បទ​«​ស្ពាន​កំពង់ហ្លួង​» ជា​ប្រវត្តិ​ស្នេហា​ពិតរបស់​អ្នកស្រី​សូ សា​វឿ​ន នៅ​លើ​ទឹកដី​ភូមិកំណើត

11
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ប្រវត្តិ​ដើម​នៃ​បទ «​ស្ពាន​កំពង់ហ្លួង​» លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន និពន្ធ និង​ថត​នៅ​ក្នុង​ឆ្នាំ​ជាមួយ​គ្នា​នឹង​បទ «​វិញ្ញាណ​ផ្នូរ​ខ្ញុំ​» ដែរ ប៉ុន្តែ​ខ្លឹមសារ​ទំនុកច្រៀង គឺ​យោង​ទៅ​តាម​សំណូមពរ​របស់​អ្នកស្រី​សូ សា​វឿ​ន ព្រោះ​អ្នកស្រី​ចង់ឱ្យ​លោក​សរសេរ​ពី​ភូមិកំណើត​របស់​ខ្លួន គឺ​ភូមិ​កំពង់ហ្លួង ។

ក្នុង​សៀវភៅ «​កំណាព្យ​ស្នេហ៍​មាស​» លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន រៀបរាប់​ថា អ្វី​ទាំងអស់​ដែល​ជា​ជីវិត​ស្នេហា​បឋមវ័យ​របស់​អ្នកស្រី​សូ សា​វឿ​ន បាន​ប្រមូលផ្តុំ​បកស្រាយ​នៅ​ក្នុង​បទ​ចម្រៀង «​ស្ពាន​កំពង់ហ្លួង​» ពិសេស​គឺ​ទីតាំង​ដ៏​សំខាន់ ដែល​ធ្វើ​ឱ្យ​ស្នេហា​របស់​អ្នកស្រី​ចាប់កំណើត​ឡើង និង​រលាយ​ទៅ​វិញ​នៅ​លើ​ស្ពាន​កំពង់ហ្លួង​នោះ ។

បទ «​ស្ពាន​កំពង់ហ្លួង​» ប្រគំ​ដោយ​វង់​តន្ត្រី​យោធា​ភិ​រម្យ ថត​នៅ​ស្ទូ​ឌី​យោ​វិទ្យុជាតិ ប៉ុន្តែ​ក្រោយ​ពី​ចាក់​ផ្សាយ​មាន​ប្រជាប្រិយភាព​ល្បីល្បាញ ទើប​ក្រុមហ៊ុន​ថត​ថាស បាន​ទិញ​យក​ទៅ​ថត​បញ្ចូល​ក្នុង​ថាស និង​ដាក់​ក្នុង​កាស្សែត ។

Cambodia Website Design

សព្វថ្ងៃ​មិន​ត្រឹមតែ​អ្នកស្រី​សូ សា​វឿ​ន យក​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ក្នុងស្រុក​ខ្មែរ ក៏​គេ​និយម​យក​បទ «​ស្ពាន​កំពង់ហ្លួង​» ទៅ​ច្រៀង​ស្ទើរ​គ្រប់​ទិស​ទី​ដែរ ខ្លះ​ក៏​ច្រៀង​តាម​ទំនុក​ដើម​ទាំងស្រុង ខ្លះ​ក៏​យក​ទៅ​កែប្រែ​ទំនុកច្រៀង​ថ្មី​វិញ ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន សម្តែង​ការ​សោកស្តាយ​ដែល​ក្រុមហ៊ុន​ថត​ខា​រ៉ាអូ​ខេ​ខ្លះ បាន​យក​បទ​«​ស្ពាន​កំពង់ហ្លួង​» ទៅ​ថត​ដោយ​សរសេរ​ខុស​ទំនុកច្រៀង​ច្រើន​អន្លើ ប្រហែលជា​ស្តាប់​អ្នកចម្រៀង​ដើម​មិន​ច្បាស់​ក៏​មិនដឹង ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ថ្លែង​ថា «​អាស្រ័យ​ហេតុនេះ​ចាប់ពី​ពេល​នេះ​ទៅ សូម​អស់លោក​អ្នក​នាង​កញ្ញា​ដែល​ច្រៀង​កុំឱ្យ​មានការ​ភ័ន្ត​ច្រឡំ ទំនុក​តទៅ​ទៀត ហើយ​ខ្ញុំ​សូម​ឧទ្ទិស​បទ​នេះ​ដល់​វិញ្ញាណក្ខន្ធ​លោក​កែវ អែម ដែល​លោក​បាន​ខ្នះខ្នែង​ជួយ​ជ្រោមជ្រែង​ធ្វើ Arrangement បទ និង​រៀបចំ​ប្រគំ​រហូត​ទាល់តែ​បាន​សម្រេច ចេញ​ជា​រូបរាង​ទុកជា​កេរ​មរតក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​» ។

ស្ពាន​កំពង់ហ្លួង គឺជា​ស្ពាន​ស្នេហា​រវាង​លោក កែវ អែម និង​អ្នកស្រី​សូ សា​វឿ​ន ដែល​ស្ថិត​នៅ​ជា​អមតៈ ក្នុង​បេះដូង​ប្រជាជន​ខ្មែរ​គ្រប់ពេល​ជំនាន់ ។

បទ​ចម្រៀង​មនោសញ្ចេតនា «​ស្ពាន​កំពង់ហ្លួង​» ដែល​និពន្ធ​ទំនុកច្រៀង និង​បទ​ភ្លេង​ដោយ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន សម្រួល​តន្ត្រី​ដោយ​លោក​កែវ អែម និង​ច្រៀង​ដោយ​អ្នកស្រី​សូ សា​វឿ​ន មាន​ទំនុក​ថា ៖

-​សូ​រិ​យា​លា​ព្រៃ​រៃ​យំ​បោក​ប្រាណ ក្លិន​ក្លែប​រុះ​រោយ​លើ​ស្ពាន ជា​ឋាន​វិមាន​ស្នេហ៍​ខ្ញុំ ពាម​នី​ក​ដួងចិត្ត ប្រឌិត​រឿង​សោក​រណ្តំ ភូមិ​សង្វរ​ព្រៃ​ជ្រៅ​ធំ ទួញ​យំ​សុំ​ក្តី​មេត្តា ។

-​រាត្រី​ដែល​យើង​ជួប​គ្នា​ដំបូង លើ​ស្ពាន​នៅ​កំពង់ហ្លួង ផ្កាយ​ព្រោងព្រាត​លើ​មេ​ឃា ពេល​ដែល​យើង​បែក ស្ពាន​ស្រែក​អង្វរ​សួរ​ថា តើ​ម្ចាស់​ខ្ញុំ​ទៅ​ឋាន​ណា​ប្រាថ្នា​សូម​ជួប​ជា​ថ្មី ។

-​ឱ​កំពង់ហ្លួង ជួង​មាស​ដាស់​កម្ម កន្សែង​ចិញ្ចៀន​ស្រែក​ផ្តាំ ចារ​ចាំចិត្ត​ចង​នឹង​ថ្លៃ បើ​បង​រៀប​ការ​ប្រាថ្នា​គូ​ថ្មី បង​អើយ​កុំ​ភ្លេច​ហៅ​ស្រី ចងដៃ​ប្រុស​ថ្លៃ​កុំ​ខាន ។

-​គូ​ពុំ​បាន​ព្រៀង​ច្រៀង​តែ​កម្មផល លេប​ឆ្អែត​ទុក្ខសោក​កង្វល់ ដែល​ផ្តល់​ឱ្យ​យើង​ចែក​ឋាន កាត់​សាច់​មួយ​ដុំ​ប្រាថ្នា​សុំ​ឱ្យ​សុខសាន្ត បើ​ជាតិ​នេះ​ប្រែ​ខកខាន ជាតិ​ក្រោយ​សូម​បាន​ជួប​អើយ ៕

“​ស្ពាន​កំពង់ហ្លួង​”

​បទ​ភ្លេង​ទំនុក​ច្រៀង​    ​       សម្រួល​តន្ត្រី​    ​      ​  ច្រៀង​ដោយ​
​      គ​ង្គ ប៊ុន​ឈឿន​    ​    ​         កែវ អែម​    ​             ​សូ សាវឿន​
​    ​
-​    ​សុរិយា​លា​ព្រៃ​    ​    ​           រៃ​យំ​បោក​ប្រាណ​
​    ​    ​ក្លិន​ក្លែប​រុះ​រោយ​លើ​ស្ពាន​    ​   ជា​ឋាន​វិមាន​ស្នេហ៍​ខ្ញុំ​
​    ​    ​ពាម​នឹក​ដួងចិត្ត​    ​                   ​ប្រឌិត​រឿង​សោ​ក​សណ្តំ​
​    ​    ​ភូមិ​សង្វរ​ព្រៃ​ជ្រៅ​ធំ​    ​             ទួញយំ​សុំ​ក្តីមេត្តា ។​
-​    ​រាត្រី ដែល​យើង​ជួប​គ្នា​ដំបូង​
​        លើ​ស្ពាន​នៅ​កំពង់ហ្លួង​    ​       ផ្កាយ​ព្រោងព្រាត​លើ​មេ​ឃា​
​        ពេលដែល​យើង​បែក​    ​          ស្ពាន​ស្រែក​អង្វរ​សួរថា​
​        តើ​ម្ចាស់​ខ្ញុំ​ទៅ​ឋាន​ណា​    ​       ប្រាថ្នា​សូម​ជួប​ជាថ្មី ។​
​R​-​    ​ឱ​!​កំពង់​ហ្លួង​    ​    ​                ជួង​មាស​ដាក់​កម្ម​
​    ​    កន្សែង​ចិញ្ចៀន​ស្រែ​កផ្តាំ​    ​    ចារ​ចាំចិត្ត​ចង​នឹង​ថ្លៃ​
​        ​បើ​បង​រៀបការ​    ​                 ​   ប្រាថ្នា​គូ​ថ្មី​
​    ​    បង​អើយ​កុំ​ភ្លេច​ហៅ​ស្រី​    ​     ចងដៃ​ប្រុស​ថ្លៃ​កុំ​ខាន ។​
-​    ​គូ​ពុំបាន​ព្រៀង​    ​              ​ច្រៀង​តែ​កម្មផល​
​        ​លេប​ឆ្អែត​ទុក្ខសោក​កង្វល់​    ​ដែល​ផ្តល់ឱ្យ​យើង​ចែក​ឋាន​
​    ​    កាត់​សាច់​មួយ​ដុំ​    ​    ​             ប្រាថ្នា​សុំឱ្យ​សុខសាន្ត​
​    ​    បើ​ជាតិ​នេះ​ប្រែ​ខកខាន​    ​      ជាតិ​ក្រោយ​សូម​បាន​ជួប​អើយ ។

ប្រភព៖ http://kohsantepheapdaily.com.kh/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក