ISIS​គំរាម​កាត់​ក្បាល​ចំណាត់​ខ្មាំង​​ជប៉ុន​​២​នាក់ ទាម​ទា​លុយ​លស់​២០០​លាន​ដុល្លារ​​​

0 3
Cambodia Website Design
ក្រុម​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម ISIS បាន​​ចេញ​មុខ​គំរាម​ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​ជា​សាធារណៈ​​​មួយ​កាល​ពី​ថ្ងៃ​ទី​១៩​ មករាកន្លង​ទៅ​ ថា ខ្លួន​នឹង​​កាត់​ក្បាល​សម្លាប់​ចំណាប់​ខ្មាំង​ជនជាតិ​ជប៉ុន​ពីរ​នាក់ ​បើ​សិន​ជា​រដ្ឋាភិបាល​ជប៉ុន​មិន​ព្រម​ប្រគល់​លុយ​​​ចំនួន​២០០​លាន​ដុល្លារ​ឲ្យ​ពួក​គេ​នោះ ដោយ​គេ​ទុក​​ពេល​ឲ្យ​៧២​ម៉ោង​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​KJODO ​របស់​ជប៉ុន។​
​ក្នុង​វីដេអូ​នោះ ​មាន​បុរស​ម្នាក់​ពាក់​ស្រោម​មុខ​ពណ៌​ខ្មៅ ជា​មួយ​នឹង​កាំបិត​ក្នុង​ដៃ ឈរ​នៅ​ចន្លោះ​បុរស​ជនជាតិ​ជប៉ុន​២​នាក់​ក្នុង​សំលៀក​បំពាក់​ពណ៌​ទឹក​ក្រូច ដែល​​កំពុង​លុត​ជង្គង់​នៅ​លើ​ដី​ដ៏​ស្ងួត​ហែង។ បុរស​ស្រោប​មុខ​នោះ​ បាន​ធ្វើ​ការ​គំរាម​ត្រង់​ៗ​ថា គេ​​​នឹង​សម្លាប់​ជន​ជាតិ​ជប៉ុន​ទាំងពីរ​​ភ្លាម​ ប្រសិន​បើ​រដ្ឋាភិបាល​ជប៉ុន​បង្ហាញ​​​ជំហរ​មិន​ព្រម​តាម​ការ​ស្នើ​របស់​គេ​ទេ​នោះ ពោល​គឺ​រដ្ឋាភិបាល​មិន​ត្រូវ​បង្អង់​ក្នុង​ការ​ផ្ដល់​លុយ​២០០​លាន​ដុល្លារ​អាមេរិក​មក​​ឲ្យ​ពួក​គេ​ឡើយ​។
​សកម្មជន​រូប​នេះ​បាន​ថ្លែង​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ថា លោក​ស្ថិត​ឆ្ងាយ​ពី​ISIS ​ដល់​ទៅ​៨៥០០​គីឡូម៉ែត ប៉ុន្តែ​លោក​នៅ​តែ​ហ៊ាន​មាន​បំណង​ចង់​ចូល​រួម​​អាមេរិក​ និង​សម្ពន្ធមិត្ត​​ក្នុង​ការ​ធ្វើ​សង្គ្រាម​​ប្រឆាំង​ក្រុម ISIS ​ទៅ​ ដូច្នេះ​​បុគ្គល​ពីរ​រូប​នឹង​ជា​មេរៀន​សម្រាប់​ជប៉ុន​។
Cambodia Website Design
ក្នុង​វីដេអូ​​នេះ​គេ​បាន​បញ្ជាក់ថា បុរស​ទាំង​ពីរ មា្នក់​ឈ្មោះ Kenji Goto Jogo និង ម្នាក់​ទៀត​ឈ្មោះ Haruna Yukawa​។ លោក Yukawa មាន​អាយុ​៤២ឆ្នាំ ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ស៊ីរី កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤​កន្លង​ទៅ​​ ចំណែក​លោកGoto Jogo ​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ទេ​។ ប៉ុន្តែ​អ្នក​ទាំង​ពីរ​ជា​​សកម្មជន​ជប៉ុន​ដែល​ធ្វើ​ការងារ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​​។​
ការ​គំរាម​ដូច្នេះ​របស់​ពួក​ISIS ​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​លោក​ប្រធាន​ជប៉ុន Shinzo Abe កំពុង​ទស្សនកិច្ច​រយៈពេល​វែង​ក្នុង​ប្រទេស​មជ្ឈិមបូព៌ា​នេះ​តែម្ដង ហើយ​​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៩​ កន្លង​ទៅ​នោះ​ដែរ​ ​លោក​Abe បាន​តប​នឹង​ការ​​គំរាម​វិញ​ថា ជប៉ុន​នឹង​ផ្ដល់​លុយ​២០០​លាន​ដុល្លារ​នេះ​ទៅ​ឲ្យ​ប្រតិបត្តិ​ប្រឆាំង​ISIS ពោល​គឺ​មិន​មែន​ឲ្យ​២០០​លាន​ដុល្លារ​ទៅ​ឲ្យ​ISIS ​ជា​មួយ​​​​​ថ្នូរ​យក​មនុស្ស​នោះ​ទេ​​ ហើយ​លោក​នឹង​​មិន​បោះ​បង់​គោល​នយោបាយ​ក្នុង​ការ​នេះ​​ឡើយ​។
មក​ដល់​ថ្ងៃ​អង្គារ​នេះ នៅ​មិន​ទាន់​មាន​បម្រែបម្រួល​ថ្មី​ណា​​​មួយ​គួរឲ្យ​​កត់​សម្គាល់​ឡើយ​ ប៉ុន្តែ​​យប់​មិញ​នេះ​លោក Abe ​បញ្ជាក់​ថា លោក​នឹង​មិន​បោះបង់​គោល​នយោបាយ​ក្នុង​ការ​ផ្ដល់​ជំនួយ​ប្រឆាំង​ISIS ​របស់​លោក​ឡើយ។
ប្រភព៖ http://www.kqube.net/

You might also like More from author

Leave A Reply

Your email address will not be published.