វិធី​ប្រើ​ប៊ីចេង មិន​បង្ក​គ្រោះថ្នាក់​ឱ្យ​សុខភាព​

6
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ប៊ីចេង ជា​គ្រឿងទេស​ដែល មនុស្ស​ភាគច្រើន​និយម​ប្រើប្រាស់ ដើម្បី​ជួយ​ឱ្យ​អាហារ​មាន​រសជាតិ​ឆ្ងាញ់ ។ ប៉ុន្ដែ​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់ សុខភាព ចូរ​យក​ចិ​ត្ដ​ទុកដាក់​ដល់​ចំណុច​ទាំងឡាយ​ខាងក្រោម​នេះ :
​    ​*​មិន​ប្រើ​ច្រើនពេក​
​    ​តាម​អ្នកជំនាញការ ប៊ីចេង​ជា​អំបិល​របស់​អាស៊ីដ Glutamic  សារជាតិ​មួយ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​បញ្ជូន​សញ្ញា​រប​ស់សរ​សៃ ប្រសាទ ។ ប្រសិន​ប្រើ​ច្រើនពេក បរិមាណ​ប៊ីចេង​លើស​នឹង​ធ្វើឱ្យ​ច្របូកច្របល់​សកម្មភាព​រប​ស់​ខួរក្បាល បង្ក​ការបាត់​ការចងចាំ​ទន្ទឹម​នោះ​ធ្វើឱ្យ រលស់ B6 ងាយ​បណ្ដាលឱ្យ​ប្រកាច់ ។​

​*​មិន​ទទួលទាន​ជាមួយ​អាហារ​ត្រជាក់​ឬ​កំពុងពុះ​នៅ​សីតុណ្ហភាព​ខ្ពស់​

Cambodia Website Design

​    ​សីតុណ្ហភាព​សមស្រប ដើម្បី ប៊ីចេង​រលាយ គឺ​ប្រមាណ​៧០​ទៅ​៩០ អង្សា​សេ ។ នៅ​សីតុណ្ហភាព​ទាប​ជាង ប៊ីចេង​ក្រ​រលាយ ។ ដូច្នេះ​មិនត្រូវ​លាយ​ប៊ីចេង​ជាមួយ​អាហារ​ត្រជាក់ ដោយ​ត្រូវ រំលាយ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាមុនសិន ។ ជាងនេះទៀត អាហារ​នៅ​ក្ដៅ​ពេក​ឬ​កំពុង ពុះ​នៅ​សីតុណ្ហភាព​ខ្ពស់ជាង​១០០​អង្សា​សេ ក៏​មិនគួរ​បង់​ប៊ីចេង​ចូល ព្រោះ​ពុំ​ត្រឹមតែ​ធ្វើឱ្យ​បាត់បង់​រសជាតិ​តែប៉ុណ្ណោះ​ទេ តែ​នៅ​ក​កើតជា​សារជាតិ សូ​ដ្យូ​ម Pyroglutamate គ្រោះថ្នាក់​សម្រាប់​មនុស្ស ។​

​    ​*​មិន​បន្ថែម​ប៊ីចេង​ចូលក្នុង​ម្ហូប​ជូរ
​    ​ប៊ីចេង​ជា​សារជាតិ​ធ្វើឱ្យ​ឆ្ងាញ់ មិន​ងាយ​រលាយ​ក្នុង​បរិស្ថាន​អាស៊ីដ ដូច្នេះ​ជាមួយនឹង​មុខម្ហូប​ជូរៗ ការបន្ថែម​ប៊ីចេង​ពុំ​ត្រឹមតែ​ធ្វើ ឱ្យ​ម្ហូប មាន​រសជាតិ​ផ្អែម ភ្លាវ​ប៉ុណ្ណោះ​ទេ តែ​នៅ​គ្មាន​សុវត្ថិភាព ។ ល្អ​បំផុត អ្នក​គួរប្រើ​ស្ករ​ជំនួស​វិញ​។​

​    ​*​មិន​ប្រើ​ប៊ីចេង​ក្នុង​អាហារ​ផ្អែម​
​    ​ពួក​ជំនាញការ​ទូន្មាន​ថា អ្នក​មិនគួរ​បន្ថែម​ប៊ីចេង​ទៅក្នុង​ចំណីអាហារ មាន​រសជាតិ​ផ្អែម​ធម្មជាតិ​ដូចជា​: ប៉េងប៉ោះ  បង្គា​… ព្រោះ​នឹងធ្វើ​ឱ្យ​បាត់បង់ រសជាតិ​ផ្អែម​របស់​អាហារ និង​បង្ក​ការ ពិបាក​ទ្រាំ ។​

​    ​*​មិនត្រូវ​ប្រើ​ជាមួយ​ស៊ុត​
​    ​ក្នុង​ស៊ុតមាន​ម្សៅ​ច្រើន​ពេល​គួបផ្សំ​ជាមួយ​អំបិល​សូ​ដ្យូ​ម​ក្លរួ រួច​ចម្អិន​ក្ដៅ នឹង​បង្កើតជា​ប៊ីចេង​សុទ្ធ ជួយ​ឱ្យ​ស៊ុតមាន រសផ្អែម​ក្រអូប ។ ដូច្នេះ អ្នក​មិនចាំបាច់ ដាក់​ប៊ីចេង​ចូល ព្រោះ​នឹង​បង្ក​ជា​ស្ថានភាព​លើស​ប៊ីចេង​ផ្ដល់​គ្រោះថ្នាក់​ដល់​សុខភាព ។​

​    ​*​អ្នក​កើត​ហឺត រំញោច​មិនត្រូវ ទទួលទាន​ប៊ីចេង
​    ​ការស្រាវជ្រាវ​មួយ​របស់​សកល​វិទ្យាល័យ John Hopkins បង្ហាញថា ប៊ីចេង​អាច​បង្ក​ជា​ជំងឺហឺត​នៅ​បុគ្គល​មួយចំនួន ។ ការស្រាវជ្រាវ ផ្សេងៗ ក៏​អះអាងថា ប៊ីចេង​អាច​បង្ក​គ្រោះថ្នាក់​ឱ្យ​កោសិកា​ខួរក្បាល និង ប្រព័ន្ធ​សរសៃប្រសាទ​មជ្ឈិម ។ ទន្ទឹម​នោះ អ្នកមាន​សភា​ពរាងកា​យ រំញោច (​ដូចជា​ឧស្សាហ៍​ឈឺក្បាល ភ្នែក​ក្រហម ក្អួតចង្អោរ​…​ប្រសិន​ប្រើ​ប៊ីចេង នោះ​រោគសញ្ញា​ទាំងនេះ​នឹង​កើតឡើង​លឿន​ជាង​និង​ច្រើនជាង​៕

ប្រភព៖ រស្មីកម្ពុជា

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក