គុណសម្បត្តិ​របស់​មើម​ត្រាវ​

0 3
Cambodia Website Design

១. រំលាយ​អាហារ​ល្អ ៖ មើមត្រាវ​ជា​បន្លែ​មើម​ដែលមាន​កាក​សរសៃ​ច្រើន ដែល​វា​ប្រយោជន៍​ណាស់ សំរាប់​ដល់ ការរំលាយ​អាហារ ហើយ​កាក​សរសៃ​វា ក៏​ជួយ​នាំយក​នូវ​កាកសំនល់​និង​ជាតិ​ខ្លាញ់ ដែល​តោង​ជាប់ ក្នុង​ពោះវៀន​ផងដែរ​។​ ២. សំបូរ​ដោយ អាស៊ីត​អា​មី​ណូ (Amino) និង​អូ​មេ​ហ្គា ៣៖ មើមត្រាវ​គឺជា បន្លែ​មើម​ពិសេស ដ៏​មាន​សារៈប្រយោជន៍ ដោយសារ មាន​ផ្ទុក​ទៅដោយ អាស៊ីត​អា​មី​ណូ រហូតដល់ ១៧​ប្រភេទ ដែល​អាស៊ីត​ប្រភេទ​នេះ អាចជួយ​ឲ្យ​មាន​សុខភាព​រឹងមាំ​។ បន្ថែម​ពីនេះ មើមត្រាវ ក៏មាន​សារធាតុ អូ​មេ​ហ្គា​៣ និង សារជាតិ ប្រេង​៦ ប្រភេទ​ទៀត ដែល​អាចជួយ ការពារ​មិន​ឲ្យ​កើត ជំងឺមហារីក និង ជំងឺ​ផ្សេងៗ​ទៀត​។​ ៣. កាត់បន្ថយ​ការឡើង​សំពាធ​ឈាម ​៖ ដោយសារ មើមត្រាវ សំបូរ​ដោយសារ​ជាតិ ប៉ូ​តា​ស្យ៉ូ​ម​ច្រើន ដូច្នេះ​វា​អាចជួយ​គ្រប់គ្រង កំរិត​នៃ​សំពាធ​ក្នុង​រាងកាយ​មនុស្ស ហើយក៏​ជួយ​បន្ថយ ឱកាស​ឈានដល់ ការកើត​ជំងឺ ដាច់​សរសៃឈាម ដោយសារ​រត់​ខុស​ប្រក្រតី នៃ​ឈាម​ក្នុង​រាង កាយ​ផងដែរ​។​ ៤. ជួយ​ឲ្យ​ស្រក​ទម្ងន់ ៖ មើមត្រាវ ត្រូវបាន​ពិសោធន៍​ថា មាន​កំរិត កាឡូរី​ទាប ដែល​អាច​ទទួលទាន ពិសា​ហើយ មិនអាច​ឡើង​ទម្ងន់ និង​អាច​រក្សា​ទម្ងន់​បានល្អ ទៀតផង​។ លើសពីនេះ មើមត្រាវ ក៏​អាចជួយ ឲ្យ​ស្រក​ទម្ងន់ ដោយសារតែ វា​សំបូរ​ដោយ​កាក​សរសៃ និង ជាតិ​ស្ករ តិច​ថែមទៀត​នោះ​៕ – See more at: http://ann.com.kh/post/84541848742159955611643625.html#sthash.Z9K9MXB1.dpuf

You might also like More from author

Leave A Reply

Your email address will not be published.