ជម្លោះ​រវាង​ព្រះសង្ឃ​ខ្មែរ​ក្រោម​​នៅ​វត្ត​សាមគ្គីរង្ស៊ី​ធ្វើ​ឲ្យ​គ្រូ​សូត្រ​ឆ្វេង​១អង្គ​បាត់បង់ជីវិត

6
Cambodia Website Design

ជម្លោះ​រវាង​ព្រះសង្ឃ​ខ្មែរ​ក្រោម​​ដូច​គ្នា នៅ​វត្ត​សាមគ្គីរង្ស៊ី បណ្ដាល​ឲ្យ​ព្រះ​គ្រូ​សូត្រ​ឆ្វេង ១អង្គ បាត់បង់ជីវិត ដោយ​សារ​សាមណេរ ចាក់​នឹង​កាំបិត​ចិត​បន្លែ នៅ​ព្រឹក​ថ្ងៃ​ទី ១២ មករា ក្នុង​បរិវេណ​វត្ត​សាមគ្គីរង្ស៊ី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​ចំការមន។

ព្រះសង្ឃ​ខ្មែរ​ក្រោម​ជា​ជន​ដៃដល់ ឈ្មោះ លី ទ្វឹង ជា​សាមណេរ ព្រះជន្ម​១៨ ឆ្នាំ ទើប​មក​ស្នាក់​នៅ​វត្ត​សាមគ្គីរង្ស៊ី រយៈពេល ១​ឆ្នាំ ប៉ុណ្ណោះ ឯ​ព្រះ​គ្រូ​សូត្រ​ឆ្វេង​ដែល​បាត់បង់​ជីវិត​នោះ ឈ្មោះ ថាច់ ខាន់ ព្រះជន្ម ៣៥​ឆ្នាំ។

ព្រះតេជព្រះគុណ ថាច់ វណ្ណា ដែល​គង់​នៅ​វត្ត​សាមគ្គីរង្ស៊ី​ជាមួយ​គ្នា និង​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃទី ១២ មករា​នេះ ព្រះ​គ្រូ​សូត្រ​ឆ្វេង ថាច់ ខាន់ បាន​ហៅ​សាមណេរ ឈ្មោះ លី ទ្វឹង មក​ណែនាំ​ពី​រឿង​ហែក​ក្រដាស​បម្រាម​របស់​មន្ត្រី​សង្ឃ​វត្ត ហើយ​ក៏​មាន​ការ​ប្រតាយ​ប្រតប់​កើត​ឡើង ស្រាប់​តែ​ សាមណេរ លី ទ្វឹង ដក​កាំបិត​ចាក់​ចំ​បំពង់ក​របស់​ព្រះ​គ្រូ​សូត្រ​ឆ្វេង​នោះ​​តែ​ម្ដង។

Cambodia Website Design

ឃើញ​កើត​ហេតុការណ៍​ដូច្នេះ ព្រះសង្ឃ និង​បរិស័ទ ក៏​នាំ​គ្នា​បញ្ជូន​ព្រះ​គ្រូ​សូត្រ​ឆ្វេង ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ តែ​មុខ​របួស​ចំ​កន្លែង​សំខាន់ ទើប​បណ្ដាល​ឲ្យ​ព្រះ​គ្រូ​សូត្រ​ឆ្វេង​សុគត​​តែ​ម្ដង​ទៅ។

ចំណែក​ព្រះ​សង្ឃ​ជា​ជន​ដៃដល់ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន បញ្ជូន​ទៅ​ស្នងការ​ដើម្បី​សាកសួរ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ…

ប្រភព៖ RFA Khmer

Comments

comments

You might also like More from author