ចង្វាក់​ផ្គត់ផ្គង់​ការ​ដឹកជញ្ជូន​របស់​កម្ពុជា​នៅ​មាន​ភាព​អន់ថយ

0 2
Cambodia Website Design

ការសិក្សា​ថ្មីៗ​នេះ​បង្ហាញថា ប្រសិទ្ធភាព​នៃ​ដំណើរ​សេវា​ដឹកជញ្ជូន និង​ការ​ផ្គត់ផ្គង់​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​ ទោះបី​ការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ទីផ្សារ​អឺរ៉ុប​ក៏ដោយ​។

កាលពី​ម្សិលមិញ Agility ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចង្វាក់​ផលិតកម្ម​ពិភពលោក​ (GFC) ​បាន​ចេញ​ផ្សាយ​សន្ទស្សន៍​ដឹកជញ្ជូន​នៅក្នុង​ទីផ្សារ​កំពុង​រីកចម្រើន​ (EMLI) ឆ្នាំ​២០១៥ ដោយ កម្ពុជា​បាន​ធ្លាក់ចុះ​នៅលើ​សន្ទស្សន៍​មក​នៅ​ត្រឹម​ចំណាត់ថ្នាក់​ទី​ ៤៤ ​ក្នុង​ចំណោម​ប្រទេស​ ៤៥ ដែល​ល្អប្រសើរ​ជាង​ប្រទេស ​អូហ្គង់ដា តែ​មួយ​គត់​។

ចំណាត់ថ្នាក់​របស់ EMLI គិត​ពី​កំណើន​សេដ្ឋកិច្ច​ដ៏​មាន​សក្ដានុពល​របស់​ប្រទេស​នីមួយៗ លទ្ធភាព​និង​ភាពទាក់ទាញ​ការ​វិនិយោគ​បរទេស​ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​។

Cambodia Website Design

ក្នុង​ចំណោម​វិធានការ​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ពិន្ទុ​ទាប​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រទេស ​៤៥​ នៅ​ក្នុង​ទំហំ​ទីផ្សារ និង​កំណើន​ទាក់ទាញ​។

របាយការណ៍​ឲ្យ​ដឹង​ថា​៖ «​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ការ​កែលម្អ​នៅ​ស្ថានភាព​សេដ្ឋកិច្ច​។ ប៉ុន្តែ​ លក្ខខណ្ឌ​សង្គម​តម្រូវ​ឲ្យ​មាន​ការ​កែលម្អ​ច្រើន​»​។

ទោះបី​ការ​ធ្លាក់​ចុះ​លើ​សន្ទស្សន៍​នេះ ក៏​ទំហំ​ការ​នាំ​ចេញ​តាម​ផ្លូវអាកាស​របស់​កម្ពុជា​ទៅកាន់​អឺរ៉ុប​បាន​កើនឡើង​៤១​ភាគរយ​កាលពី​ឆ្នាំ​ ២០១៤ ជា​ការ​កើនឡើង​ធំ​ជាង​គេ​ទី​ពីរ​បន្ទាប់ពី​ពាណិជ្ជកម្ម​ប្រទេស​ វៀតណាម-អាមេរិក​។

របាយការណ៍ EMLI ឲ្យ​ដឹង​ថា​៖ «​កម្ពុជា សហភាព​អឺរ៉ុប​ត្រូវ​គេ​រំពឹង​ថា​នឹង​បន្ត​លើ​គន្លង​កំណើន​ដ៏ខ្លាំង​»​។ របាយការណ៍​បន្ត​ថា​៖ «​ប៉ុន្តែ​វា​មាន​តម្លៃ​ដ៏តូច​បំផុត​នៅក្នុង​ចំណោម​ប្រទេស​ ២៥​»។ ប៉ុន្តែ ​ពាណិជ្ជកម្ម​ដ៏ខ្លាំង​របស់​ប្រទេស​កម្ពុជា​ជាមួយ​អឺរ៉ុប ​(EU) បាន​បរាជ័យ​ក្នុង​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម​។

ការ​អង្កេត​ក្នុង​ចំណោម​ក្រុមហ៊ុន​ជំនាញ​ដឹកជញ្ជូន​ ៩៧២ រួមទាំង​របាយការណ៍​កាលពី​ថ្ងៃ​ទី​២០ ខែ​មករា របស់​ក្រុមហ៊ុន Agility ផង​ដែរ បាន​បង្ហាញថា កម្ពុជា​ជា​ទីផ្សារ​ទាក់ទាញ​តិច​ជាង​គេ​ទី​១១ ខាង​ការវិនិយោគ​ផ្នែក​ដឹកជញ្ជូន​ដែល​កើនឡើង​២​ចំណាត់ថ្នាក់​ធៀប​នឹង​លទ្ធផល​អង្កេត​ឆ្នាំ​ ២០១៤។

CMA CGM Group ជា​ក្រុមហ៊ុន​មួយ​ដែល​ស្ថិត​ក្នុង​ការ​អង្កេត​នោះ។

លោក ញីវ កុល អ្នកគ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន CMA Cambodia មិន​មាន​ការ​ភ្ញាក់ផ្អើល​នៅក្នុង​លទ្ធផល​របស់ EMLI ចុងក្រោយ​នេះ​ទេ​។

លោក​បាន​ថ្លែង​ថា ការ​ចំណាយ​លើ​កំពង់ផែ និង​ការ​ដឹកជញ្ជូន​តាម​ផ្លូវគោក​នៅតែ​ជា​ហានិភ័យ​ដ៏ធំ​ដល់​ចង្វាក់​ផ្គត់ផ្គង់ និង​ជា​បន្ទុក​សម្រាប់​ក្រុមហ៊ុន​នាំ​ចូល​ទំនិញ​កម្ពុជា​។

លោក​លើក​ឡើង​ថា​៖ «​ការ​ចំណាយ​លើ​ការ​ដឹកជញ្ជូន​បន្ថែម​លើ​ការ​ចំណាយ​ក្នុង​ក្រុមហ៊ុន​មាន​ន័យ​ថា យើង​មិន​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​ថៃ និង​វៀតណាម​នៅក្នុង​ការ​នាំ​ចេញ​អង្ករ កៅស៊ូ ជ័រកៅស៊ូ ដំឡូង ។ល។ បាន​ទេ​»​។

ថៃ ម៉ាឡេស៊ី វៀតណាម និង​ហ្វីលីពីន ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម​ប្រទេស​ឈាន​មុខ​គេ​ទាំង​២០​របស់ EMLI។

លោក ញីវ កុល បាន​បញ្ជាក់​ថា៖ «​ក្រុមហ៊ុន CMA មិន​មាន​ជម្រើស​ក្រៅពី​ការ​ដាក់​ពន្ធ​នាំ​ចេញ​កាន់​ខ្ពស់​ដល់​អតិថិជន​ចុងក្រោយ​នោះ​ទេ​។ នៅ​ទីបញ្ចប់​យើង​ទទួល​រង​ផលប៉ះពាល់​ទាំង​ពីរ ដោយសារ​តែ​យើង​នាំចេញ​តិច​»​។

លោក John Manners-Bell អគ្គនាយក​ក្រុមហ៊ុន Transport Intelligence ជា​ក្រុមហ៊ុន​វិភាគ​លើ​ការ​ដឹកជញ្ជូន ដែល​រៀបចំ​ទិន្នន័យ​ឲ្យ EMLI បាន​សរសើរ​ដល់​ទីផ្សារ​កំពុង​រីកចម្រើន​ទាំងអស់ ​៤៥ សម្រាប់​ការ​រក្សា​បាន​កំណើន​ដោយសារ​តែ​ការ​ស្ទុះ​ងើប​ឡើង​វិញ​របស់​ពិភពលោក​យឺត​ជាង​ការ​រំពឹង​ទុក​ចាប់​តាំងពី​ឆ្នាំ​ ២០០៨​។

លោក​លើក​ឡើង​ថា​៖ «​ទោះបី​ជា​មាន​បញ្ហា​ប្រឈម​ក៏ដោយ​ក៏​ចំណាប់​អារម្មណ៍​នៅ​តែ​ខ្ពស់​នៅក្នុង​ទីផ្សារ​ដែល​ងាយ​ប្រែប្រួល​ទាំង​នេះ ខណៈ​មាន​ការ​បង្ហាញ​ពី​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ការ​កើនឡើង​ពាណិជ្ជកម្ម និង​ការ​កើនឡើង​តម្រូវការ​ក្នុង​ស្រុក​»​។

លោក​បញ្ជាក់​ថា​៖ «​រោងចក្រ ក្រុមហ៊ុន​លក់​រាយ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ដឹកជញ្ជូន​របស់​ពិភពលោក​ចាំបាច់​ត្រូវ​រក្សា​ការ​យល់ដឹង​ពី​ថាមពល​នៃ​ការ​ផ្លាស់ប្តូរ​ប្រសិន​បើ​ពួកគេ​ចង់​ទាញ​យក​ផលប្រយោជន៍​ពី​ឱកាស​ដ៏សំខាន់​ដែល​មាន​ស្រាប់​នេះ​»​៕

ប្រភព៖ http://www.postkhmer.com

You might also like More from author

Leave A Reply

Your email address will not be published.