ក្រុម​អ្នក​ស៊ើបអង្កេត​រក​ឃើញ​កន្ទុយ​យន្តហោះ​ AirAsia ប៉ុន្តែ​ប្រអប់​ខ្មៅ​មិន​ទាន់​រក​ឃើញ​នោះ​ទេ

4
Cambodia Website Design

ផ្នែក​កន្ទុយ​នៃ​យន្តហោះ​ AirAsia ​ដែល​បានធ្លាក់​ក្នុង​សមុទ្រ​ជ្វា​បាន​ត្រូវ​ស្រង់​យក​ពី​ទឹក​សមុទ្រ​ហើយ​ ក៏​ប៉ុន្តែ​ក្រុម​អ្នក​ស៊ើបអង្កេត​ឥណ្ឌូនេស៊ី​មិន​បាន​រក​ឃើញ​ប្រអប់​ខ្មៅ​នៅ​ក្នុង​កម្ទេច​យន្តហោះ​នោះទេ។​

ផ្នែក​លោហធាតុ​ដែល​មាន​សរសេរ​អក្សរ​ AirAsia យ៉ាង​ច្បាស់​នៅលើ​នោះ​បាន​ត្រូវ​នាំ​យក​មក​កាន់​ផ្ទៃ​ទឹកសមុទ្រ​កាល​ពី​ថ្ងៃសៅរ៍​ដោយ​ប្រើ​ប្រដាប់​ធ្វើ​ឱ្យ​វា​អណ្តែត។​

យន្តហោះ​នេះ​មាន​ប្រដាប់​ថត​សំទ្បេង​នៅ​ក្នុង​បន្ទប់​អ្នក​បើកនិង​ប្រដាប់ថត​ទិន្នន័យ​នៃ​ការ​ហោះហើរ​ដែល​គេ​ហៅ​ថា​ប្រអប់​ខ្មៅ​នៅ​ជិត​កន្ទុយ​វា។ ​ការ​រក​ឃើញ​ប្រអប់​ទាំង​នេះ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ឱ្យ​ដឹង​អំពី​ហេតុ​អ្វី​បានជា​យន្តហោះ​នោះ​បាន​ធ្លាក់​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​បណ្តាល​ឱ្យ​មនុស្ស​ទាំងអស់​១៦២​នាក់​ដែល​ជិះ​ក្នុង​នោះ​ស្លាប់​ទាំងអស់​គ្នា។

Cambodia Website Design

ក្រុម​អ្នក​ស្វែង​រក​បាន​ឮ​រលក​សម្លេង​មក​ពីប្រអប់​ខ្មៅ​នៃ​យន្តហោះ​មាន​ជើង​ហោះ​លេខ៨៥០១ កាល​ពី​ថ្ងៃ​សុក្រ​ ក៏ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​និយាយ​ថា​ប្រអប់​ទាំងនេះ​ហាក់​ដូចជា​នៅ​ដាច់​ពី​ផ្នែកក​ន្ទុយ​យន្តហោះ​នោះ៕

ប្រភព៖ VOA

Comments

comments

You might also like More from author