វិធីសាស្ត្រ​ដើម្បី​កំចាត់​ខ្លាញ់​នៅ​ក្បាលពោះ​

0 0
Cambodia Website Design

ខ្លាញ់​នៅក្នុង​ក្បាលពោះ គឺជា​បញ្ហា​ដ៏​ចាំបាច់​ដល់​នារី​ទូទៅ ។ ការឡើង​ខ្លាញ់ ឬ​ការ​ដុះ​ក្បាលពោះ​នេះ​អាចធ្វើ​ឲ្យ​នារី​បាត់បង់​នូវ​រាង​ដ៏​ស្រស់ស្អាត ហើយ​ពិបាក​ក្នុងការ​ជ្រើសរើស​សម្លៀក​បំពាក់​ទៀតផង​។ ខាងក្រោម​នេះ​ជា​គន្លឹះ​មួយចំនួន​ដែល​អាច​ដោះស្រាយ​នូវ​បញ្ហា​នេះ ។​ ១. តម​បរិភោគ​អាហារ​ដែលមាន​ជាតិ​សូ​ដ្យូ​ម​ច្រើន ៖ ការបរិភោគ​អាហារ​ដែលមាន​ជាតិ​ប្រៃ​ច្រើន គឺអាច​ធ្វើ​ឲ្យ​ខ្លាញ់​អាច​កើនឡើង​នៅលើ​ក្បាលពោះ​របស់​អ្នក​។  នៅពេលដែល​អ្នក​អាច​តម​បាន​ពី​អាហារ​ប្រភេទ​នេះ​បាន​ច្រើន​អ្នក នឹង​អាច​ស្រក​ក្បាលពោះ​បាន​ដូច​បំណង អាហារ​ទាំងនោះ​មានដូចជា អាហារ​ដែល​ចំអិន​តាមរយៈ មៅ​ក្រូ​វែ​វ មាន់​បំពង ដំបូង​បារាំង ឬ​ប្រភេទ​នំ​កញ្ចប់​ផ្សេងៗ​។ ជំនួស​ឲ្យ​ការបរិភោគ​នូវ​អាហារ​ទាំងនេះ អ្នក​គួរ​ជ្រើសរើស​ការបរិភោគ​បន្លែ ឬ​ផ្លែឈើ​ដើម្បី​ឲ្យ​អ្នក​ឆាប់​ស្រក និង​មាន​រាង​ស្រស់ស្អាត​។​ ២. និយាយថា​ទេ​ចំពោះ​អាហារ​ដែល ហិ​រ ៖ ពេលដែល​រាងកាយ​របស់​អ្នកទទួល​នៅ​ជាតិ​ហិ​រ  វា​នឹងធ្វើ​ឲ្យ​ក្រពះ​របស់​អ្នក​កកើតឡើង​នូវ​ជាតិ​អាស៊ីត ដែលជា​កត្តា​រារាំង​ដល់​ការ​សម្រក​ទម្ងន់​របស់​អ្នក​។ អ្នក​អាចធ្វើ​ការបរិភោគ​អាហារ​ណា ដូចជា​ឬ​ស​រុក្ខជាតិ ឬ​តែ​ធម្មជាតិ ដែល​អាច​សម្រក​ទម្ងន់​ជាការ​ប្រសើរ​ជាង ឬ​អាហារ​ដែល​ជួយ​ទ្រទ្រង់​ផ្នែក​សុខភាព​របស់​អ្នក​កាន់តែ​ប្រសើរ​៕​ – See more at: http://ann.com.kh/post/16848124741163119859252488.html#sthash.CQPykMps.dpuf

You might also like More from author

Leave A Reply

Your email address will not be published.