ថ្នាំ​សម្រក​ទម្ងន់ មិន​ល្អ​ទេ ឬ​សម្រាប់​អ្នក​

0 0
Cambodia Website Design

និយាយ​អោយ​ខ្លី ថ្នាំ​សម្រក​ទម្ងន់​ភាគច្រើន គឺ​មិន​ល្អ​នោះទេ សម្រាប់​សុខភាព​អ្នក​។ ទោះបីជា​ថ្នាំ​ខ្លះ អាច​មិន​ប៉ះពាល់​ក៏ដោយ ប៉ុន្តែ ថ្នាំ​គ្រាប់ និង​ថ្នាំ​សម្រក​ទម្ងន់​មួយចំនួន គឺ​អាច​អោយ​ប៉ះពាល់​។​

​ថ្នាំ​សម្រក​ទម្ងន់​ជាច្រើន ត្រូវបាន​គេ​គិតថា សម្រាប់​មនុស្ស​ធាត់ និង​មិន​ត្រូវបាន​គេ​ណែនាំ​អោយ​ប្រើ សម្រាប់​អ្នក​ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ​នោះ​ទេ​។ ក្នុងចំណោម​ហេតុផល​ជាច្រើន ដែល​ថ្នាំ​សម្រក​ទម្ងន់​មិនល្អ​នោះ គឺ​ផល​រំខាន​របស់​វា ដែល​រួមមាន ផោម ហៀរ​ទឹក​ចេញពី​គូថ ឬ​រាគ​។​

​ហើយ​ថ្នាំ​គ្រាប់​នោះ គឺ​បាន​ពី​រុក្ខជាតិ​។ អ្វី​ដែល​ញែក​ថ្នាំ​គ្រាប់​ទាំង​នេះ​ពី​ថ្នាំ​ដទៃទៀត​នោះ គឺ​ពួក​វា​មិន​ត្រូវបាន​អនុញ្ញាតិ ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក​នោះ​ទេ​។ ផលិតផល​ទាំងនេះ អាច​អះអាងថា អ្នក​អាច​សម្រក​ទម្ងន់​បាន ដោយ​មិនចាំបាច់​តម​ចំណីអាហារ ឬ​ធ្វើ​លំ​ហាត់ប្រាណ ប៉ុន្តែ នៅ​ពីក្រោម​ថ្នាំ​នេះ គឺ​បាន​សរសេរថា ប្រសិទ្ធភាព​របស់​ពួក​វា គឺ​នៅតែ​ជា​ចម្ងល់​នៅឡើយ ហើយ​ផល​រំខាន អាច​ធ្ងន់ធ្ងរ ចំពោះ​អ្នក​ដែល​ប្រើ​ថ្នាំ​នេះ ដូច​ជា​ការ​ហើមពោះ និង​រាគ ហើយ​ទៅ​ជា​បញ្ហា​បេះដូង​ធ្ងន់ធ្ងរ​។​

Cambodia Website Design

​ប្រសិនបើ​អ្នក​គិតថា អ្នក​លើស​ទម្ងន់ សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ អំពី​មធ្យោបាយ​ដែល​ផ្តល់​នូវ​សុវត្ថិភាព និង​ប្រសិទ្ធភាព ដើម្បី​សម្រក​ទម្ងន់​។ មធ្យោបាយ​ល្អ​បំផុត ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​បញ្ហា​ឡើង​ទម្ងន់​នេះ គឺ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ ដូចជា ជ្រើសរើស​អាហារ​ដែល​ផ្តល់​នូវ​សុខភាព ញ៉ាំ​អាហារ​អោយ​បាន​តិច​ជាង​មុន និង​ធ្វើ​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ​៕

ប្រភព៖ http://health.com.kh/newdetail.php?newid=11257&catid=11

You might also like More from author

Leave A Reply

Your email address will not be published.