact lists, call logs, location data និងព័ត៌មានផ្ទាល់ខ្លួនដទៃទៀតនោះ កម្មវិធីសំងាត់មួយនេះក៏មានសមត្ថភាពក្នុងការតំឡើងកម្មវិធីពីចម្ងាយ (remotely install) នៅលើស្មាតហ្វូននោះផងដែរ។ កម្មវិធី backdoor នោះគឺត្រូវបានដាក់បញ្ចូល ដោយមានគោលបំណងច្បាស់លាស់ មិនមែនដោយចៃដន្យ ឬបញ្ហាចំនុចខ្សោយណាមួយឡើយ នេះបើតាមអាជ្ញាធរមានសមត្ថកិច្ចសហរដ្ឋអាមេរិក។ ក្នុងខណៈពេលេនះ យើងមិនទាន់ដឹងច្បាស់នៅឡើយថាតើទិន្នន័យដែលត្រូវបានប្រមូលនោះត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ឬជាការឃ្លាំ មើលរបស់រដ្ឋាភិបាលឡើយ។

Cambodia Website Design

Kryptowise បាននិយាយថា ក្រុមហ៊ុនបានរកឃើញកម្មវិធីសំងាត់នេះនៅក្នុង BLU R1 HD ដែលត្រូវបានលក់ដោយក្រុមហ៊ុនផលិតស្មាតហ្វូន BLU មានមូលដ្ឋាននៅ Florida ហើយដែលត្រូវបានបញ្ចេញលក់នៅ US និងប្រទេសមួយចំនួនទៀតរាប់ចាប់ពី South America រហូតដល់អនឡាញ Amazon និង Best Buy ។

តែបើយោងទៅតាម AdUps បានឲ្យដឹងថា កម្មវិធីរបស់ខ្លួនដែលមាននៅលើស្មាតហ្វូននោះ ត្រូវបានធ្វើតេស្តដោយក្រុមហ៊ុន Kryptowise នោះ គឺមិនមាន គោលបំណងក្នុងការដាក់បញ្ចូលទៅក្នុងស្មាតហ្វូនហើយលក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិកឡើយ។ វាត្រូវបានគេរៀបចំឡើងដើម្បីជួយដល់ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិន ដើម្បីធ្វើការតាមដាន user behavior ៕

ប្រភព៖ https://secudemy.com/

You might also like More from author

Leave A Reply

Your email address will not be published.