នាយករដ្ឋមន្ត្រី​ថៃ និយាយថា លោក​មិន​បាន​បញ្ជា​សមាជិក​សភា​ឲ្យ​បោះឆ្នោត​ប្រឆាំង លោកស្រី យី​ង​ឡាក់​

3
Cambodia Website Design

នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន​អូ​ចា បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា លោក​មិន​បាន​បញ្ជា​សមាជិក​សភា​ឲ្យ​បោះឆ្នោត​ប្រឆាំង លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ាត អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​នេះ​ទេ នៅពេល​ការបើក​សវនាការ​ដើម្បី​ចោទប្រកាន់​លោក​ស្រី​នឹង​ចប់​នៅ​សប្តាហ៍​នេះ ។​

ក្រុម​អ្នកគាំទ្រ​និង​អតីត​សមាជិក​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក ស្រី យី​ង​ឡាក់ ស៊ីណា​វ៉ាត បាន​និយាយថា សភាជាតិ​ថៃ​(NLA) នឹង​បោះឆ្នោត​ប្រឆាំង​ លោកស្រី ដើម្បី​បញ្ចប់​ឥទ្ធិពល​នយោបាយ​នៃ​ក្រុម​គ្រួសារ​ដ៏​មាន​ឥទ្ធិពល​របស់​លោកស្រី ដោយ​រួមទាំង អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន​ ស៊ីណា​វ៉ាត ដែល​ជា​បងប្រុស​របស់​លោកស្រី​។​​លោក ប្រា​យុទ្ធ ចាន​អូ​ចា បាន​បដិសេធ​ការចោទប្រកាន់​ទាំងនេះ ។​
​លោក ប្រា​យុទ្ធ ចាន អូ​ចា បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​បាងកក​ថា “ ខ្ញុំ​មិនដែល​បាន​ផ្តល់​សញ្ញា​ណាមួយ​នោះទេ ។ មិន​ដែល​មាន​បញ្ជា​នោះ​ទេ​”​។​
​សមាជិក​ទាំងអស់​ចំនួន​២២០​នាក់​របស់​សភាជាតិ​ថៃ ត្រូវបាន​ជ្រើសរើស​ដោយ​របប​យោធា​ដែល​គេ​ស្គាល់​ថា​ជា​ក្រុមប្រឹក្សា​ជាតិ ដើម្បី​សន្តិសុខ​និង​សណ្តាប់ធ្នាប់​។ សមាជិក​សភា​ប្រហែល ១០០​នាក់​ក្នុងចំណោម​ពួកគេ​នោះ គឺជា​អតីតមន្ត្រី​យោធា ឬ​ជា​មន្ត្រី​យោធា​ដែល​កំពុង​បំរើ​ការងារ​បច្ចុប្បន្ន​។ ​ការសម្រេចចិត្ត​ក្នុង​ការហាមឃាត់ លោកស្រី យី​ង​ឡាក់ ពី​ការធ្វើ​នយោបាយ នឹង​តម្រូវ​ឱ្យមាន​សំឡេងឆ្នោត​គាំទ្រ ៣​ភាគ​៥ ៕

ប្រភព៖ CEN

Cambodia Website Design

Comments

comments

You might also like More from author