គួរ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​កូន​របស់​អ្នក​ព្រម​ញ៉ាំ​អាហារ

0 1
Cambodia Website Design

​ជាការ​ពិតណាស់ ក្មេងៗ​ភាគច្រើន​ចូលចិត្ត នូវ​រាល់​ចំណីអាហារ​ណា​ដែល​មិនសូវ​សំបូរ​ជីវជាតិ ដូចជា ភី​ហ្សា​រ ភ្លៅ​មាន់​បំពង ការ​រ៉េ​ម និង ភេសជ្ជៈ​កំប៉ុង​មួយចំនួន ហើយ​វា​អាចធ្វើ​ឲ្យ​កូនៗ​របស់​អ្នក អាចមាន​សុខភាព​ខ្សោយ និង​ឆាប់​មាន​ជំងឺ​ផ្សេងៗ​ផងដែរ ។ ដើម្បី​ជួយ​ឲ្យ​កូន​របស់​អ្នក​បរិភោគ​អាហារ​ដែរ​មាន​ជីវជាតិ អ្នក​អាច​ប្រើប្រាស់​តាម​វិធីសាស្ត្រ​មួយចំនួន​ដូចខាងក្រោម ៖ ១. ធ្វើ​អាហារ​ដែល​មើលទៅ​ប្លែក​ទាក់ទាញ​អារ​ម្ម​ណ៏​កុមារ ៖ ប្រសិនបើ​អ្នកមាន​ពេល​អ្នក​ក៏​អាច​ចំអិនម្ហូប​ដោយ​ខ្លួនឯង អ្នក​គួរ​ធ្វើ​ម្ហូប​ណា​ដែរ​ប្លែកៗ ហើយ​មើលទៅ​ចាប់អារម្មណ៍ ។ មិន​សូម្បីតែ​កុមារ​នោះទេ មនុស្ស​ធំ​ទាំងអស់ ក៏មាន​ការ​ចាំ​អារម្ន​ណ៍​ទៅលើ​រាល់​អាហារ​ថ្មីៗ និង​ចង់​ភ្លក់​រស់ជាតិ​ផងដែរ​។ អ្នក​ក៏​អាច​ប្រើ​វិធី​មួយបែប​ផ្សេងទៀត​ដើម្បី​ឲ្យ​កូន​របស់​អ្នក​ញុំ​អាហារ​មាន​ជីវជាតិ ដោយ​ធ្វើ​ការសន្យា​ឲ្យ​អ្វីមួយ​ដែល​អ្នក​អាចធ្វើ​ឲ្យ​គេ​បាន បន្ទាប់ពី​កូន​របស់​អ្នក​បរិភោគ​រួច ឬក៏​សន្យា​ឲ្យ​ពួក​អាច​ដើរលេង​កំសាន្ត និង​លេង​ហ្គេម​ល្បងប្រាជ្ញា​ផ្សេងៗ​បន្ទាប់ពី​គេ​ធ្វើតាម​អ្នក​។​ ២. ស្វែងរក​មូលហេតុ​ដែល​កូន​អ្នក​មិន​ចូលចិត្ត​ញុំ​អាហារ​មាន​ជីវជាតិ ៖ ក្មេង​មួយចំនួន​ចូលចិត្ត​ញុំ​អាហារ​ដែល​ឆ្អិន​ឆាប់រហ័ស ឬ​អាហារ​ដែរ​ធ្វើ​ទុក​ស្រាប់​។ ដោយសារតែ​អាហារ​ប្រភេទ​នេះ​ភាគច្រើន​មាន​រស់ជាតិ​ឆ្ងាញ់ និង​ធ្វើ​ឲ្យ​កុមារ​ចង់​បរិភោគ​ច្រើន​ទៀត ។ ប៉ុន្ដែ​អាហារ​ប្រភេទ​នេះ គឺ​ខ្សោះ​ជីវជាតិ​ទៅវិញ ។ អ្នក​គួរ​ធ្វើការ​បង្ហាញ​កូនៗ​របស់​អ្នក នូវ​រាល់​គុណវិបត្តិ​នៃ​ការបរិភោគ​អាហារ​ទាំងនោះ តាមរយៈ​សៀវភៅ វីដេអូ​ផ្សេងៗ​ឲ្យ​កូន​របស់​អ្នកឃើញ ។ នៅពេល​ដែរ​ពួកគេ​ដឹង​រឿង ចំណង់​មួយចំនួន​ទៅលើ​អាហារ​បែបនេះ ក៏មាន​ការកាត់បន្ថយ​ផងដែរ​។ ប៉ុន្ដែ​បើ​កុមារភាព​វ័យក្មេង​ពេក អ្នក​គួរប្រើ​វិធីសាស្ត្រ​ពន្យល់​ទៅលើ​គេ​វិញ ។​ ៣. មិនគួរ​បង្ខំ​កូន​អោយ​ញុំ​អាហារ​ដែរ​គេ​មិន​ចូលចិត្ត ៖ អ្នក​មិនគួរ​បង្ខំ​កូន​របស់​អ្នក​បរិភោគ​អាហារ​ដែរ​គេ​មិន​ចូលចិត្ត​រាល់ពេល​នោះឡើយ ។ នៅពេលដែល​គេ​មិន​នៅផ្ទះ ឬ​នៅ​សាលា គេ​នៅតែ​បរិភោគ​អាហារ​ដែល​ប៉ះពាល់​ដល់​សុខភាព​ដ​ដែរ​។ ម្យ៉ាងវិញទៀត​អ្នក​គួរ​ទម្លាប់​ឲ្យ​គេ​ចេះ​បរិភោគ​អាហារ​ដែល  សំបូរ​ជីវជាតិ​ដោយ​ខ្លួន​របស់គេ​ផ្ទាល់ ជាជាង​ការបង្ខំ​។ ទុក​ឲ្យ​កូន​របស់​អ្នក​ជ្រើសរើស​អាហារ ឬ​បន្លែ​ណា​ដែរ​ពួកគេ​ចូលចិត្ត ។ ប្រសិនបើ​ពួកគេ​អាច​ជ្រើសរើស​ដោយ​ខ្លួនគេ នោះគេ​នៅតែ​បន្ត​បរិភោគ​វា​ជានិច្ច​។ អ្នក​ក៏​អាច​កែច្នៃ​អាហារ ឬ​ផ្លែឈើ​អោយ​មើលទៅ​ចាប់អារម្ន​ណ៏ ដូចជា អ្នក​អាច​ឆ្លាក់​រូបរាង​មនុស្ស​នៅលើ​ផ្លែ​ចេក ឬ​ឈ្មោះ​ផ្សេងៗ ។ កុមារ​ភាគច្រើន​ចូលចិត្ត​ញុំ​អាហារ​ដែល​មើលទៅ​កំប្លែង​៕​ – See more at: http://ann.com.kh/post/28800458441140755881215555.html#sthash.sMKuYRko.dpuf

You might also like More from author

Leave A Reply

Your email address will not be published.