រួមភេទ​ពេល​មក​រដូវ​ក៏​អាច​មានកូន​ដែរ​

0

ភ្នំពេញ: មាន​សំនួរ​ដ៏​ញឹកញាប់​មួយ​បាន​កើតមានឡើង គឺថា តើ​រួមភេទ​ពេល​មក​ឈាមរដូវ​អាច​មានកូន​ដែរឬទេ​?

​វេ​ប​សាយ​សុខភាព www.health.com.kh ដែល​បង្កើតឡើង​ដោយ​គ្រូពេទ្យ​មួយក្រុម​បាន​រាយការណ៍​ថា ពិតប្រាកដ​ណាស់ អ្នក គឺ​អាចមាន​ផ្ទៃពោះ បើទោះបីជា​អ្នក​កំពុងមាន​រដូវ​ក៏ដោយ​។ វេ​ប​សាយ​នេះ ពន្យល់ថា  ដោយសារតែ​ស្ត្រី​មួយចំនួន គឺ​គាត់​អាចមាន​រដូវ​នៅ​អំឡុង​ពេលដែល អូវុល​របស់គាត់​ផ្ទុះ និង​ធ្វើដំណើរ​មកកាន់​ដៃ​ស្បូន បើ​ធៀប​ទៅនឹង​ស្ត្រី​ជាច្រើន ដែល​តែងតែមាន​រដូវ​នៅ​កន្លះ​ខែ បន្ទាប់ពី​ការផ្ទុះ​។ អ្នក​អាចមាន​ផ្ទៃពោះ គ្រប់ពេល​រាល់ពេល ដែល​អ្នក​រួមភេទ ហើយ​វា​ជាការ​សំខាន់ ដែល​អ្នក​គួរតែ​ប្រើ​របាំង​ការពារ ឬ​ការពន្យារ​កំណើត​រាល់ពេល ដែល​អ្នកធ្វើការ​រួមភេទ​។​
​ស្ត្រី គឺមាន​មេជី​វិត​ញី ឯ​បុរស​វិញ គឺមាន​មេជី​វិត​ឈ្មោល​។ គ្រប់​ស្ត្រី គឺមាន​ក្រពេញ​អូវែ​ពីរ​នៅ​សងខាង​ស្បូន ដែល​វា​បំពេញ​ទៅដោយ​ស៊ុត​របស់​មេជី​វិត​ញី​រាប់រយ​រាប់ពាន់​។
​នៅពេលដែល​ស្ត្រី​ពេញវ័យ ក្រពេញ​អូវែ​របស់​ស្ត្រី នឹង​ផលិត​អ័រម៉ូន Estrogen ដែលជា​ហេតុ​ធ្វើឱ្យមាន​ការបញ្ចេញ​អូវុល ឬ មេ ជីវិត ញី ជា រៀងរាល់ខែ ដែល គេ ហៅថា ជា ដំណើរ នៃ ការ ទំ ជ្រុះ របស់ អូវុល ។​
​ឯ បុរស វិញ មាន ពងស្វាស ពីរ គ្រាប់ នៅក្នុង ស្រោមពង របស់ ពួកគេ ។ មេ ជីវិត ឈ្មោល ត្រូវបាន បង្កើត នៅក្នុង ពងស្វាស ទាំង ពីរ នោះ ។​
 ស្ត្រី មាន ការខុសប្លែក ពី បុរស គឺ ស្ត្រី បញ្ចេញ អូវុល ឬ មេ ជីវិត ញី មួយៗ ជា រៀងរាល់ ខែ ឯ បុរស វិញ អាច បញ្ចេញ មេ ជីវិត ឈ្មោល ច្រើន ក្បាល រាល់ពេល ដែល បាញ់ ចេញ ទឹកកាម ម្តងៗ​៕

– See more at: http://www.cen.com.kh/local/

You might also like More from author

Leave A Reply

Your email address will not be published.