លោក សម រង្ស៊ី៖ វត្តមាន​សម្ដេច​ក្រុមព្រះ​មិន​ប៉ះពាល់​ប្រជាប្រិយភាព​​​បក្ស​សង្គ្រោះ​ជាតិ

3
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា បញ្ជាក់​ជំហរ​ថា វត្តមាន​នៃ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ចំពោះ​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ ជា​ពិសេស​នោះ លោក​យល់​ឃើញ​ថា ចរន្ត​នៃ​ការ​​ផ្លាស់ប្ដូរ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​នាំ​សំណាង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដដែល។

ការ​ថ្លែង​សារ​នយោបាយ​ដូច​នេះ​របស់​លោក សម រង្ស៊ី បន្ទាប់​ពី​លោក​វិល​ត្រឡប់​ពី​បំពេញ​ទស្សនកិច្ច​ឯកជន​នៅ​ទ្វីប​អឺរ៉ុប​វិញ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ។

លោក សម រង្ស៊ី អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មករា នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថា លោក​មិន​ភិតភ័យ​ចំពោះ​ការ​វិល​ចូល​ឆាក​នយោបាយ​ឡើង​វិញ​របស់​សម្ដេច​ព្រះ នរោត្តម រណឫទ្ធិ នៅ​ពេល​នេះ​ឡើយ។ លោក​ចាត់​ទុក​ថា នោះ​គឺ​ជា​សិទ្ធិ​របស់​ព្រះ​អង្គ។ ម្យ៉ាង​ទៀត​នេះ​គឺ​ជា​ចរន្ត​នយោបាយ​ដែល​តែង​មាន​ការ​ឡើង និង​ចុះ​ជា​ធម្មតា។

Cambodia Website Design

ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត​ដែល​លើក​ឡើង​ថា មាន​ការ​បែក​បាក់​ផ្ទៃ​បាក់​បក្ស លោក សម រង្ស៊ី និយាយ​ថា អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​នៅ​កម្ពុជា និង​នៅ​ខាង​ក្រៅ​ប្រទេស​ពុំ​មាន​ការ​ប្រែប្រួល​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​មាន​សុឆន្ទៈ​ថា គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ក្ដី​សង្ឃឹម​តែ​មួយ​គត់​នៅ​កម្ពុជា ដែល​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ៖ «សំឡេង»។

លោក សម រង្ស៊ី ពុំ​បាន​និយាយ​អ្វី​ច្រើន​ឡើយ​ជុំវិញ​វិវាទ​អ្នកស្រី ឡាក់ សុភាព និង​កិច្ច​អន្តរាគមន៍​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​សម្រាប់​ការ​វិល​ត្រឡប់​មក​វិញ​ លើក​នេះ។

ដោយ​ឡែក​សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ដែល​ពេល​នេះ​ព្រះអង្គ​យាង​មក​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឡើង​វិញ ព្រះអង្គ​មាន​បន្ទូល​កាល​ពី​ថ្ងៃ​ទី​៥ មករា ថា វត្តមាន​របស់​ព្រះអង្គ​នៅ​ពេល​នេះ គឺ​ពុំ​មែន​ចូល​មក​ដើម្បី​ជ្រៀតជ្រែក ឬ​បំបែក​សំឡេង​បក្ស​នយោបាយ​ណា​មួយ​ឡើយ។

ព្រះអង្គ​មាន​បន្ត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​វិល​ចូល​ឆាក​នយោបាយ​វិញ​​នេះ គឺ​ចង់​ស្ដារ​មុខ​មាត់​សំឡេង​រាជា​និយម​ឡើង​វិញ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​បាក់​ស្រុត​ងើប​មុខ​លែង​រួច​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៖ «សំឡេង»។

បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក រស់ រ៉ាវុធ យល់​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ គឺ​នៅ​តែ​ដើរ​ជួរ​មុខ​នៃ​ការ​គាំទ្រ និង​ជា​ចរន្ត​នៃ​ក្នុង​ការ​ផ្លាស់ប្ដូរ​សម្រាប់​អាណត្តិ​បន្ទាប់​នេះ​ទៀត​នៅ​ឡើយ។ លោក​ថ្លែង​បន្ត​ថា មូលហេតុ​ដែល​សំឡេង​គាំទ្រ​ដែល​មិន​ស្រកស្រុត​នេះ គឺ​ដោយសារ​សម្ពន្ធភាព​ផ្ទៃ​ក្នុង​បក្ស​នៅ​រឹងមាំ។ ហេតុ​នេះ បើ​ទោះ​ជា​មាន​រលក​នយោបាយ​ថ្មីៗ​ផុស​ឡើង ឬ​ភាព​រកាំរកូស​ផ្ទៃ​ក្នុង​បក្ស​ក៏​គណបក្ស​ប្រឆាំង​នេះ​នៅ​តែ​អាច​ការពារ ឬ​គ្រប់គ្រង​ខ្សែ​ក្រវាត់​បាន​ដូច​មុន៖ «សំឡេង»។

បើ​ទោះ​ជា​បែប​នេះ​ក៏​ដោយ​ចុះ ក៏​សង្កេត​ឃើញ​ថា វត្តមាន​របស់​លោក សម រង្ស៊ី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មករា នៅ​ព្រលានយន្តហោះ គឺ​ពុំ​មាន​អ្នក​ហែហម​អម​ដំណើរ​ច្រើន​ដូច​លើក​មុនៗ​ទៀត​ឡើយ គឺ​គេ​ឃើញ​មាន​តែ​សមាជិក​ក្នុង​បក្ស​មួយ​ចំនួន​ប៉ុណ្ណោះ មក​ចាំ​ទទួល​ការ​វិល​ត្រឡប់​មក​​វិញ​របស់​លោក សម រង្ស៊ី៕

ប្រភព៖RFA

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក