ប្រើប្រាស់​ឧបករណ៍​សិច​សិប្បនិម្មិត​ច្រើន​អាច​បណ្ដាល​ឲ្យ​ប្រដាប់​ភេទ​មនុស្ស​ស្រី​មាន​បញ្ហា​​ធ្ងន់ធ្ងរ​

8
Cambodia Website Design

ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​លេច​លឺ​ទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្លូវ​ភេទ​មួយ​បាន​ឲ្យ​ដឹង​ថា​ ឧបករណ៍​រំញោច​​សិច​កំពុង​បំផ្លិចបំផ្លាញ​ជីវិត​ផ្លូវ​ភេទ​របស់​មនុស្ស​ស្រី​ ដោយ​វា​បាន​ធ្វើ​ឲ្យ​ប្រដាប់​ភេទ​មនុស្ស​ស្រី​(យោនី)​ មាន​ភាព​ស្ពឹក​ស្រពោន។​ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​មុន​ពេល​ដែល​អ្នក​សម្រេចចិត្ត​ឈប់​ប្រើប្រាស់​វា​ សូម​អ្នក​ចូរ​ធ្វើ​ការ​ពិចារណា​ជាមុន​សិន។​

តាម​ការ​ពិត​ការ​ប្រើប្រាស់​ឧបករណ៍​សិច​តាម​ធម្មតា​ គឺ​វា​មិន​បាន​ប៉ះពាល់​អ្វី​ដល់​ជីវិត​ផ្លូវ​ភេទ​របស់​អ្នក​នោះ​ទេ​ សំខាន់​គឺ​ត្រង់​ថា​តើ​អ្នក​ប្រើ​វា​ញឹកញាប់​ដែរ​ឬទេ​?​

លោក​សាលសាស្ត្រាចារ្យ​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ខាង​ផ្នែក​សម្ភព​ និង​រោគ​ស្ត្រី​នៅ​សាលា​ Yale School of Medicine​, ​Mary Jane Minkin ​បាន​ឲ្យ​ដឹង​ថា​ ម៉ាស៊ីន​រំញោច​ផ្លូវ​ភេទ​មិន​បាន​ប៉ះពាល់​អ្វី​នោះ​ទេ​​ ហើយ​លោក​ក៏​សូម​ណែ​នាំ​ឲ្យ​មនុស្ស​ស្រី​ប្រើ​វា​ឲ្យ​បាន​ទៀងទាត់​ផង​ដែរ​ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ប្រសិន​បើ​មនុស្ស​ស្រី​ប្រើ​វា​ឡើង​ស៊ាំ​ហើយ​នោះ​ នាង​អាច​នឹង​ប្រឈមមុខ​នឹង​ការ​ត្រូវ​ការ​ការ​ភ្ញោច​អារម្មណ៍​ខ្លាំង​ដើម្បី​ឲ្យ​មាន​អារម្មណ៍​ក្នុង​ពេល​រួមភេទ។​

Cambodia Website Design

លោក​សាស្ត្រាចារ្យ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ អ្វី​ៗ​គ្រប់​យ៉ាង​គឺ​វា​សម្រេច​ទៅ​លើ​អ្នក​ថា​តើ​ពេល​ប្រើ​វា​ហើយ​អ្នក​មាន​បញ្ហា​ ឬ​ក៏​ដៃ​គូ​របស់​អ្នក​មាន​បញ្ហា​ ហើយ​លោក​ក៏​បាន​គិត​ដែរ​ថា​ឧបករណ៍​មួយ​នេះ​ត្រូវ​បាន​គេ​រិះ​គន់​ខ្លាំង ​តែ​​វា​ក៏​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ប្រដាប់​ភេទ​ស្ពឹក​នោះ​ដែរ ​​វា​គ្រាន់​តែ​បណ្ដាល​ឲ្យ​មនុស្ស​ស្រី​ត្រូវ​ការ​ការ​ភ្ញោច​អារម្មណ៍​ខ្លាំង​បន្តិច​ប៉ុណ្ណោះ។​

តែ​ប្រសិន​បើ​អ្នក​នូវ​តែ​មាន​ការ​ព្រួយបារម្ភ​ ពី​ឧបករណ៍​សិច​សិប្បនិម្មិត​នឹង​បំផ្លាញ​ជីវិត​ផ្លូវ​ភេទ​របស់​អ្នក​ទៀត​ អ្នក​គួរ​កាត់​បន្ថយ​ការ​ប្រើប្រាស់​វា​ ប៉ុន្តែ​អ្វី​ដែល​អ្នក​គួរ​យល់​ដឹង​ឲ្យ​ច្បាស់​នោះ​គឺថា​ ឧបករណ៍​នេះ​មិនមែន​មាន​ឥទ្ធិពល​អវិជ្ជមាន​លើ​ប្រដាប់​ភេទ​របស់​អ្នក​ (យោនី)​ រហូត​នោះ​ទេ។

ប្រភព៖ http://www.kqube.net/

Comments

comments

You might also like More from author