ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

អ្នក​ជំនាញ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​ទិញ​ស្រូវ​កសិករ​ក្នុង​តម្លៃ​សមស្រប​

អ្នក​ជំនាញ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​ទិញ​ស្រូវ​កសិករ​ក្នុង​តម្លៃ​សមស្រប​
November 23
07:15 2016

មន្ត្រីជំនាញវិស័យកសិកម្មក្រៅរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលមានលទ្ធភាពដើម្បីបញ្ចេញលុយមួយចំនួនជួយទិញស្រូវពីប្រជាកសិករ ខណៈពួកគាត់កំពុងជួបប្រទះបញ្ហាស្រូវធ្លាក់ថ្លៃខ្លាំង។ ការអះអាងនេះ ធ្វើឡើងភ្លាមៗឆ្លើយតបទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអំពាវនាវដល់កសិករមិនត្រូវប្រញាប់លក់ស្រូវលឿនពេកទេ និងត្រូវរង់ចាំរហូតតម្លៃស្រូវឡើងថ្លៃសិន។ ប៉ុន្តែការអំពាវនាវនេះ ត្រូវបានមន្ត្រីជំនាញក្រៅរដ្ឋាភិបាលយល់ថា មិនអាចដោះស្រាយបញ្ហាជូនកសិករឡើយ។

ស្របពេលរដូវច្រូតកាត់ចូលដល់ ហើយកសិករកំពុងជួបប្រទះបញ្ហាលំបាកខ្លាំងដោយមិនអាចលក់ស្រូវក្នុងតម្លៃសមរម្យ សម្រាប់ទូទាត់តម្លៃដើម ជួនកាលត្រូវខាតបង់ទុនទៀតនោះ បែរជាលោកនាយករដ្ឋមន្ត្រីឲ្យប្រជាកសិករកុំអាលលក់ស្រូវទៅវិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យប្រជាកសិករទាំងអស់ ត្រូវតែរក្សាស្រូវដែលច្រូតកាត់ថ្មីៗទុកមួយរយៈពេលសិន និងរង់ចាំពេលណាមួយដែលស្រូវអង្ករឡើងថ្លៃ ចាំលក់។ ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលនេះ ធ្វើឡើងខណៈលោកអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ នៅស្រុកលំផាត់ ខេត្តរតនគិរី នាថ្ងៃទី២១ វិច្ឆិកា៖ «អំពាវនាវចំពោះប្រជាពលរដ្ឋ មេត្តាខិតខំហាលស្រូវ ថែទាំស្រូវនេះទុកសិន នៅពេលតម្លៃស្រូវឡើងថ្លៃ ចាំធ្វើការលក់។ កុំលក់ទាំងទទឹក ស្រូវទទឹកឈ្មួញបង្អាប់ថ្លៃ…»

លោក ហ៊ុន សែន បន្តថា ស្រូវនៅឆ្នាំនេះមានចំនួនច្រើន ប៉ុន្តែស្រូវធ្លាក់ថ្លៃនៅលើទីផ្សារនៅពេលនេះ មិនមែនមានតែនៅកម្ពុជា ទេ សូម្បីប្រទេសនៅក្នុងតំបន់ និងពិភពលោក ក៏ជួបប្រទះបញ្ហាដូចគ្នានេះដែរ។ ក្រៅពីនេះ លោកក៏អំពាវនាវឲ្យធនាគារ មីក្រូហិរញ្ញវត្ថុ គួរយោគយល់ដល់កសិករផង មិនត្រូវប្រញាប់ទារលុយពីពួកគាត់លឿនពេកទេ បើសិនជាពួកគាត់មិនអាចលក់ស្រូវបានតម្លៃថ្លៃ និងមិនបានលុយយកទៅសងទាន់ពេលវេលានោះ។

ទោះជាយ៉ាងណាក៏ដោយ ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលនេះ ត្រូវបានអ្នកជំនាញផ្នែកកសិកម្មដែលជាអតីតប្រធានអង្គការសេដាក (CEDAC) លោកបណ្ឌិត យ៉ង សាំងកុមារ យល់ថា ការឲ្យពលរដ្ឋរក្សាស្រូវទុកនោះ មិនអាចជាវិធីសាស្ត្រមានប្រសិទ្ធភាពឲ្យកសិករធ្វើតាមឡើយ ព្រោះនេះមិនមែនជាវិធីសាស្ត្រថ្មីសម្រាប់ជួយដោះស្រាយបញ្ហាជូនកសិករនោះដែរ។ អ្នកជំនាញកសិកម្មរូបនេះបញ្ជាក់ទៀតថា វិធីសាស្ត្រល្អបំផុត គឺរដ្ឋាភិបាលអាចមានលទ្ធភាពបញ្ចេញថវិកាជាតិដើម្បីជួយទិញស្រូវក្នុងតម្លៃសមរម្យណាមួយពីកសិករ យកមកស្ដុកទុកដោយខ្លួនឯង ប្រសើរជាជាងឲ្យកសិករច្រូតកាត់ ហើយឲ្យពួកគាត់រក្សាទុក ព្រោះថាកសិករក្រោយពីប្រមូលផល ពួកគាត់នឹងប្រញាប់ប្រញាល់លក់ស្រូវទាំងនោះភ្លាម ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដោយមិនអាចរង់ចាំពេលយូរឡើយ ព្រោះពួកគាត់ធ្វើស្រែ មានអ្នកខ្លះជួលដីគេ ជួលគេភ្ជួររាស់ ស្ទូង និងច្រូតកាត់តាមរយៈម៉ាស៊ីន៖«គាត់យកលុយហ្នឹងទៅសងបំណុលគេ។ មួយរដូវហ្នឹង គាត់ខ្ចីលុយខ្ចីកាក់គេដើម្បីធ្វើស្រូវ ដើម្បីទុកដោះស្រាយជីវភាព។ ទីពីរ គាត់យកលុយហ្នឹង(លុយទទួលបានពីការលក់ស្រូវ) ចាយវាយមួយចំនួនទៅលើតម្រូវការចាំបាច់ក្នុងគ្រួសារ។ ទីបី គាត់ត្រូវសងគេវិញ ដូចជាតម្លៃជី និងពូជជាដើម»

ពាក់ព័ន្ធនឹងការធ្លាក់ថ្លៃស្រូវនេះ កាលពីខែកញ្ញា កន្លងទៅ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយបញ្ជាក់ថា ដោយសារមានការធ្លាក់ចុះការកុម្ម៉ង់អង្ករ និងតម្លៃអង្ករក្នុងទីផ្សារបរទេស ប្រទេសជិតខាងបានកាត់បន្ថយការទិញស្រូវយ៉ាងខ្លាំង និងរោងម៉ាស៊ីនមិនមានទុនគ្រប់គ្រាន់ដើម្បីទិញស្រូវឲ្យអស់ និងពុំមានភាពច្បាស់លាស់នៃទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុកជាដើម។

លោកបណ្ឌិត យ៉ង សាំងកុមារ អះអាងថា បច្ចុប្បន្ន ស្រូវធម្មតាមួយគីឡូក្រាមលក់បានក្រោម ៨០០រៀល ស្របពេលតម្លៃសមស្របដែលកសិករអាចទទួលយកបាន គឺមួយគីឡូក្រាមដែលពួកគាត់សង្ឃឹមថានឹងអាចលក់ចេញចាប់ពី ១.០០០រៀលឡើងទៅ។ លោកថា បើសិនជារដ្ឋាភិបាលប្រាកដជាចង់ដោះស្រាយបញ្ហាធ្លាក់ថ្លៃស្រូវអង្ករជូនពលរដ្ឋមែន រដ្ឋាភិបាលអាចយកលុយដែលទទួលបានពីការបង់ពន្ធរបស់ធនាគារ ដែលមានតម្លៃរាប់លានដុល្លារ ដើម្បីយកលុយនោះខ្លះមកទិញស្រូវពីកសិករ៖ «រដ្ឋាភិបាលយកពន្ធប្រាក់ចំណេញ និងពន្ធផ្សេងៗពីធនាគារចូលរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។ អ៊ីចឹងយកពន្ធប្រាក់ចំណេញពីធនាគារ យកមកជួយដើម្បីទ្រទ្រង់វិស័យកសិកម្ម ជាពិសេសដើម្បីឲ្យកសិករគាត់មានចំណូលគ្រប់គ្រាន់ ដើម្បីសងមកធនាគារវិញ ដើម្បីគាត់រកស៊ីចំណេញ វានឹងជួយឲ្យវិស័យស្រូវអង្ករដើរ»

អាស៊ីសេរី មិនអាចទាក់ទងប្រធានសហព័ន្ធស្រូវអង្ករ លោក សុខ ពុទ្ធិវុធ ដើម្បីសុំការបកស្រាយជុំវិញការធ្លាក់ថ្លៃស្រូវនៅពេលនេះបានទេ នៅថ្ងៃទី២១ វិច្ឆិកា។

លោក ហ៊ុន សែន បញ្ជាក់ថា ការប្រមូលផលស្រូវនៅក្នុងឆ្នាំនេះ ក្រៅពីផ្គត់ផ្គង់ក្នុងស្រុក និងទុកសម្រាប់ធ្វើពូជនៅឆ្នាំក្រោយទៀត គឺកម្ពុជា នៅសល់ស្រូវប្រហែល ៥លានតោន ដែលត្រូវការលក់ចេញទៅទីផ្សារអន្តរជាតិ ប៉ុន្តែលោកថា ប្រទេសចិន និងវៀតណាម ដែលជាទីផ្សារស្រាប់របស់កម្ពុជា នឹងអាចជួយទិញស្រូវទាំងនោះបានជាងពាក់កណ្ដាល។

ទោះជាបែបនេះក្ដី លោកបណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា នៅពេលស្រូវលក់មិនចេញ ហើយលក់ចេញក្នុងតម្លៃថោកបែបនេះ នឹងធ្វើឲ្យកសិករឈប់ធ្វើស្រែ រួចហើយនាំគ្នាកាន់តែច្រើនធ្វើចំណាកស្រុកទៅក្រៅប្រទេសថែមទៀត៕

ប្រភព៖  RFA

ចែករំលែក

អំពីអ្នកនិព្ធ

nathim

nathim

អត្ថបទទាក់ទង

loading...

0 Comments

No Comments Yet!

There are no comments at the moment, do you want to add one?

Write a comment

Write a Comment

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0036234
Visit Today : 129
Visit Yesterday : 122
This Month : 812
This Year : 36234
Total Visit : 36234
Hits Today : 878
Total Hits : 281505
Who's Online : 2
Your IP Address: 54.197.142.219