ផ្ទាំង​គំនូរ​បុរាណ​លក់​បាន​ជាង៥​ពាន់ តែ​តម្លៃ​ពិត​រាប់​លាន​ដុល្លារ ​

0

ផ្ទាំង​គំនូរ​ដែល​លក់​បាន​ជាង ៥០០០​ដុល្លារ កាល​ពី​ឆ្នាំ ២០១៣ ត្រូវ​គេ​រក​ឃើញ​ថា​ជា​គំនូរ​បុរាណ ដែល​ពេល​នេះ​អាច​ដាក់​ដេញ​ថ្លៃ​បាន​ដល់​ទៅ ២​លាន​ផោន (ប្រហែល​ជាង ៣​លាន​ដុល្លារ)។

 

1

 

ផ្ទាំង​គំនូរ​ល្អ​ឯក ត្រូវ​គេ​ទិញ​យក​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ ក្នុង​តម្លៃ ៣៥០០​ផោន (ប្រហែល ៥៣០០​ដុល្លារ) ប៉ុន្តែ​បន្ទាប់​ពី​ត្រួត​ពិនិត្យ​ដោយ​ប្រុងប្រយ័ត្ន​រួច ទើប​ដឹង​ថា​គំនូរ​នេះ​គូរ​ឡើង​ដោយ​វិចិត្រករ​ដ៏​ល្បី​ឈ្មោះ​ជនជាតិ​អង់គ្លេស John Constable។

 

painter

វិចិត្រករ John Constable

 អ្នក​ដេញ​ថ្លៃ​គិត​ថា មាន​អ្នក​គូរ​រូប​បន្ថែម​ទៅ​លើ​គំនូរ​ដែល​ជា​ស្នាដៃ​​ដើម​តាំង​ពី​ឆ្នាំ១៨៣១។ ​បន្ទាប់​មក ពួក​គេ​បាន​រក​អ្នក​ជំនាញ លុប​រូប​ដែល​គេ​គូរ​បន្ថែម​នោះ​ចេញ និង​ដាក់​ដេញ​ថ្លៃ​ម្ដង​ទៀត​នៅ​ភ្នាក់ងារ​ដេញ​ថ្លៃ​វត្ថុ​សិល្បៈ Sotheby’s ក្នុង​តម្លៃ​ប៉ាន់ស្មាន ២​លាន​ផោន (ប្រហែល​ជាង ៣​លាន​ដុល្លារ)៕ ​

You might also like More from author

Leave A Reply

Your email address will not be published.