ក្រុមជីហាត​ជ្រុលនិយម​កំពុង​ចាប់​គ្រិស្ដ​សាសនិក​២១នាក់​ធ្វើ​ចំណាប់​ខ្មាំង​នៅ​លីប៊ី

0 0
Cambodia Website Design

ក្រុម​ជីហាត​ជ្រុល​និយម​នៅ​លីប៊ី​ដែល​មាន​ទំនាក់​ទំនង​នឹង​ពួក​កង​ជីវពលរដ្ឋ​អ៊ិស្លាម​និយាយ​ថា ខ្លួន​កំពុង​តែ​ចាប់​គ្រិស្ដ​សាសនិក​២១នាក់​ធ្វើ​ជា​ចំណាប់​ខ្មាំង។

ការ​អះ​អាង​នេះ​ត្រូវ​បាន​ដាក់​ផ្សាយ​នៅ​លើ​វេទិកា​របស់​ពួក​ជីហាត​តាម​អ៊ីនធើរណិត​ដោយ​រួម​មាន​ការ​បង្ហាញ​រូប​ថត​ជា​មួយ​ផង។

គេ​ជឿ​ជាក់​ថា ជន​ដែល​ត្រូវ​គេ​ចាប់​ធ្វើ​ចំណាប់​ខ្មាំង​ទាំង​នោះ​គឺជា​គ្រិស្ដសាសនិក​ Coptic Christian ពី​ប្រទេស​អេហ្ស៊ីប។

Cambodia Website Design

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អេហ្ស៊ីប​បាន​បញ្ជាក់​ថា ពល​រដ្ឋ​ខ្លួន​២០​នាក់​ត្រូវ​គេ​ចាប់​យក​ទៅ​ក្នុង​ព្រឹត្ដិការណ៍​២ដាច់​ដោយ​ឡែក​ពីគ្នា​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​លីប៊ី។

ប៉ុន្ដែ​អ្នក​នាំពាក្យ​នោះ​មិន​បាន​និយាយ​ថា តើ​ការ​ចាប់​មនុស្ស​នោះ​បាន​កើត​ឡើង​នៅ​ពេល​ណា​ទេ៕

You might also like More from author

Leave A Reply

Your email address will not be published.