ផ្លែឈើ​៣​ប្រភេទ ដែល​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ស​ស្អាត

0 2
Cambodia Website Design

ផ្លែឈើ​មួយចំនួន​មិនមែន​សម្រាប់តែ​បរិភោគ​នោះទេ ផ្លែឈើ​ទាំងនោះ​ក៏បាន​ផ្ដល់នូវ​សារៈ​ប្រ​យោ​ជ​ន៏​ជាច្រើន ដែល​អ្នក​មិន​ធ្លាប់​បានដឹង​ផងដែរ។​ ​ខាងក្រោម​នេះ ជា​វី​ធី​ប្រើប្រាស់​ផ្លែឈើ​ដើម្បី​ជួយ​ឲ្យ​អ្នកមាន​សម្រស់​ស្រស់ស្អាត ៖ ១. ផ្លែ​ល្ហុង ៖ ពុះ​ផ្លែ​ល្ហុង​ជា​២​ចំណែក យក​មួយ​ចំហៀង​កោស​យកសា​ច់រប​ស់វា​ដាក់ចូល​ក្នុង​ចាន​កូ​ម​១​។ យក​ស្លាបព្រា​កិន​វា​ឲ្យ​សព្វ​ចូលគ្នា និង​យក​ទឹកដោះគោ​ស្រស់​មួយ​កែវ ដាក់​លាយ​បញ្ចូល​បន្ថែម​។ ដាក់​ទឹក​ក្រូចឆ្មា​បន្ថែម ២​ទៅ​៣​តំណក់​ចូល​ចាន​ដែល​យើង​បាន​លាយ​រួច ។ បន្ទាប់ពី​លាយ​រួច អ្នក​អាចយ​កវា​មក​លាប​នៅ​ផ្ទៃមុខ​របស់​អ្នក​អោយបាន ១៥​ទៅ​២០​នាទី និង​ធ្វើ​ការលាង​សំ​អាច​ជាមួយ​ទឹក​ក្ដៅ​អ៊ុនៗ ជាការ​ស្រេច។​ ២. ផ្លែ​ស្ដ​ប័​រ​រី ៖ ចិត​ផ្លែ​ស្ត​ប័​រ​រី​ជា ២​ទៅ​៣​ចំណិត​រួច​លាប​វា​ទៅលើ​មុខ​របស់​អ្នក​។ អ្នក​អាច​បន្ថែម​ទឹកក្រូច​ឆ្មា ២​ទៅ​៣​ដំណក់​ដើម្បី​ជួយ​បន្ថែម​ឲ្យ​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​។ ប៉ុន្ដែ​សម្រាប់​អ្នក​ដែលមាន​ស្បែក​ស្ងួត អ្នក​អាចដាក់​ជំនួស​ដោយ​ទឹកឃ្មុំ ឬក៏​ក្រែ​ម​ទឹកដោះគោ​ផងដែរ​។ លាប​វា​រយៈពេល ១៥​ទៅ​២០​នាទី​។ បន្ទាប់ពី​ស្ងួត លាង​សំអាត​វា​ជាមួយ និង​ទឹក​ធម្មតា។​ ៣. ផ្លែក្រូច ៖ ផ្លែក្រូច​ជា​ផ្លែឈើ​ដែល​សំបូរ​ដោយសារ​ជាតិ​វីតាមីន C ច្រើនជាង​ផ្លែឈើ​មួយចំនួន ហើយ​វា​ជា​ផ្លែឈើ​ដែល​គេ​ចាត់ទុកថា អាចជួយ​ឲ្យ​ស្បែក​មាន​ភាព​ភ្លឺ​ចែងចាំង​។ យក​ទឹកដោះគោ ឬ​ក្រែ​ម​ទឹកដោះគោ​ជូរ ២​ស្លាបព្រា​លាយ​ជាមួយ​ទឹកក្រូច​ស្រស់ រួច​លាប​មកលើ​ផ្ទៃមុខ​របស់​អ្នក​ថ្នមៗ​ឲ្យ​សព្វ​ក្នុង​រយៈពេល​មួយ​យប់ រួច​ធ្វើ​ការលាង​សំអាត​ចេ​ក្រោយពេល​ដែរ​អ្នក​ភ្ញាក់​ពី​ដំណេក៕ – See more at: http://ann.com.kh/post/48024346645147552461958581.html#sthash.TausqIJ7.dpuf

You might also like More from author

Leave A Reply

Your email address will not be published.