ហេតុអ្វី​ការរួម​ភេទ​ ជា​រឿង​សំខាន់​? ​

0
Cambodia Website Design

តើ​មាន​ពេលណា​ដែល​អ្នក​ចោទសួរ​ខ្លួនឯង​ថា : ហេតុអ្វី​ការរួម​ភេទ​មាន​តួនាទី​សំខាន់​ចំពោះ​យើង​ដែរឬទេ ?

​    ​- ការរួម​ភេទ​វា​សំខាន់ ខណៈ ពេលដែល​យើង​ប្រ​ព្រឹ​ត្ដ​ជាមួយ​មនុស្ស​សំខាន់ ព្រោះថា មានតែ​មនុស្ស​“​សំខាន់​”​ទេ​ដែល​អ្នក​អាច​លះបង់ កាយ ចិ​ត្ដ វាចារ ដោយ​ពុំមាន​ស្ដាយក្រោយ​នោះ ។ វា​ពុំមែន​ជា​អ្វីដែល​គ្រួសារ​ឬ​សាលារៀន​ផ្ដល់ឱ្យ​អ្នក​បាន ។ ជាក់ស្ដែង​ការប្រគល់​ប្រាណ​ចិ​ត្ដ​ឱ្យ មនុស្ស​ដែល​“​ស័ក្ដិសម​”​និង ត្រូវ​ពេល​ត្រូវ​វេលា វា​បញ្ចៀស​អ្នក​ចាក​ផុត​អំពី​វិប្បដិសារី​នៅ​ថ្ងៃក្រោយ ។ ប្រសិនបើ​រឿង ពុំគួរ​កើត​ដោយ​ហេតុផល ណាមួយ វា​អាច​កើតឡើង​បាន ។​

​    ​-​ហេតុអ្វី​ការរួម​ភេទ​ជួយ​ឱ្យ​អ្នកមាន​សុភមង្គល​ជាង​មុន​?

Cambodia Website Design

​    ​ការស្រាវជ្រាវ​ទាំងឡាយ​បង្ហាញថា ការរួម​ភេទ​វា​ជួយ​ស្រាយ​បញ្ហា ធ្វើឱ្យ​ស្ដ្រេ​ស ក៏ដូចជា​កាត់បន្ថយ នូវ​ការឈឺចាប់ ។ ថាមពល​ថ្មី អារម្មណ៍​ស្រស់ថ្លា អាច​នាំមក​ដោយ​ការរួម​ភេទ មួយ​ដែល​អ្នក​ពេញចិត្ដ​ពេញ​ថ្លើម ។​

​    ​-​ប្រការ​ត្រូវ​ចងចាំ​
​    ​ការរួម​ភេទ វា​ជួយ​ឱ្យ​ទំនាក់ទំនង​អ្នក​ប្រសើរ​ជាង​មុន ទាំង​កាយ​ក្លៀវក្លា​ជាង​មុន ហើយ​បញ្ហា​ភ្លឺស្វាង​ជាង​មុន​ដែរ ។ ការរួម​ភេទ​ជា ចំណង​ចង​ផ្អោប​បេះដូង​២ ដែល​ដង្ហោយ​រកគ្នា ។ ប៉ុន្ដែ​ត្រូវ​ចងចាំ​ថា ភាពល្អប្រសើរ​ខាងលើ អាច​ទទួល​បានតែ​ក្នុងករណី អ្នក​រើស​ចំ​មុខសញ្ញា ហើយ​ផល​បញ្ច្រាស​ពិតជា​អាក្រក់​ណាស់ ប្រសិន​អ្នក​ផ្ញើខ្លួន​ផ្ញើប្រាណ​ខុស​គោលដៅ ។​

​    ​ស្នេហ៍​ដូច​ភ្លើងចំបើង ស្នេហ៍ ដើម្បី​…​បំភ្លេច​។​ល​។ វា​កាន់តែ​នាំមក​នូវ​ប្រតិកម្ម​មួយ​មិនល្អ​សម្រាប់​ជីវិត ។​
​ហេតុនេះ​កុំ​សាកល្បង​ឱ្យសោះ​! ប្រសិន​ករណី​អ្នក​ពុំទាន់​ត្រៀម​កាយ ត្រៀម​ចិ​ត្ដ ឱ្យបាន​ស្រួលបួល​នោះ​!៕

You might also like More from author

Leave A Reply

Your email address will not be published.