វិធីសាស្ត្រ​ប្រើប្រាស់​កាហ្វេ​ដើម្បី​ការពារ​ពី​ការ​ជ្រុះ​សក់​

7
Cambodia Website Design

កាហ្វេ​គឺជា​ធាតុ​ផ្សំ​ពី​ធម្មជាតិ ហើយ​វា​ក៏​អាចជួយ​ព្យាបាល​ជំងឺ​ជាច្រើន​បាន​ផងដែរ ដូចជា​ជ្រុះ​សក់ និង​បញ្ហា​មួយចំនួនទៀត​។  កាហ្វេ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​លាប​ពណ៌​សក់​នៅក្នុង​សតវត្សរ៍​ជា​យូរលង់​ណាស់​មកហើយ​។ ខាងក្រោម​នេះ​ជា​របៀប​ប្រើប្រាស់​កាហ្វេ​ដើម្បី​ការពារ​សក់​របស់​អ្នក​ពី​ការ​ជ្រុះ​៖ ១. ជ្រើសរើស​កាហ្វេ​ណា​ដែរ​មាន​ជាតិ​ល្វីង​ខ្លាំង ឬ​កាហ្វេ​ខ្មៅ​។ ដាក់​កាហ្វេ​នេះ ឆុង​វា​ជាមួយ​ទឹក​ក្ដៅ​អ៊ុនៗ ដែល​មិន​ក្ដៅ​ខ្លាំង រួច​យ​កវាម​កលាង​នៅលើ​ក្បាល​របស់​អ្នក​ឲ្យ​បាន​សប់ ក្រោយពី​វា​ចុះ​កម្តៅ​បន្តិច​។​ ២. បន្ទាប់ពី​លាង​សក់​របស់​អ្នក​ជាមួយនឹង​ទឹក​កាហ្វេ​រួច ប្រើប្រាស់​សាប៊ូកក់សក់​ណា​ដែរ​មាន​សារធាតុ​ជំនួយ និង​ការពារ​ពី​ការ​ជ្រុះ​សក់ រួច​លាង​សម្អាត​ចេញ​ដើម្បី​ឲ្យ​សក់​របស់​អ្នក​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែម​។​ ៣. ទុក​សក់​របស់​អ្នក​ឲ្យ​បាន​ស្ងួត រួច​លាប​កាហ្វេ ឬ​បាញ់​ទឹក​វា​ទៅលើ​សក់ និង​ទុក​រយៈពេល ២០​នាទី ដើម្បី​ឲ្យ​សារជាតិ​របស់​កាហ្វេ​បាន​ជ្រាបចូល​ស្បែកក្បាល​របស់​អ្នក​។ អ្នក​ក៏​អាច​ប្រើប្រាស់​វី​ធី​សាស្ត្រ​១​បែប​ទៀត ដោយ​ត្រាំ​សក់​របស់​អ្នក​ទៅក្នុង​ទឹក​កាហ្វេ រួច​អង្គុយ​ផ្អែកទៅលើ​កៅអី ដែល​អាច​ឲ្យ​អ្នក​ប្រើ​ពេលនេះ​មើល​កាសែត ឬ​ទស្សនា​វ​ដ្តី​ផ្សេងៗ​ផងដែរ​។ បន្ទាប់ពី​២០​នាទី​កន្លងផុតទៅ អ្នក​អាច​លាង​សំអាត​សក់​របស់​អ្នកចេញ ដោយ​ទឹក​ក្តៅ​អ៊ុនៗ ជាការ​ស្រេច​៕​ – See more at: http://ann.com.kh/post/74614211864152752525152657.html#sthash.TNRonzFk.dpuf

Comments

comments

You might also like More from author