សហគមន៍​ដី​ធ្លី​នៅ​ភ្នំពេញ​ស្នើ​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល​១ខែ

0
Cambodia Website Design

នៅ​ថ្ងៃ​ទី ១២ មករា​នេះ ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​មក​ពី​សហគមន៍​ចំនួន​៣ ស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ ធ្វើ​បាតុកម្ម​អហិង្សា នៅ​លាន​ប្រជាធិបតេយ្យ​រយៈពេល​១ខែ ដើម្បី​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​បញ្ចប់​វិបត្តិ​ដី​ធ្លី​ពួកគាត់ ដោះលែង​សកម្មជន​ដី​ធ្លី និង​សកម្មជន​ដទៃ​ទៀត​ពី​ពន្ធនាគារ និង​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា។

សេចក្ដី​ជូន​ដំណឹង​របស់​សហគមន៍​ដី​ធ្លី មាន​សហគមន៍​បុរីកីឡា សហគមន៍​ព្រលាន​យន្តហោះ​អេសអូសអេស (SOS) សមាគម​ស្ត្រី​បឹងកក់ និង​បណ្ដាញ​អតីត​ស្ត្រី​បឹងកក់ ដែល​នឹង​រៀបចំ​បាតុកម្ម​អហិង្សា ចាប់​ពី​ថ្ងៃ​ទី២០ មករា ដល់ ថ្ងៃ​ទី ២០ កុម្ភៈ ឆ្នាំ ២០១៥ ចាប់​ពី​ម៉ោង ៧​ព្រឹក ដល់​៥​ និង​៣០នាទី​ល្ងាច ជា​រៀងរាល់​ថ្ងៃ។

ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​នេះ អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ​ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយ​ទេ ដោយ​លិខិត​របស់​សហគមន៍​ដីធ្លី​ទាំងនោះ ខុស​បែបបទ​រដ្ឋបាល ដូច្នេះ​សាលា​រាជធានី​ភ្នំពេញ តម្រូវ​ឲ្យ​ពួកគាត់​រៀបចំ​ឡើង​វិញ មុន​នឹង​សម្រេច​បែបណា​នោះ៕

Cambodia Website Design

ប្រភព៖ RFA Khmer

You might also like More from author

Leave A Reply

Your email address will not be published.