ប្រសិន​បើ​សហរដ្ឋ​អាមេរិក​បន្តដាក់​ទណ្ឌកម្មប្រទេស​អ៊ីរ៉ង់​គំរាម​សងសឹក

7
Cambodia Website Design

មេដឹកនាំអ៊ីរ៉ង់បានគំរាមថានឹងសងសឹក ប្រសិនបើទណ្ឌកម្មដែលមានរយៈពេល២០ឆ្នាំទៅលើប្រទេសនៅបស្ចឹមបូព៌ាមួយនេះនឹងត្រូវបន្ត១០ឆ្នាំទៀត។

ការព្រមាននេះត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីសភាអាមេរិកបានបោះឆ្នោតថានឹងបន្ថែមទណ្ឌកម្ម១០ឆ្នាំទៀតទៅលើប្រទេសអ៊ីរ៉ង់ ដែលទណ្ឌកម្មនេះគ្រោងនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរលក្ខណៈប្រវត្តិសាស្រ្តនោះដាក់កម្រិតទៅលើសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឲ្យបញ្ចប់ការផលិតអាវុធនុយក្លេអ៊ែរដើម្បីជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មដែលធ្វើឲ្យសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ចុះខ្សោយ។ កិច្ចព្រមព្រៀងនោះត្រូវទទួលបានការឯកភាពពីព្រឹទ្ធសភាអាមេរិកនិងចុះហត្ថលេខាដោយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដើម្បីពន្យារពេលសុពលភាពបាន។

Cambodia Website Design

លោក Ayatollah Ali Khamenei ដែលជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ មិនបានបញ្ជាក់អំពីការឆ្លើយតបរបស់ប្រទេសលោកនោះទេ ប៉ុន្តែលោកបានថ្លែងកាលពីថ្ងៃពុធនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍របស់លោកថា «សហរដ្ឋអាមេរិកគួរតែដឹងថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នឹងមិនព្រមដោយងាយស្រួលនោះទេ»។

តំណាងរាស្រ្តខាងគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យរបស់អាមេរិកបាននិយាយថា ពួកគេសង្ឃឹមថានឹងរក្សាយុទ្ធសាស្រ្តដ៏តឹងរ៉ឹងមួយទៅលើអ៊ីរ៉ង់ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកថ្មី។

លោក Khamenei បាននិយាយថា វាលឿនពេកហើយក្នុងការវិនិច្ឆ័យទៅលើរដ្ឋបាលដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះរបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump។ ប៉ុន្តែលោក Trump រិះគន់កិច្ចព្រមព្រៀងនេះ៕

ប្រភព៖ VOA

Comments

comments

You might also like More from author