ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

ប្លង់ និង​ទិស​នៃ​ប្រាសាទខ្មែរ​បុរាណ​ខ្មែរ

ប្លង់ និង​ទិស​នៃ​ប្រាសាទខ្មែរ​បុរាណ​ខ្មែរ
January 22
06:28 2015

​ព័ត៌មាន​សំខាន់ៗ​បានទទួល​ពី​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នក ឯកទេស​ខាង​វិស័យ​ស្ថាបត្យកម្ម​ប្រាសាទបុរាណ អាច​ឲ្យ​យើង​ច្បាស់​ចំពោះ​ការរៀបចំ និង​វិធី​រក​ទិស​នៃ​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​នា​សម័យ​ដើម​។ អត្ថបទ​ដ៏​ខ្លី​នេះ គឺ​សង្ខេបនៃ​អត្ថបទ​មួយ​របស់លោក ពី​ហ្សា​ត បោះពុម្ព​ក្នុង​ឧបសម្ព័ន្ធ​នៃ​សៀវភៅ “​ចក្រភព​ខ្មែរ ពីស​.​វ​ទី​៥ ដល់ទី​១៤” ដោយ​លោក ក្លូត ហ្ស័​ក​។​
​ក​- ប្លង់​ប្រាសាទ​
​    ​ប្រាសាទ គឺជា​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​សំខាន់​ជាងគេ ដោយហេតុថា គឺ​នៅទីនេះ​ហើយ ដែល​គេ​តម្កល់​រូបសំណាក់​តំណាង​ឲ្យ​ព្រះអាទិទេព​សម្រាប់​សក្ការៈ​បូជា ហើយ​ផ្នែក​និមិត្តរូប គឺជា​ចំណុចកណ្តាល ឬ​ជ​ន្ទ​ល់​នៃ​ចក្រ​វា​ឡ តំណាង​ឲ្យ​ភ្នំ​សុមេរុ​។ បើ​និយាយ​ម្យ៉ាងទៀត ប្រាសាទខ្មែរ​ត្រូវបាន​ស្ថាបនា​ឡើង​ក្នុង​និមិត្តរូប​ចក្រ​វា​ឡ​បំ​ព្រួញ ដែលមាន​ភ្នំ​សុមេរុ​តំណាង​ឲ្យ​តួ​ប៉ម​កណ្តាល ជា​លំនៅស្ថាន​របស់​ទេព​។​


រូបភាព ១-២ : ប្លង់​ប្រាសាទ (​ពី​ហ្សា​ត​)​


​    ​ស្តីពី​ការរៀបចំ ឬ​តម្លើង​ប្លង់​ប្រាសាទ គេ​សង្កេតឃើញ​មានការ​វិវត្តន៍​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយទៀត​។ ក៏ប៉ុន្តែ​ជាទូទៅ ការរៀបចំ​គូស​ប្លង់​ប្រាសាទ​រមែងតែ​ពា​ក់័​ន្ធ​ទៅនឹង​សារៈសំខាន់​នៃ​អាគារ​ទាំងនោះ ដែល​សុទ្ធសឹងតែ​ជា​បូជនីយដ្ឋាន ជាហេតុ​ដែល​នាំ​ឲ្យ​ខ្នាត​នៃ​មូលនិធិ​ទាំងនោះ​មាន​ទំហំ ឬ​លក្ខណៈ​ខុសប្លែក​ពីគ្នា​ទៅតាម​កាលសម័យ​នីមួយៗ​។
​    ​ជាទូទៅ​ប្លង់​ប្រាសាទខ្មែរ មាន​ពីរ​ប្រភេទ​តែប៉ុណ្ណោះ គឺ​ប្លង់​ធម្មតា ៤​ជ្រុង​ស្មើ មាន​ទ្វារ​ចូល​តែមួយ ហើយ​បែរមុខ​ទៅ​កើត និង​ប្លង់​ផ្សំផ្គុំ ដោយ​ការសាងសង់​បន្ថែម​នូវ​ប​ណ្ឌ​ប​មួយ​លយ​ចេញ​ក្រៅ​នៅខាងមុខ ដែល​ស្ថិតនៅ​ទិសខាងកើត​។​
​    ​ក្រៅពី​ប្រភេទ​ប្លង់​ទាំងពីរ​នេះ យើង​ក៏បាន​ជួប​មាន​រាង ៨​ជ្រុង​ស្មើ នៅ​ករណី​ប្លង់​ប្រាសាទ​ឥដ្ឋ​មួយចំនួន​នៅ​សម្បូ​ណ៍​ព្រៃ​គុក ដែល​ត្រូវ​បានប្រសូត​ឡើង​នា​ដើម​ស​.​វ​ទី​៧​នៃ​គ​.​ស​។​


រូបភាព ១-៣ : ភ្នំ​ធម្មជាតិ​នាង​ក​ង្រី​, ប្រាសាទ​វត្ត​ភូ នៅ​ចង្កេះភ្នំ (​រូប អេ​ពី​ណា​ល់​) និង​ប្រាសាទភ្នំដា លើ​កំពូលភ្នំ (​ម​.​ត ២០០៣)

​    ​សូមជម្រាបថា ក្នុង​វិស័យ​ស្ថាបត្យកម្ម​ខ្មែរ ជាទូទៅ​គេ​អាច​និយាយបានថា ទម្រង់​ប្លង់​ទី​១​ខាងលើនេះ ដែលមាន ៤​ជ្រុង​ស្មើ គឺមាន​ចំណាស់​ជាងគេ​បំផុត​ក្នុង​អតីត​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ឈ្មោះថា ហ្វូ​-​ណន ឬ​នគរ​ភ្នំ​។ រីឯ​ប្លង់ ៤​ជ្រុង​ទ្រវែង គឺ​ស្ថិត​ក្នុងសម័យ​ចេនឡា​ពី​ចុ​ត​ស​.​វ​ទី​៦ ដល់​ស​.​វ​ទី​៨​នៃ​គ​.​ស​។​
​ខ​- ទិស​នៃ​ប្រាសាទ​    ​
​    ​ដោយសារតែ​ប្រាសាទខ្មែរ ជា​និមិត្តរូប​នៃ​លោកធាតុ​វិទ្យា​បំ​ព្រួញ ពោល​គឺជា​រូបភាព​នៃ​ភ្នំ​សុមេរុ ដែលជា​ស្នូល ឬ​ជ​ន្ទ​ល់​នៃ​ពិភពលោក បានជា​សំណង់​ស្ថាបត្យកម្ម​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​លំនៅដ្ឋាន​របស់​ពពួក​ទេវតា ឬ​ឋានសួគ៌ ដែល​ប្រកបដោយ​សិរី​សួស្តី​គ្រប់ប្រការ​។ ជាទូទៅ ប្រាង្គ​ប្រាសាទខ្មែរ​រមែងតែ​បែរមុខ​ទៅ​ទិសខាងកើត តាម​ក្បូន​ហោរាសាស្ត្រ​។
​    ក៏ប៉ុន្តែ ទិស​នៃ​ទេវស្ថាន​ទាំងនោះ​អាច​កែប្រែ​តាម​ស្ថានភាព​ភូមិសាស្ត្រ​ជាក់ស្តែង​ដែល​តម្រូវ ដូច​ករណី​ប្រាសាទភ្នំព្រះវិហារ​ដែល​បែរមុខ​ទៅ​ទិស​ខាងជើង និង​ប្រាសាទ​អង្ករ​វត្ត បែរមុខ​ទៅ​ទិស​ខាងលិច​ជា​ឧទាហរណ៍​។ សូមបញ្ជាក់ថា ហេតុដែល​ប្រាសាទអង្គរវត្ត បែរ​ទៅរក​ទិស​ខាងលិច គឺ​បណ្តាលមកពី​កត្តា​ជំនឿ​សាសនា​។ ព្រោះថា ប្រាសាទ​ដ៏​ស្កឹមស្កៃ​នេះ ត្រូវបាន​ទទួលស្គាល់ថា ជា​កន្លែង​តម្កល់​ព្រះ​សព​របស​ព្រះបាទ​សូរិយា​វរ្ម័នទី​២ ដែលជា​ស្តេច​ស្ថាបនិក​។ សូម​រំឭក​ផងដែរ​ថា នា​សម័យអង្គរ​ទិស​ប្រាសាទ​ភាគច្រើន​ត្រូវគេ​គោរព​ជាង​សម័យ​បុ​រេ​អង្គរ គឺជា​ទូទៅ​បែរ​ទៅ​ទិសខាងកើត លើកលែងតែ​ករណី​មួយ​ពីរ​តែប៉ុណ្ណោះ ។​
​    ​ភ្នំ ឬ​កំពូលភ្នំ ដែល​ក្នុង​ប្រព័ន្ធ​ជំនឿ​បែប​ជី​វច​ល​និយម ត្រូវបាន​ចាត់ទុកថា ជា​កន្លែង​ពោរពេញ​ទៅដោយ​បុណ្យ​បារមី ពោលគឺ​វត្ថុ​ស័ក្តិសិទ្ធិ រួមមាន អារក្ខ​អ្នកតា ម្ចាស់​ស្រុក ឥឡូវនេះ ក្នុងសម័យ​ឥទ្ធិពល​ឥណ្ឌា​ក៏បាន​ក្លាយទៅជា​បូជនីយដ្ឋាន​បែប​ព្រាហ្មណ៍​និយម​ទៅវិញ​។ ម្ល៉ោ​ហើយ ជានិច្ចកាល ទីតាំង​ស័​ក្ត​សិទ្ធិ​ទាំងនោះ​ត្រូវបាន​គេ​ជ្រើសរើស​ច្រើនជាងគេ ដើម្បី​សាងសង់​ស្ថាបនា​ប្រាង្គ​ប្រាសាទ (​ឧទាហរណ៍ ភ្នំ​បូក​, ភ្នំ​ក្រោម​, ភ្នំ​បាណន់​) ដែល​តំណាង​ឲ្យ​ភ្នំ​សុមេរុ​ដ៏​មាន​ឫទ្ធ ជាទីគោរព​សក្ការៈ ។ ជួនកាល​ទៀត កំពូលភ្នំ​ក៏ត្រូវ​បាន​គេ​កែច្នៃ​ឲ្យ​ក្លាយទៅជា​ទីធ្លា​មួយ​ធំ ដើម្បី​សាងសង់​ប្រាសាទ​ជា​ថ្នាក់​នៅ​ចង្កេះភ្នំ​ឡើង​ទៅដល់​កំពូលភ្នំ​ជាដើម ។ គួរកត់សម្គាល់​ផងដែរ​ថា ចាប់តាំងពី​ស​.​វ​ទី​១១ ទើប​ផ្លូវ​ទៅកាន់​ប្រាសាទភ្នំ​ត្រូវគេ​បន្ថែម ហើយ​ធ្វើ​ផ្លូវ​ចូល​ជា​ថ្នាក់ៗ អំពី​ថ្មបាយក្រៀម ឬ​ថ្មភក់ (​ឧទាហរណ៍ ភ្នំ​ជី​សូរ​, ព្រះវិហារ​, វត្ត​ភូ​) ។
​    ​គេ​ក៏​សាងសង់​ប្រាសាទ​នៅតាម​វាលទំនាប​ផងដែរ ហើយ​ក្នុងករណីនេះ គេ​ត្រូវ​លើកដី​ឲ្យ​ខ្ពស់ (​ឧទាហរណ៍ ប្រាសាទប្រែរូប​) ដោយ​ជីក​កសិណ​នៅ​ជុំវិញ ដើម្បី​យក​ដី​ធ្វើជា​ខឿន ។ ជាទូទៅ គេ​អាច​និយាយបានថា ការសាងសង់​មិនមែន​ធ្វើឡើង ឬក៏​តម្រង់​ទៅរក​ទីតាំង ឬ​ទិស​ដោយ​ចៃដន្យ ក៏ប៉ុន្តែ​សមស្រប តាម​លោកធាតុ​វិទ្យា និង​តារាសាស្ត្រ​ដ៏​ពិ​សិទ្ធិ ដែល​គួបផ្សំ​និង​កត្តា​ភូមិសាស្ត្រ​ជាក់ស្តែង​ផងដែរ ។
​ជា​ព័ត៌មាន​បន្ថែម សូមជម្រាបថា ក្នុង​ប្រព័ន្ធ​មនោ​គម​វិទ្យា​សាសនា នា​សម័យ​ដើម ជាពិសេស ក្នុង​វិស័យ​ស្ថាបត្យកម្ម ទិស​ខាងជើង​ឆៀង​ខាងកើត ឬក៏​ទិស​ខាងលិច​ពិតជា​ពាក់ព័ន្ធ​ទៅនឹង​ជំនឿ​សាសនា​យ៉ាង​ប្រាកដ ដូចជា​ការស្រាវជ្រាវរ​ប​ស់លោក ប៉ារីស ជា​ឧទាហរណ៍​ស្រាប់ ។​
​    ​ហើយ​ជានិច្ចកាល អ័ក្ស​នៃ​ប្រាសាទ គឺ​ទិសខាងកើត​ឆៀង​ខាងលិច​។ តើ​ទិស​នេះ​បានមក​ដោយ​វិធី​ណា​?
​    ​ជាបឋម​ត្រូវ​ជ្រាបថា ការតាំង​ទិស​នៃ​ប្រាសាទ​ជា​កិ​ច្ចមួយ​យ៉ាងសំខាន់​បំផុត ហើយ​ខកខាន​ពុំបាន​ឡើយ​។ ព្រោះថា ដូនតា​ខ្មែរ​ដែលជា​ស្ថាបនិក​បាន​ប្រារព្ធ​តាម​ក្រិ​ត្យ​ក្រម​ឥណ្ឌា​ពី​ព្រេងនាយ ហើយ​ការណ៍​នេះ​ធ្វើឡើង​ដោយមាន​ដំណាក់កាល​ជាច្រើន​។​
​    ​សូម​រំ​ឮ​កថា យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់លោក ពី​ហ្សា​ក ថ្មីៗ​នេះ ដែល​ផ្អែកលើ​គម្ពីរ​ជា​ភាសាសំស្ក្រឹត​ឈ្មោះ ម​យម​តៈ បកប្រែ​ជា​ភាសា​បារាំង​ដោយ​លោក ប្រ៊ូ​ណូ ដា​ហ្គេ​ន យើង​ដឹង អំពី​ការធ្វើ​គំនូស​ដើម្បី​តាំង​ទិស​នៃ​ប្រាសាទខ្មែរ នា​អតីតកាល​។​


​រូបភាព ១-៣ : ប្រាសាទភ្នំ​ខ្យង នគរ​ភ្នំ រាង​៤​ជ្រុង​ស្មើ​, ប្រាសាទ​សម្បូ​ណ៍​ព្រៃ​គុក ត្បូង (១) រាង​៤​ជ្រុង​ទ្រវែង និង រាង​៨​ជ្រុង​ស្មើ (​ម​.​ត ១៩៩៤)

​    ​ដូច​ទើប​ពោល ក្នុង​វិស័យ​ស្ថាបត្យកម្ម​ប្រាសាទខ្មែរ ការតាំង​ទិស​នៃ​ប្រាសាទ គឺជា​ចំណុច​គោល​យ៉ាង​សំខាន់បំផុត​។ ព្រោះ​វា​រមែងតែ​ពាក់ព័ន្ធ​ទៅនឹង​តារាសាស្ត្រ ដូច​ការដែល​ប្រាសាទ​បែរមុខ​ទៅ​ទិសខាងកើត ដែលជា​ទិស​ព្រះអាទិត្យ​រះ ជា​សក្ខីកម្ម​ស្រាប់​។ យ៉ាងណាមិញ ទ្វារ​ចូលទៅ​កាន់​ប្រាសាទ​ក៏​ដូច្នោះ​ដែរ​។ ម្យ៉ាងវិញទៀត អ័ក្ស​របស់​ប្រាសាទខ្មែរ​ក៏​រមែងតែ​ស្របតាម​ទិសដៅ​ពី​កើ​តទៅ​លិច តាម​ដំណើរ​នៃ​វដ្ត​ព្រះអាទិត្យ​ដែរ លើកលែង​ករណី​ពីរ​បី​ទេ ដែល​ប្រាសាទខ្មែរ​បែរមុខ​ទៅរក​ទិស​ខាងលិច ឬ​ខាងជើង ដូច​ករណី​ប្រាសាទភ្នំដា អាស្រម​មហាឥសី និង​ប្រាសាទអង្គរវត្ត​។ ទង្វើ​បែបនេះ គឺ​បណ្តាលមកពី​កត្តា​ភូមិសាស្ត្រ​មិន​អំណោយផល​គួបផ្សំ និង​និមិត្តរូប​នៃ​មរណៈ​ផង​។​
​    ​ជានិច្ចកាល ការសាងសង់​ប្រាសាទ ខ្មែរ​រមែងតែ​ទាក់ទិន​ទៅនឹង​លោកធាតុ​វិទ្យា តារាសាស្ត្រ ហោរាសាស្ត្រ ទំនៀមទម្លាប់ និង​ភូមិសាស្ត្រ​ផងដែរ ដោយហេតុថា ប្រាសាទខ្មែរ​ត្រូវបាន​សាងសង់ឡើង ដើម្បី​មូលហេតុ​សាសនា​។ បើ​យោង​លើ​ការស្រាវជ្រាវ​របស់លោក​សាស្ត្រាចារ្យ​ខាងលើ យើង​អាច​សង្ខេប​សេចក្តី​ដូចខាងក្រោម​នេះ ៖
​    ​ដំបូង​គេ​ត្រូវ​ស្វែងរក​ទីធ្លា​ណាមួយ ដែល​ផ្ទៃដី​រាបស្មើ ស្ទង់​ដោយ​វិធី​ទឹក ផ្ទៃដី​នោះ​មាន​រាង​ជា ៤​ជ្រុង​ស្មើ ដោយ​ជ្រុង​នីមួយៗ​មាន​ប្រវែង​១​ព្យាម​។ ហើយ​នៅ​ចំ​កណ្តាល​នៃ​ទីធ្លា​នោះ គេ​ដាំ​ចំរឹង​ឈើ​មួយ​បញ្ឈរ​កំពស់​មួយ​ហត្ថ​។ បន្ទាប់មក គេ​គូស​រង្វង់​មួយ ដែល​អង្កត់ផ្ចិត​ស្មើនឹង​ពីរដង​នៃ​កំពស់​។​
​    ​ផ​១- ដំណាក់កាល​ទី​១ :

​    ​២- ដំណាក់កាល​ទី​២ :
​    ​នៅពេល​ព្រឹក ព​ន្លឹ​ព្រះអាទិត្យ ដែល​ចាំង​ប៉ះ​នឹង​ចំរឹង​បាន​បង្កើតជា​ស្រមោល​នៅលើ​រង្វង់​នៅ​ទិស​ខាងលិច​។​

​    ​៣- ដំណាក់កាល​ទី​៣ :
​    ​នៅពេល​ល្ងាច ពន្លឺព្រះអាទិត្យ​ដែល​ចាំង​ប៉ះ​នឹង​ចំរឹង​បាន​បង្កើតជា​ស្រមោល​មួយ​នៅលើ​រង្វង់​នៅ​ទិសខាងកើត​។​

​    ​៤- ដំណាក់កាល​ទី​៤ :
​    ​បើ​យើង​ភ្ជាប់​ចំណុច​ដៅ​ទាំងពីរ​ដោយ​បន្ទាត់​មួយ​នឹង​បាន​ទិស ដៅ​ពី​ខាងកើត​ទៅ​លិច​ពុំខាន​។​

​    ​៥- ដំណាក់កាល​ទី​៥ :
​    ​ចេញពី​ចំណុច​ពីរ​ដដែល​នោះ គេ​គូរ​ធ្នូរ​ពីរ​កាត់​បានជា​រូប​ត្រី (​ម​ត្ស្យៈ​) ក្រោយពី​ភ្ជាប់​ដោយ​បន្ទាត់​មួយ គេ​នឹង​បាន​នូវ​ទិសដៅ​ជើង ត្បូង​យ៉ាង​ប្រាកដ​។​

​    ​អ្វីដែល​យើង​លើក​មក​អធិប្បាយ​នៅ​ខាងលើនេះ មិនមែនជា​អ្វី​ថ្មីថ្មោង​ទេ ចំពោះ​អ្នកប្រាជ្ញ​ខាង​ស្ថាបត្យកម្ម​បុរាណ​។ ព្រោះ​ដូច​ពោល​ខាងលើ មាន​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​ដឹងឮ ក៏ប៉ុន្តែ​នៅ​ប្រទេស​ខ្មែរ​យើង​វិញ ព័ត៌មាន​ទាំង​ប៉ុន្មាន​ខាងលើនេះ មហាជន​ខ្មែរ​ពុំទាន់ ឬក៏​មិនសូវ​ដឹងឮ​ប៉ុន្មាន​នៅឡើយ​ទេ​។ ដូច្នេះ​នៅទីនេះ យើង​សូម​លើក​បញ្ហា​នេះ​ជូន​ជា​ព័ត៌មាន​៕ (​ម​.​ត្រា​ណេ​)​

– See more at: http://www.cen.com.kh/culture/detail_cultureart/MDU3ZDRjNWIzNjZ#sthash.fumJ3PR9.dpuf

ចែករំលែក

អំពីអ្នកនិព្ធ

ខេមបូភេគ

ខេមបូភេគ

អត្ថបទទាក់ទង

loading...

0 Comments

No Comments Yet!

There are no comments at the moment, do you want to add one?

Write a comment

Write a Comment

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0036144
Visit Today : 39
Visit Yesterday : 122
This Month : 722
This Year : 36144
Total Visit : 36144
Hits Today : 380
Total Hits : 281007
Who's Online : 7
Your IP Address: 54.211.168.204