ខោរឹបខ្លាំងពេក របស់ សុគន្ធ នីសា ធ្វើឲ្យប្រុសៗចង់គ្រុន

5
Cambodia Website Design
ការ​បង្ហោះ​ត​ៗ​គ្នា​នូវ​​រូប​ថត​មួយ​សន្លឹក​របស់​តារា​ចម្រៀង​ស្រស់​សោភា​នៃ​ផលិត​កម្ម​ថោន គឺ​កញ្ញា សុគន្ធ នីសា បាន​ធ្វើ​ឲ្យ​ប្រុស​ៗ​ក្នុង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ស្ទើរ​តែ​ចង់​គ្រុន ដោយ​តារា​ចម្រៀង​រាង​តូច​ស្រឡឹង​ម្នាក់​នេះ ស្លៀក​ឈុត​រឹប​ខ្លាំង​ដែល​ទស្សនិកជន​មិន​ដែល​បាន​ឃើញ​ពី​មុន​មក​។
តាម​រូប​សកម្មភាព​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​មួយ​សន្លឹក​នេះ មើល​​ទៅ​បែប​កំពុង​ត្រៀម​ខ្លួន​ឡើង​ច្រៀង ក្នុង​កម្ម​វិធី​ប្រគុំ​តន្ត្រី​ណា​មួយ ប៉ុន្តែ​មុន​ឡើង​ក៏​ថត​រូប​មួយ​សន្លឹក​ដើម្បី​បង្អួត​រាង​​បង្ហោះ​តាម​ហ្វេស​ប៊ូក ដើម្បី​ទទួល​ការ​គាំ​ទ្រ​ពី​ទស្សនិកជនទាំង​ឡាយ​​ ដែល​ស្រឡាញ់​ និង​ចូល​ចិត្ត​រូប​នាង។
Sokun Nisa
Cambodia Website Design
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​រូប​ថត​មួយ​សន្លឹក​របស់ កញ្ញា សុគន្ធ នីសា បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​កន្លង​មក​តារា​ចម្រៀង​ម្នាក់​នេះ ធ្លាប់​តែ​មាន​ទស្សនិកជន​លួច​សរសើរ​ថា ជា​តារា​ចម្រៀង​ស្រគត់​ស្រគំ រម្យទម សុភាព​រាបសារ មាន​អត្តចរិក​ថ្លៃថ្នូរ​​ជាង​គេ​នៅ​ក្នុង​ពិភព​វិស័យ​សិល្បៈ ប៉ុន្តែ​ថ្មី​ៗ​នេះ កញ្ញា សុគន្ធ នីសា ហាក់​ដូច​ជា​ចង់ ប្រាប់​ទស្សនិកជន​វិញ​ថា កញ្ញា ក៏​ត្រូវ​ការ​ភាព​ទាក់​ទាញ​ដូច​តារា​ចម្រៀង​មួយ​ចំនួន​ទៀតផង​​​ដែរ​៕
ប្រភព៖​http://www.kqube.net/news/content/18684/km

Comments

comments

You might also like More from author