រូបភាព​ជុំវិញ​ពិភពលោក ២២ វិច្ឆិកា ២០១៦

16
Cambodia Website Design

ក្រុមកុម្ម៉ង់ដូ (កងពិសេស) របស់លីបង់ដើរក្បួននៅក្នុងការដើរក្បួនយោធាមួយក្នុងទិវាបុណ្យឯករាជ្យជាតិលើកទី៧៣ ក្នុងក្រុងបេរូត។e4433524-7874-4113-a7b0-3dc6571918b2_w987_s_s

Cambodia Website Design

សិស្សម្នាក់មកពីភូមិមួយដែលគេហៅថា «ភូមិចំណោត» ឡើងជណ្តើរដែកដែលទើបតែធ្វើហើយ នៅ ពេលចេញពីសាលាទៅផ្ទះ ក្នុងខេត្ត Liangshan Sichuan ប្រទេសចិន។

0ce988a6-3d28-4f8c-af9c-3cfd100a2850_w987_s_s

កងកម្លាំងថ្នាក់ជាតិរបស់អ៊ុយក្រែនដើរកាត់ស្រ្តីម្នាក់ដែលស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី នៅពេលពួកគេដើរល្បាតនៅក្បែរទីលាន Independence Square ក្នុងក្រុងកៀវ នៅក្រោយយប់មានអំពើហិង្សាដោយសកម្មជនរបស់គណបក្សមួយចំនួន។

69cff739-ecde-47c3-a3b4-3b968333533e_w987_s_s

ជំនោរទឹកទន្លេ Sunaoshi មានល្បឿនយ៉ាងលឿនបន្ទាប់ពីមានការប្រកាសពីរលកយក្សស៊ូណាមី នៅក្រោយការរញ្ជួយដីនៅក្នុងក្រុង Tagajo ខេត្ត Miyagi ប្រទេសជប៉ុន។

a5f10c12-2cea-4cce-a1b8-d826ebd5179c_w987_s_s

ប៉ូលិសម្នាក់បើកឡានប៉ូលិសដែលមានកញ្ចក់ (ផ្ទៃខាងមុខ) បែកបាក់ ក្នុងពេលបាតុកម្មមួយដោយអ្នកគាំទ្របេក្ខជនប្រធានាធិបតី Maryse Narcisse ក្នុងក្រុង Port-au-Prince ប្រទេសហៃទី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។

be327e24-42ed-4d59-bcb1-0bf7228c8108_w987_s_s

មនុស្សម្នាទៅមើលទិដ្ឋភាពនៃការតាំងពិព័រណ៍ Enchanted Forest of Light នៅសួន Descanso ក្នុងក្រុង La Canada Flintridge រដ្ឋ California កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។ នេះជាកន្លែងដែលដើមឈើជាច្រើននឹងត្រូវគេបំពាក់ភ្លើងចំនួន៤៣យប់ ដោយរាប់ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាដើម្បីប្រារព្ធពិធីបុណ្យប្រចាំរដូវមួយ។

d7429159-698f-42f9-813f-c124d0126460_w987_s_s

ប៉ូលិលក្នុងស្រុករបស់រូម៉ានីពាក់ពុកមាត់ក្លែងក្លាយដើម្បីសម្តែងធ្វើជាមនុស្សចាស់ម្នាក់ក្នុងពេលបាតុកម្មក្នុងក្រុង Bucharest។

អ្នកគាំទ្រក្រុម Oakland Raiders (ក្រុមកីឡាបាល់អោប) ទៅដល់ស្ថាត Azteca ក្នុងក្រុងម៉ិកស៊ីកូ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។ ក្រុម Oakland Raiders នឹងត្រូវប្រកួតជាមួយនឹងក្រុម Houston Texans នៅស្ថាត Azteca។

a3161825-fc84-48ab-9cd8-9a403b7bc1c7_w987_s_s

អគារ Palm House ត្រូវបានគេបំពាក់ភ្លើងពណ៌ក្នុងពេលចាប់ផ្តើម «ពិធីបុណ្យណូអែលក្នុងតំបន់ Kew» នៅសួន Kew Royal Botanic Gardens ក្នុងក្រុងឡុងដ៍។

6873b821-7012-4095-8388-ee81b025043b_w987_s_s

បឹងអំបិលមួយស្ថិតនៅភាគខាងកើតក្រុង Perth ប្រទេសអូស្រា្តលី។

ប្រភពៈ  VOA

Comments

comments

You might also like More from author