គួរ​ឲ្យ​សរសើរ…មាស សុខ​សោភា មាន​កម្មវិធី​ច្រៀង​​​ទីណា ជួយ​​ជន​ក្រីក្រ​ទី​នោះ!

0 0
Cambodia Website Design

មាន​កម្មវិធី​សម្ដែង​នៅ​ទីណា​ក៏​ដោយ ជិត ​ឬ​ឆ្ងាយ​ក្ដី មាស សុខ​សោភា មិន​ភ្លេច​​ជំនួយ​​ជា​សប្បុរសធម៌​​ជួយ​​ដល់​​ចាស់​ជរា ក្មេង​ទី​ទាល់ក្រ​គ្មាន​ទី​ពំនាក់​អាស្រ័យ​ឡើយ ទោះ​ជា​ជំនួយ​នោះ​តិច​ឬ​ច្រើន​បែប​ណា​ក៏​ដោយ។

សកម្មភាព​គួរ​ឱ្យ​តម្លៃ​នេះ​កើត​ឡើង​ជា​យូរ​មក​ហើយ​គ្រាន់​តែ​នាង​មិន​បង្ហាញ។ ទើបតែ​​មួយ​រយៈ​ចុង​ក្រោយ​នាង​​បាន​បង្ហោះ​លើ Page Facebook របស់​ខ្លួន​​ជា​បន្តបន្ទាប់​ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​ពី​អ្នក​គាំទ្រ។

អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម Town និង​ជា​បង​ប្រុស​បង្កើត​​​លោក មាស សុខ​រតនៈ និយាយ​ថា៖”អា​ភា ​មិន​ដែល​ភ្លេច​ទេ​អូន​ ឱ្យ​តែ​មាន​កម្មវិធី​ច្រៀង​នៅ​ទីណា​ក៏​ដោយ។ គេ​តែង​ផ្ដល់​ជំនួយ​ជា​សម្ភារៈ ឬ​​ថវិកា​ជួយ​ចាស់​ជរា ឬ​ជន​ក្រីក្រ គ្មាន​ទី​ពំនាក់​អាស្រ័យ ទោះ​ជា​សកម្មភាព​នោះ​តិច ឬ​ច្រើន​​បែប​ណា​ក៏ដោយ​គឺ​តែ​ធ្វើ​តាម​លទ្ធភាព”។

Cambodia Website Design

 

លោក មាស សុខរតនៈ បន្ត​ថា​សកម្មភាព​សប្បុរសធម៌​របស់​ប្អូន​ស្រី​ខ្លួន គឺ​ចុះ​ទៅ​ផ្ទាល់ៗ​តែ​ម្ដង ដោយ​មាន​ក្រុម​អ្នក​គាំទ្រ(Fan) ជា​អ្នក​ផ្ដល់​ដំណឹង​ឱ្យ។ កត្តា​ដូច្នេះ​ទើប​តារា​ចម្រៀង​ស្រី​ឈាន​មុខ​ផលិតកម្ម Town ខាង​លើ​អាច​ស្វែង​រក​​អ្នក​ក្រ​លំបាក​ពិតៗ ជួយ​ដល់​មនុស្ស​កំពុង​ជួប​បញ្ហា​ខ្វះ​ខាត។

មិន​ចាំ​ពី​ឆ្នាំ​ដែល មាស សុខ​សោភា ចាប់​ផ្ដើម​ធ្វើ​សប្បុរសធម៌​ទេ ក៏ប៉ុន្តែ​អ្នក​ចាត់​ការ​ទូទៅ និង​ជា​អ្នក​និពន្ធ​ខាង​លើ អះអាង​ថា​ប្អូន​ស្រី​របស់​លោក​ផ្ដើម​ធ្វើ​សកម្មភាព​បែប​នេះ​ច្រើន​ឆ្នាំ​មក​ហើយ តែ​ធ្វើ​ក្នុង​សកម្មភាព​ភាព​មួយ​​មិន​សូវ​ជា​ឱ្យ​​នរណា​ដឹង​ឡើយ។

 

“យើង​មិន​ចង់​បញ្ចេញ​សកម្មភាព​ទេ​អូន ព្រោះ​ខ្លាច​គេ​ថា​យើង​អួត​ពេក​បាន​ធ្វើ​សប្បុរសធម៌​តិចតួច​ប៉ុណ្ណឹង។ យើង​សម្រេច​ផ្ដើម​ចេញ​រូបថត​លើ​ Facebook​ ព្រោះ​តែ​ Fan គាត់​ចង់​ដឹង​ខ្លាំង​ពេក​ជុំ​វិញ​សកម្មភាព​នេះ”។ អ្នក​ចាត់​ការ​ទូទៅ​លោក មាស សុខ​រតនៈ បន្ថែម។

ទន្ទឹម​នឹង​សកម្មភាព​សប្បុរសធម៌​ទទួល​ការ​គាំទ្រ​ពី​មហាជន​ទូទាំង​ប្រទេស ជា​ពិសេស​អ្នក​គាំទ្រ​ផ្ទាល់​លោក មាស សុខ​រតនៈ ក៏​ថ្លែង​អំណរគុណ​ខ្លាំង​ផង​ដែរ​សម្រាប់​ក្រុម Fan គាំទ្រ​ប្អូន​ស្រី​របស់​ខ្លួន​តែង​ផ្ដល់​ដំណឹង​ពី​ជន​ជួប​ការ​ខ្វះ​ខាត​សម្ភារៈ ក៏​ដូច​ជា​ថវិកា ពេល​​ចេញ​សម្ដែង​តាម​ខេត្ត​នានា។

មាស សុខ​សោភា ជា​តារា​ចម្រៀង​ឈាន​មុខ​ម្នាក់​ក្នុង​ចំណោម​តារា​នានា​របស់​កម្ពុជា​ចូល​ចិត្ត​ផ្ដល់​ជំនួយ​សប្បុរសធម៌។ សកម្មភាព​គួរ​ឱ្យ​តម្លៃ បូក​រួម​នឹង​សំឡេង​ច្រៀង​ពីរោះ​ថែម​ទៀត បាន​ធ្វើ​ឱ្យ​នាង​ក្លាយ​ជា​តារា​ចម្រៀង​លំដាប់​កំពូល​ម្នាក់​ ក្នុង​ចំណោម​តារា​លំដាប់​កំពូល​ផ្សេង​ទៀត៕

You might also like More from author

Leave A Reply

Your email address will not be published.