ឯកអគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់​ថា ការ​រៀន​ពី​ប្រវត្តិសាស្ត្រ​គឺ​ចាំបាច់

2
Cambodia Website Design

ឯក​អគ្គរដ្ឋ​ទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា បាន​ថ្លែង​កាល​ម្សិល​មិញ​ថា ​ការ​រៀន​មេរៀន​ពី​ប្រវត្តិសាស្រ្ត​គឺ​ជា «វិធីសាស្រ្ត​ចាំ​បាច់​មួយ​ ឆ្ពោះ​ទៅ​រក​ការ​បង្កើត​អនាគត» ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​​ពី​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ជាន់​ខ្ពស់ បាន​និយាយ​ថា គាត់ ​«រៀន​ពី​អ៊ីទ្លែរ»។

មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ លើ​ផ្ទៃ​ប្រទេស​លោក សៅ សុខា ​ត្រូវ​បាន​រិះ​គន់​ដោយឯក​អគ្គរដ្ឋ​ទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា លោក Joachim Baron von Marschall បន្ទាប់​ពី​លោក​បាន​ប្រាប់​មន្រ្តី​ក្រោម​ឱវាទ​របស់​លោក នៅ​កិច្ច​ប្រជុំ​មួយ ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​សប្តាហ៍​មុន​​ថា លោក​​បាន​រៀន​ពី​មេដឹក​នាំ​ផ្តាច់​ការ​ ណាស៊ី។ ប៉ុន្តែ​ជា​ការ​ឆ្លើយ​តប​វិញ​ជា​លើក​ទី​មួយ ​កាល​ថ្ងៃ​អាទិត្យ លោក សៅ សុខា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សម្តី​របស់​លោក​ ត្រូវ​បាន​បក​ស្រាយ​ខុស។

លោក​បាន​ថ្លែង​ថា៖ «អ្វី​ដែល​ខ្ញុំ​និយាយ​គឺ​ដើម្បី​បង្រៀន​កង​រាជ​អាវុធហត្ថ​ឲ្យ​រៀន​ពី​អ្វី​អាក្រក់​​និង​អ្វី​ដែល​ល្អ​នៅ​ក្នុង​ចំណោម​នោះ អ៊ីទ្លែរ​ជា​មេរៀន​មួយ ​ដែល​ត្រូវ​រៀន។ ខ្ញុំ​មិន​​ដែល​សរសើរ​គាត់ ហើយ​ក៏​មិន​ធ្វើ​តាម​គាត់​​ដែរ។ ​ខ្ញុំ​មិន​និយាយ​ថា មន្រ្តី​ក្រោម​ឱវាទ​របស់​ខ្ញុំ​ គួរ​ជ្រើស​យក​មួយ​ណា​​នោះ​ទេ»។

Cambodia Website Design

ជា​ការ​ឆ្លើយ​តប​នឹង​​ការ​ពន្យល់​របស់​លោក សៅ សុខា លោក Baron von Marschall ​បាន​ថ្លែង​កាល​ម្សិលមិញ​ថា ​វិធីសាស្រ្ត​បែប​នេះ​គឺ​សំខាន់។

លោក​បាន​ថ្លែង​តាមរយៈ​អ៊ីមែល​ថា៖ «គ្មាន​អ្វី​សង្ស័យ​ទេ ការ​រៀន​មេរៀន​ពី​ប្រវត្តិសាស្រ្ត គឺ​មាន​ប្រយោជន៍ និង​ថែម​ទាំង​ចាំ​បាច់​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​អនាគត»។

លោកបញ្ជាក់​ថា៖ «ប្រសិន​បើ​ការ​សន្និដ្ឋាន​សំខាន់​មួយ​ដែល​នរណា​ម្នាក់​អាច​ទាញ​យក​តាម​សម័យ​កាល​ ណាស៊ី ​នៃ​ប្រវត្តិសាស្រ្ត​អាល្លឺម៉ង់ នោះ​វា​គឺ​ថា ប្រសិន​បើ​នគរបាល និង​យោធា​​មិន​ត្រូវ​បាន​ដឹក​នាំ​ដោយ​មេដឹក​នាំ​ដែល​មាន​គំនិត​ប្រជាធិបតេយ្យ​និង​មាន​ការ​ទទួល​ខុស​ត្រូវ​ នោះ​មហន្ត​រាយ​នឹង​កើត​មាន​​មិន​យូរ​មិន​ឆាប់​ ហើយ​មេដឹកនាំ​ខ្លួន​ឯង​​នៅ​ទី​បំផុត​ធ្លាក់​ជា​ជន​រង​គ្រោះ​ដោយសារ​កម្លាំង​ប្រដាប់​អាវុធ​ដែល​ពួកគេ​បាន​ជួយ​​រំដោះ​មហន្ត​រាយ​នោះ»។

លោក Baron von Marschall ​បាន​ថ្លែង​ទៀត​ថា លោក​នឹង​ស្វាគមន៍​ «ឱកាស​ណា​មួយ​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​និង​ចូល​រួម​នៅ​ក្នុង​ការ​ពិភាក្សា​អំពី​ប្រធាន​បទ​នេះ»។

នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ក្នុង​ខេត្ត​ស្វាយរៀង កាល​ពីម្សិល​មិញ លោក នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​អំពី​ការ​ថ្កោលទោស​ លើ​ការ​អត្ថាធិប្បាយ​របស់​​លោក សៅ សុខា​ ថា​៖ «សូម្បី​​តែ​សុន្ទរកថា​របស់​លោក សៅ សុខា ​ត្រូវ​បាន​បក​ស្រាយ​ខុស​ទូលំទូលាយ។ ​គាត់​​និយាយ​ថា មនុស្ស​គួរ​រៀន​ពី​អ៊ីទ្លែរ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ ឲ្យ​ធ្វើ​តាម​អ៊ីទ្លែរ​នោះ​ទេ»។

អត្ថាធិប្បាយរបស់​លោក សៅ សុខា ត្រូវ​បាន​រិះ​គន់​ដោយ​គណបក្ស​ប្រឆាំង​ថា ធ្វើ​ឡើង​ដើម្បី​ការពារ​​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ទៅ​លើ​ការ​តវ៉ា​កាល​ខែ​មករា​ឆ្នាំមុន ដែល​បណ្តាល​ឲ្យ​​កម្មករ​ស្លាប់​យ៉ាង​ហោច​ណាស់​ ៥​នាក់៕

ប្រភព៖ http://www.postkhmer.com/

Comments

comments

You might also like More from author