ប្រើ​ទឹក​ខ្ពុរមាត់​ងាយ​បង្ក​មហារីក​និង​សរសៃឈាម​បេះដូង​

5
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ទឹក​ខ្ពុរមាត់ ត្រូវបាន​ប្រើ​ដើម្បី​ការពារ និង​ថែទាំ​ធ្មេញ ។ ប៉ុន្តែ​អ្នកប្រើប្រាស់​អាច​កើត​ជំងឺ​គ្រោះថ្នាក់​មួយចំនួន ក្នុងនោះ​មាន​មហារីក និង​សរសៃឈាម​បេះដូង ។​

​ប្រើ​ទឹក​ខ្ពុរមាត់​ងាយ​កើត​មហារីក​
​ពួក​ជំនាញ​ការព្រមាន​ថា ប្រើ​ទឹក​ខ្ពុរមាត់​ច្រើន និង​ជាប្រចាំ​អាចធ្វើឱ្យ​អ្នក​ងាយ​កើត​ជំងឺមហារីក​មាត់ ។​    ​
​ការស្រាវជ្រាវ​ថ្មី​ចង្អុល​បង្ហាញថា អ្នក​ប្រើ​ផលិតផល​ទឹក​ខ្ពុរមាត់​ច្រើនជាង​៣​ដង​ក្នុង​១​ថ្ងៃ ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​កើត​មហារីក​មាត់ និង​បំពង់​។ ក្នុងការ​ស្រាវជ្រាវ​ថ្មី​បំផុត ពួក​ជំនាញ ការ​ពីស​កល​វិទ្យាល័យ​Glasgow និង​១.៩៩៣​នាក់ មាន​សុខ​ភាពល្អ​នៅ ១៣ មជ្ឈមណ្ឌល​នៃ​៩​ប្រទេស​ផ្សេងៗ​គ្នា ។ គេ​សង្កេតឃើញថា អ្នកមាន​សុខភាព​មាត់​ធ្មេញ​ខ្សោយ រាប់ទាំង​អ្នក​ប្រើ​ធ្មេញ  ក្លែងក្លាយ និង​ត្រូវ​ហូរឈាម​ជើងធ្មេញ​មិន​ឈប់ឈរ មាន​ហានិភ័យ​កើត​មហារីក​មាត់ និង​បំពង់ក​ច្រើនជាង ។ ក្រុម​ស្រាវជ្រាវ​ក៏​រកឃើញថា មនុស្ស​មួយចំនួន​ប្រឈមមុខ​ជាមួយ​ហានិភ័យ​មហារីក ខ្ពស់​អាច​កំពុង​ប្រើប្រាស់​ទឹក​ខ្ពុរមាត់ ខុស​របៀប ដើម្បី​កម្ចាត់​ក្លិន​បារី ឬ​ស្រា​។​

Cambodia Website Design

​ប្រើ​ទឹក​ខ្ពុរមាត់​កើន​ហានិភ័យ ឈឺបេះដូង ស្ត្រូ​ក​
​ តាម​ការ​ស្រាយ​របស់​អ្នកវិទ្យាសាស្ត្រ​នោះ សារជាតិ​កម្ចាត់​មេរោគ Chlorhexidine ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ​ក្នុង​ផលិតផល​ទឹក​ខ្ពុរមាត់ ។ ក្នុងពេល​ជួយ​បង្ការ និង​បញ្ចប់​ជំងឺ​អញ្ចាញធ្មេញ Chlorhexidine ​កម្ចាត់​ទាំង​ពពួក​បាក់តេរី​ចាំបាច់ សម្រាប់​ដំណើរការ​បង្កើត​នី​ដ្រី​ត មាន​តួនាទី​សំខាន់ ដើម្បីឱ្យ​សរសៃឈាម​រីក​បើក​សមស្រប ។ ស្ថិតិ​បង្ហាញថា ទឹក​ខ្ពុរមាត់​ផ្ទុក Chlorhexidine បានធ្វើឱ្យ​ថយចុះ​ដល់​ជាង​៩០​ភាគរយ បរិមាណ​នី​ឌ្រី​ត​កកើត​ក្នុង​មាត់​នាំ​ដល់​ការថយចុះ ២៥​ភាគរយ បរិមាណ​នី​ឌ្រី​ត​ក្នុង​ឈាម ។​

​ ទោះបី​ពុំមែន​ផលិត​ទឹក​ខ្ពុរមាត់​ទាំងអស់​សុទ្ធតែ​ផ្ទុក​Chlorhexidine តែ​ទឹក​ខ្ពុរមាត់​ក៏​អាច​បំផ្លាញ​បាក់តេរី​មាន​ប្រយោជន៍​ជា​គ្រោះមហន្តរាយ​មួយ ដោយសារ​សម្ពាធ​ឈាម ទោះបី​កើន​តែបន្តិច ក៏​ឥទ្ធិពល​ច្រើន​ដល់​ស្ថានភាព​ជំងឺ ក៏ដូចជា​ហានិភ័យ​បាត់បង់​ជីវិត ដោយសារ​ជំងឺ​បេះដូង និង​ស្ត្រូ​ក​៕​

 

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក