បារាំង​កំពុង​ចល័ត​ទ័ព​១ម៉ឺននាក់​ការ​ពារ​សន្ដិសុខ​នៅ​ក្នុង​ប្រទេស​

2
Cambodia Website Design

ក្រោយ​ព្រឹត្ដិការណ៍​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស​សប្ដាហ៍​មុន​ ឥឡូវ​ប្រទេស​បារាំង​កំពុង​តែ​ចល័ត​កម្លាំង​ទាហាន​ជាង​១ម៉ឺន​នាក់​នៅ​ក្នុង​ ប្រទេស​ដើម្បី​រក្សា​សន្ដិសុខជា​ពិសេស​ការពារ​សាលា​របស់​ពួក​ជ្វីប​ចំនួន​៧១៧​កន្លែង​ទូទាំង​ប្រទេស។

មនុស្ស​១៧នាក់​បាន​ស្លាប់​ ក្នុង​នោះ​មាន​អ្នក​កាសែត, ប៉ូលិស និង​ខ្មាន់​កាំភ្លើង​៣នាក់​ក្នុង​ព្រឹត្ដិការណ៍​ហិង្សា​រយៈ​ពេល​៣​ថ្ងៃ​ ដែល​បាន​ចាប់​ផ្ដើម​ដោយ​ខ្មាន់​កាំភ្លើង​វាយ​ប្រហារ​ទៅ​លើ​ស្នាក់ការ​ទស្សនាវដ្ដី​នយោបាយ​ Charlie Hebdo ដែល​បោះ​ពុម្ពផ្សាយ​ប្រចាំ​សប្ដាហ៍។

ការ​បាញ់​ប្រហារ​បង្ហូរឈាម​នេះ​បាន​ចប់​ទៅ​ដោយ​មាន​ការ​ចាប់​មនុស្ស​ធ្វើ​ចំណាប់​ខ្មាំង​នៅ​ហាង​លក់​អាហារ​មួយ​របស់​ពួក​ជ្វីប​ ដោយ​ក្នុង​នោះ​មាន​ជន​ចំណាប់​ខ្មាំង​៤នាក់​បាន​ស្លាប់​ក្នុង​ព្រឹត្ដិការណ៍​នោះ។

Cambodia Website Design

ប៉ូលិស​និយាយ​ថា ខ្មាន់​កាំភ្លើង​៣នាក់​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​វាយ​ប្រហារ​នានា​ គឺជា​ផ្នែក​មួយ​នៃ​ពួក​សកម្ម​ប្រយុទ្ធ​អ៊ិស្លាម​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉ារីស។

ជា​ការ​ឆ្លើយ​តប​ទៅនឹង​បញ្ហា​សន្ដិសុខ​ប្រទេស​នេះ​លោក Jean-Yves Le Drian រដ្ឋមន្រ្ដី​ការ​ពារ​ជាតិ​បារាំង​បាន​និយាយ​ថា មាន​ការ​ចល័ត​ទាហាន​១ម៉ឺន​នាក់ដើម្បី​ការ​ពារ​ប្រទេស។

នៅ​គ្រា​នេះ​ដែរ ក្រប​ទស្សនាវដ្ដី​ Charlie Hebdo ដែល​ត្រូវ​បោះ​ពុម្ព​ថ្មី​ ចេញ​ផ្សាយ​ក្រោយ​ពី​ព្រឹត្ដិការណ៍​វាយប្រហារ​លើ​ស្នាក់ការ​ខ្លួន​នោះ​បង្ហាញ​នូវ​ព្យាការី​ម៉ូហាម៉ាត់​កាន់​បដា​សរសេរ​ថា Je Suis Charlie ឬ​ប្រែ​ថា ខ្ញុំជា​ Charlie ស្ថិត​នៅ​ក្រោម​ចំណង​ជើង​ធំ​មួយ​ថា “អ្នក​ទាំង​អស់គ្នា​ត្រូវ​បាន​លើក​លែង​ទោស​កំហុស”។

បុគ្គលិក​ទស្សនាវដ្ដី​ត្លុក​កំប្លែង​ដែល​នៅ​រស់​រាន​មាន​ជីវិត​ពី​ការ​បាញ់​ប្រហារ​នោះ​បាន​ត្រៀម​រៀប​ចំ​ការ​បោះ​ពុម្ព​ផ្សាយ​ថ្មី​នេះ​នៅ​ក្នុង​ការិយាល័យ​របស់​កាសែត​បារាំង​ឈ្មោះ Liberation។

កាសែត Liberation និយាយ​ថា គេ​នឹង​បោះ​ពុម្ពផ្សាយ​ទស្សនាវដ្ដីថ្មី​នេះ​ចំនួន​៣លាន​ច្បាប់។

នៅ​ក្នុង​ព្រឹត្ដិការណ៍​បាញ់​ស្នាក់ការ​ទស្សនាវដ្ដី​ Charlie Hebdo សប្ដាហ៍​មុន​មាន​មនុស្ស​១២នាក់​បាន​ស្លាប់​។ សព្វ​ថ្ងៃ​បារាំង​កំពុង​មាន​បញ្ហា​ប្រឈម​មុខ​នឹង​ពលរដ្ឋ​ជីហាត​ជ្រុល​និយម​របស់​ខ្លួន​១ពាន់​៤រយ​នាក់​ដែល​ទៅ​ប្រយុទ្ធ​នៅ​ស៊ីរី និង​អ៊ីរ៉ាក់​៕

ប្រភព៖ វិទ្យុអូស្រ្ដាលី

Comments

comments

You might also like More from author