ស.រ.អា.​ស្នើ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​បន្ទាប់​ពី​​​ការ​វាយ​ប្រហារ​ភេរវកម្ម​

0 0
Cambodia Website Design

ស.រ.អា.​បាន​ចេញ​ផ្សាយ​ការ​ព្រមាន​អំពី​ការ​ធ្វើដំណើរ​ក្នុង​ពិភពលោក​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ភេរវកម្មកាល​ពី​ពេល​ថ្មីៗនេះ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ ក្រសួង​ការបរទេស​ស.រ.អា.​បាន​និយាយ​ថា​ការ​ចាប់ពង្រត់​និង​ការ​ចាប់ចំណាប់ខ្មាំងទៅ​លើ​ប្រជាពលរដ្ឋ​អាមេរិក​អាច​កើត​មាន​ទ្បើងនៅ​ទូទាំង​ពិភពលោក​ហើយ​ក្រសួង​បាន​អំពាវនាវ​សុំ​ឲ្យ​ពលរដ្ឋ​អាមេរិក​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់។​

សេចក្តី​ថ្លែងការណ៍​នោះ​បាន​និយាយ​ថា​ ក្រុម​អាជ្ញាធរ​មាន​ជំនឿថា​មាន​ទំនោរ​កាន់​តែ​ខ្លាំង​ទ្បើងៗអំពី​ការ​វាយ​ប្រហារ​សងសឹក​ប្រឆាំង​នឹង​ប្រជាជន​បស្ចឹម​ប្រទេស​ដោយសារ​សកម្មភាព​យោធា​ដឹកនាំ​ដោយ​ស.រ.អា.​ប្រឆាំង​នឹង​ក្រុមសកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ក្នុង​ប្រទេស​ស៊ីរី​និង​ប្រទេសអ៊ីរ៉ាក់។​

Cambodia Website Design

ក្រសួង​ការបរទេស​អាមេរិកាំង​បាន​និយាយ​លើកឡើង​ពីទ្វីបអឺរ៉ុបថា​ជា​កន្លែង​មួយ​ដែល​មាន​ទំនង​កាន់​តែ​ខ្លាំងនៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ពីព្រោះសមាជិក​អឺរ៉ុប​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​ បាន​វិល​ត្រទ្បប់​មក​ពីភូមិ​ភាគ​មជ្ឈឹម​បូព៌ា​វិញ។​

ការ​ប្រាប់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើដំណើរ​នេះ​បាន​លេច​ទ្បើង​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ក្រុម​ប៉ូលិស​បារាំង​បានសម្លាប់​ជន​បី​នាក់​ដែល​បាន​ចាប់​ចំណាប់​ខ្មាំង​ ក្នុង​នោះ​ពីរ​នាក់​មាន​ការ​ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​ដ៏ប្រល័យ​កាល​ពី​ថ្ងៃពុធ​នៅ​ការិយាល័យ​ទស្សនាវដ្តី​ត្លុក​មួយ​ក្នុង​ក្រុងប៉ារីស៕

ប្រភព៖ VOA

You might also like More from author

Leave A Reply

Your email address will not be published.