កម្ពុជា​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ស្ថានីយ​វារីអគ្គិសនី​កម្លាំង​៣៣៨​មេហ្គាវ៉ាត់​នៅ​ខេត្ដ​កោះ​កុង​

0 0
Cambodia Website Design

កាល​ពីថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ​លោក​នាយក​រដ្ឋមន្រ្ដី​ ហ៊ុន សែន បាន​បើក​សម្ពោធ​ទំនប់​វារីអគ្គិសនី​ធំ​បំផុត​ជាង​គេ​នៅ​កម្ពុជា​ដែល​មាន​កម្លាំង​ផលិត​អគ្គិសនី​បាន​៣៣៨​មេហ្គាវ៉ាត់​ដែល​បាន​ចាប់​ដំណើរ​ការ​អស់​ពេល​ជាង​១ឆ្នាំ​ហើយ​។

ទំបន់​វារីអគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ដ​កោះ​កុង​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ឈ្មោះ China Huadian Corp សាង​សង់​ឡើង​ក្នុង​តម្លៃ​ទឹក​ប្រាក់​ជាង​៤៩៥​លាន​ដុល្លារ​។ ក្រុមហ៊ុន​ចិន​មាន​សិទ្ធិ​ប្រតិបត្ដិ​រយៈ​ពេល​៣៥​ឆ្នាំ​ ហើយ​ត្រូវ​ផ្ទេរ​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដំណើរ​ការ​វិញ​។ ​

ការ​សាង​សង់​ស្ថានីយ​វារីអគ្គិសនី​នេះ​បាន​ចាប់​ផ្ដើម​ឡើង​នៅ​ខែ​មេសា​ឆ្នាំ​២០១០ ហើយ​ម៉ាស៊ីន​ទាំង​៤​គ្រឿង​នៃ​ទំនប់​នោះ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ទាំង​អស់​នៅ​ក្នុង​រង្វង់​ឆ្នាំ​២០១៣។

Cambodia Website Design

មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​នោះ​លោក ហ៊ុន សែន​ បាន​ឲ្យដឹង​ថា រោង​ចក្រ​អគ្គសនី​នេះ​កំពុង​ជួយ​ដល់​កម្ពុជា​ផ្គត់​ផ្គត់​តម្រូវ​ការ​កាន់​តែ​កើន​ឡើង​។

សព្វ​ថ្ងៃ​នេះ​ ប្រហែល​ជា​៤០%​នៃ​ភូមិ​ឃុំ​កម្ពុជា​នៅ​មិន​ទាន់​មាន​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់​នៅ​ឡើយ​ទេ ប៉ុន្ដែ​រដ្ឋាភិបាល​ខ្មែរ​មាន​គម្រោង​បង្កើន​សមត្ថភាព​​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​បាន​ដល់​ទៅ​២១២៣​មេហ្គាវ៉ាត​ទៅ​ទល់​ឆ្នាំ ២០២០។

មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​ថាមពល​ចិន​បាន​បណ្ដាក់​ទុន​ជាង​១ពាន់​៦​លាន​ដុល្លារ​ហើយ​ សម្រាប់​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​ចំនួន​៦​កន្លែង​នៅ​កម្ពុជា ដោយ​មាន​សមត្ថភាព​ផលិត​បាន​៩២៨​មេហ្គាវ៉ាត់ ហើយ​ក្នុង​នោះ​៥​កន្លែង​បាន​ដំណើរ​ការ​ហើយ​។ រីឯ​ស្ថានីយ​ចុង​ក្រោយ​នឹង​ត្រូវ​គេ​សាង​សង់​រួច​នៅ​ចុង​ឆ្នាំ​នេះ៕

You might also like More from author

Leave A Reply

Your email address will not be published.