ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

ក្រសួង​កសិកម្ម​​ប្រកាស​​ដក​ហូត​​ដី​​សម្បទាន​​ជាង​១៤​ម៉ឺន​​ហិកតា​​ពី​​ក្រុមហ៊ុន ​​៨​

ក្រសួង​កសិកម្ម​​ប្រកាស​​ដក​ហូត​​ដី​​សម្បទាន​​ជាង​១៤​ម៉ឺន​​ហិកតា​​ពី​​ក្រុមហ៊ុន ​​៨​
January 22
03:23 2015

នៅក្នុង​អាណត្តិ​ទី៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាសថា ខ្លួន​បាន​និរាករណ៍​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ក្រុមហ៊ុន​ចំនួន៨ ដែល​គិត​​ជា​​ផ្ទៃដីគឺ​មាន​​ចំនួន​​ជាង​១៤ម៉ឺន៣ពាន់​ហិកតា​(១៤,៣៣៨០ហិកតា)​។ ​ក្រសួង​កសិកម្ម​​បាន​ប្រកាស​​ដូច្នេះ​​នៅក្នុង​​សន្និសីទ​សារ​ព័ត៌មាន​​មួយ ​​នៅ​​ទីស្តីការ​ក្រសួង​​កសិកម្ម​​នៅ​​ព្រឹក​​ថ្ងៃ​​ពុធ ​ទី២១ ​មករា​​នេះ​។

1469981_765493313541246_1702593260544080668_n_0លោកអ៊ាង សុផល្លែត​(កណ្តាល)​ធ្វើ​សន្និសីទ​សារព័ត៌មា​ននៅ​ព្រឹក​ថ្ងៃពុធ ​ទី២១ ​ខែមករា​ ឆ្នាំ២០១៥

ក្រសួងកសិកម្ម​បានប្រកាស​ថា ខ្លួន​បាន​និរាករណ៍​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ ចំនួន៨ និង​បាន​កែសម្រួល​ផ្ទៃដី​ក្រុមហ៊ុន​ចំនួន៤ នៅក្នុង​អាណត្តិ​ទី៥នេះ។ ក្នុងនោះ​ក្រុមហ៊ុន​ចំនួន៥ ត្រូវបាន​រដ្ឋាភិបាល​តា​មរយៈ​ក្រសួងកសិកម្ម​ធ្វើការ​និរាករណ៍​នាពេល​កន្លងមក និង​ក្រុមហ៊ុន​ចំនួន៣ទៀត​ត្រូវបាន​ក្រសួង​ប្រកាស​និ​រា​កណ៍​នៅក្នុង​ សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

លោក​អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នោះ ​ថា ក្រុមហ៊ុន​ទាំង៨នោះ គឺ​ស្ថិតនៅក្នុង​ខេត្តស្ទឹងត្រែង។ ខេត្តស្ទឹងត្រែង បើតាម​លោក​អ៊ាង សុផល្លែត គឺជា​ចំណុច​ចាប់ផ្តើម​ដំបូង​របស់​ក្រសួងកសិកម្ម​ក្នុងការ​ធ្វើ​ប​ច្ចប្ប​ន្ន ​ភាព និង​ដកហូត​ដី​សម្បា​ទាន​សេដ្ឋកិច្ច​ពី​បណ្តា​ក្រុមហ៊ុន​នានា​សម្រាប់​ អាណត្តិ​ទី៥នេះ។ លោក​អ៊ាង សុផល្លែត បាន​បញ្ជាក់ថា មូលហេតុ​ដែល​ក្រសួងកសិកម្ម​ធ្វើការ​ដកហូត និង​កែសម្រួល​ផ្ទៃដី​ទាំងនោះ គឺ​ដោយសារតែ​ក្រុមហ៊ុន​ទាំងនោះ បាន​រំលោភ​លើ​កិច្ចសន្យា​ជាមួយ​ក្រសួងកសិកម្ម មិន​គោរព​តាមច្បាប់​ភូមិបាល និង មានការ​ប៉ះពាល់​ជាមួយ​ដី​របស់​ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គិត​មកដល់ពេលនេះ រដ្ឋាភិបាល​តាមរយៈ​ក្រសួងកសិកម្ម បាន​ដកហូត​ដី​សម្បទាន​ពី​ក្រុមហ៊ុន​ចំនួន៧១ ក្រុមហ៊ុន និង​បាន​កែសម្រួល​ផ្ទៃដី​ចំនួន៤ ក្រុមហ៊ុន ដែល​គិត​ជា​ផ្ទៃដី​ចំនួន៦៥ម៉ឺន៧ពាន់​ហិកតា​ហិកតា។ ក្នុងនោះ កាលពី​អាណត្តិ​មុន បាន​ដកហូត​ពី​ក្រុមហ៊ុន​ចំនួន៦៣ ក្រុមហ៊ុន គិត​ជា​ផ្ទៃដី​ប្រមាណ៥១ម៉ឺន៣ពាន់​ហិកតា និង​នៅក្នុង​អាណត្តិ​នេះ បានចាប់ផ្តើម​ដកហូត​ពី​ក្រុម​ហ៊ុនចំនួន៨ និង បាន​កែសម្រួល​ផ្ទៃដី​ចំនួន៤ ក្រុមហ៊ុន​ទៀត ដែលជា​គិត​ជា​ផ្ទៃដី​ចំនួន១៤ម៉ឺន៣ពាន់​ហិកតា(១៤,៣៣៨០ហិកតា)។

ដោយឡែក​ចំពោះ​ក្រសួងបរិស្ថាន​ដែលមាន​ដែន​សមត្ថកិច្ច​ក្នុងការ​ធ្វើ​ប​ច្ចប្ប ​ន្ន​ភាព និង​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​វិនិយោគ​ដែរនោះ ក៏បាន​ធ្វើការ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។ បើតាម​លោក​សៅ សុភាព អ្នកនាំពាក្យ​ក្រសួងបរិស្ថាន នៅក្នុង​អាណត្តិ​ទី៥នេះ ក្រសួងបរិស្ថាន​បាន​ដកហូត​ដី​សម្បទាន​ពី​ក្រុមហ៊ុន​ចំនួន២៣ បានកែសម្រួល​ផ្ទៃដី​ចំនួន២ក្រុមហ៊ុន និង​ក្រុមហ៊ុន​ចំនួន៣ បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​ដី​សម្បទាន​ដល់​ក្រសួងបរិស្ថាន​វិញ។

និយាយ​ដោយឡែក ក្រៅតែពី​ដកហូត និង​កែសម្រួល​ផ្ទៃដី​ក្រុមហ៊ុន​ទាំងនោះ ក្រសួងកសិកម្ម​ក៏​គ្រោង​នឹង​ចុះទៅ​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​ក្រុមហ៊ុន​ចំនួន១១៥ ទៀត ដែល​គិត​ជា​ពី​ទំហំ​ផ្ទៃដី​ប្រមាណ​ចន្លោះ​ពី១លាន១សែន​ហិកតា ទៅ១លាន២សែន​ហិកតា ដែល​បាន​ចុះកិច្ចសន្យា​រួចរាល់​ហើយ​ជាមួយ​ក្រសួងកសិកម្ម។ នេះ​បើ​ការបញ្ជាក់​បន្ថែម​ពី​លោក​អ៊ាង សុផល្លែត៕ ប្រភពៈ RFI

ចែករំលែក

អំពីអ្នកនិព្ធ

អត្ថបទទាក់ទង

loading...

0 Comments

No Comments Yet!

There are no comments at the moment, do you want to add one?

Write a comment

Write a Comment

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0036069
Visit Today : 86
Visit Yesterday : 143
This Month : 647
This Year : 36069
Total Visit : 36069
Hits Today : 1328
Total Hits : 280149
Who's Online : 4
Your IP Address: 54.205.8.87