មិន​គួរឲ្យ​ជឿ​ការ​សិក្សា​ថ្មី​បង្ហាញ​ថា “អ្នក​ដែល​មិន​ផឹក​ស្រា​ ឆាប់​ស្លាប់​ជាង​អ្នក​ផឹក​”

6
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

“អ្នក​ដែល​ផឹក​ស្រា​ អាច​មាន​អាយុ​វែង​ជាង​អ្នក​មិន​ចេះ​ផឹក​​ស្រា​សោះ​​” នេះ​យោង​តាម​​របាយ​ការណ៍​ស្រាវជ្រាវ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា “Clinical and Experimental Research” ​ដែល​បាន​ចេញ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​ក្រុង​នៃ​សាកលវិទ្យាល័យ​មួយ​ឈ្មោះ​​University of Texas របស់​សហរដ្ឋអាមេរិក​។

លោក​ Charles Holahan ជំនាញ​ចិត្តវិទ្យា​​អាមេរិក​ និង​ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​នេះ​​ត្រូវ​បាន​​ប្រើ​ពេល​តាមដាន​រយៈពេល​​​២០​ឆ្នាំ​ ​ទៅ​លើ​មនុស្ស​ប្រមាណ​១,៨២៤​នាក់​ ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​មនុស្ស​ចាស់​ដែល​មាន​វ័យ​​ចន្លោះ​ពី​៥៥​​ឆ្នាំ​ទៅ​៦៥​​ឆ្នាំ។

ក្នុង​ចំណោម​មនុស្ស​ចំនួន​១,៨២៤​នាក់​ខាង​លើ​នេះ មាន​​មនុស្ស​ប្រុស​​៦៣% និង​​មនុស្ស​ស្រី​​៣៧​% ។ ក្រោយ​ការ​តាម​ក្នុង​រយៈពេល​កំណត់​២០​ឆ្នាំ​នោះ​ បាន​បង្ហាញ​ថា ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​មាន​អ្នក​ចេះ​ផឹក​ស្រា​សោះ​ដល់​ទៅ​៦៩​% បាន​ស្លាប់ អ្នក​ដែល​ផឹក​ស្រា​ខ្លាំង​៦០​% ​ស្លាប់ ចំណែក​ឯក​អ្នក​ផឹក​ស្រា​មធ្យម​ (ផឹក​ល្មម​) មាន​៤១​%​ស្លាប់។

Cambodia Website Design

សមិទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ក្នុង​ពេល​ដ៏​យូរ​នេះ ​បាន​ធ្វើ​ឲ្យ​​មនុស្សគ្មាន​​ហាក់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដោយ​​ឃើញ​លទ្ធផល​ចេញ​មក​​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។​ ប៉ុន្តែ​អ្នក​ជំនាញ​ពន្យល់​ថា អ្នក​ដែល​មិន​ផឹក​ស្រា​សោះ​មាន​​តួលេខ​ស្លាប់​ច្រើន​បែប​នេះ ដោយ​សារ​ភាគ​ច្រើន​នៃ​ពួក​គេ​ ជា​អ្នក​ដែល​ប្រើ​ការ​គិត​ច្រើន​ជា​ពិសេស​ទៅ​លើ​ការ​ចាយ​លុយ​ និង​ការងារ​ ព្រម​ទាំង​គ្រួសារ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​​​ជា​មនុស្ស​ខ្មេះ ​ពោល​គឺ​ខ្មេះ​ទាំង​ពេល​វេលា​​ផង​ ហើយ​ការ​គិត​ច្រើន​បែប​​នេះ​ទៀត​សោត​ ជា​មូលហេតុ​ដែល​នាំ​​គេ​ឲ្យ​កើត​ជំងឺ​មួយ​ប្រភេទ​​ គឺ​Stress ដោយ​គេ​មិន​ដឹង​បាន​​ខ្លួន​ឡើយ ហើយ​ជំងឺ​នេះ​ អាច​នាំ​ឲ្យ​សុខភាព​គេ​ចុះ​ខ្សោយ​ដោយ​មិន​ដឹង​ខ្លួន​ និង​កើត​ជំងឺ​ផ្សេង​ទៀត​ដែល​ពិបាក​នឹង​ព្យាបាល​ផង​ដែរ​។​

ស្រា​មាន​ប្រយោជន៍​វា​បើ​សិន​ជា​យើង​ចេះ​ប្រើ​ប្រាស់​វា​ឲ្យ​បាន​ត្រឹម​ ពោល​គឺ​​បើ​យើង​ចេះ​ពិសា​ឲ្យ​មាន​តុល្យភាព​​ នោះ​វា​អាច​ជួយ​ឲ្យ​យើង​មាន​អាយុ​វែង​នឹង​សុខភាព​ជាង​អ្នក​​មិន​ផឹក​ទៅ​​ទៀត​។​ ផ្ទុយ​ទៅ​វិញ​យើង​ប្រើប្រាស់​មិន​បាន​ត្រឹម​ត្រូវ​វា​ក៏​អាច​បំផ្លាញ​ជីវិត​យើង​ដូច​គ្នា។

ប្រភព៖http://www.kqube.net/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក