តើ​គួរ​លាង​សម្អាត​អា​ប្អូន​តូច​ក្រោយ​បាញ់​ទឹក​កាម​?

0 1
Cambodia Website Design

ចម្លើយ​យ៉ាង​សាមញ្ញ​បំផុត​ គឺ​ប្រាកដ​ណាស់​។ វា​ពិតជា​ល្អ​នៅ​ពេល​អ្នក​រក្សាអនាម័យ​ និង​រមែង​លាង​សម្អាត​គ្រប់​កន្លុក​គន្លៀត​ក្រោយ​ពី​ក្អែ​ពិស​រួច​។ ​​អ្នក​ប្រហែល​ជា​មិន​ចង់​ក្រោក​ពី​គ្រែ​ដោយ​សារតែ​អស់​កម្លាំង​ពេក ឬ​ចង់​សំ​កុក​បន្ដិច​ទៀត​។ វា​មិន​អី​ទេ សូម​កុំ​បារម្ភ​ពេក​។

មាន​រឿង​ខ្លះ​ដែល​អ្នក​គួរ​ចង​ចាំ គឺ​ភាព​ស្អាត និង​ការ​លាង​សម្អាត​​ជា​និច្ច​ក្រោយ​ពី​បញ្ចេញ​ទឹក​​អសុចិរួច​​។ គ្មាន​​អ្វី​ខុស​ប្លែក​ពី​ធម្មតា​ឡើយ​ គ្រាន់តែ​២-៣​នាទី​ក្នុង​មួយ​ថ្ងៃ​ វា​មិន​រំខាន និង​​ប៉ះពាល់​ដល់​អាច្រមក់​ទៅ​ថ្ងៃ​ខាង​មុខ​ឡើយ​។

ក្លិនផ្អួរ

Cambodia Website Design

មិន​ខុស​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​នោះទេ។ កុំ​ភ្លេច​ដុស​សម្អាត​វា​ផង​នៅពេល​ងូត​ទឹក​។ បើ​​មិន​បាន​កាត់​ចុង​ទេ អ្នក​គួរ​តែ​ពន្លាត់​ស្បែក​ស្រោប​ក្បាល​ និង​សម្អាត​​វា​ថ្មម​ៗ​ តែ​លាង​ឲ្យ​សព្វ​​​ ចៀសវាង​មេរោគ​ផង​។

ជាក់ស្ដែង បើសិន​​មិន​លាង​សម្អាត​ក្រោម​ស្បែក​ស្រោប​ក្បាល​​លិង្គ​នោះ​ទេ សារធាតុ​ផ្អាប់​ដូច​ឈីស​ «​smegma» អាច​កើន​ឡើង​។ បើ​មិន​សម្អាត​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ វា​អាច​បង្ក​ឲ្យ​ឡើង​កន្ទួល​ក្រហម ឬ​មាន​ក្លិន​អសោច​លើ​ប្រដាប់​ភេទ​។ ​មែន​ហើយ វា​មាន​ក្លិន​ផ្អួរ។

បញ្ហា​គួរ​ឲ្យ​យក​ចិត្ដ​ទុក​ដាក់​មួយ​ទៀត​ គឺជា​ពង​ស្វាស​របស់​អ្នក​។ ​​ពេល​ពួក​វា​ខំ​ប្រឹង​ត្បៀត​គ្នា​ដែល​ធ្វើ​ឲ្យ​បែក​ញើស​ ហើយ​ខណៈ​ពេល​ទីតាំង​របស់​ពួក​វា​នៅ​មិន​ឆ្ងាយ​ពី​ល្អាង​លូ​ ពួកវា​ងាយ​នឹង​កើត​ជា​ក្លិន​អសោច។

ស្បែក​ងាយ​រង​គ្រោះ​

ចូរ​ចង​ចាំ​ថា ប្រដាប់​ភេទ​របស់​អ្នក​ងាយ​នឹង​ប្រតិបត្ដិ​ណាស់​។ វា​មិន​ល្អ​ទេ​ដែល​គិត​ចង់​ប្រើ​សាប៊ូ​លាង​សម្អាត​ត្រង់​ស្បែក​ដ៏​ខ្ចី​ ប៉ះ​សង្កៀរ បើ​មិន​ទាន់​កាត់​ចុង​នោះ​។ ​

ស្បែក​ក្បាល​ស្រោប​ប្រដាប់​ភេទ​ដែល​​ងាយ​រង​​គ្រោះ​​គឺជា​ភ្នាស​ស្បែក​​ស្ដើង​រអិល​ ហើយ​សាប៊ូ​អាច​រំខាន​ដល់​តុល្យភាព​នៃ​បាក់តេរី​ធម្មជាតិ​។ វា​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​ឆ្លង​ជំងឺ​ផ្សិត​។

ដូច្នេះ​ ការ​សម្អាត​ជា​ប្រចាំ​ជាមួយ​ទឹក​គឺជា​មធ្យោបាយ​ល្អ​បំផុត​។ កុំ​ប្រើ​ថ្នាំ​បំបាត់​ក្លិន​ ឬ​ក៏សារធាតុ​គីមី​ដទៃ​ទៀត​នៅ​ម្ដុំ​បរិវេណ​ឯក​ជន​នោះ​ដែល​ធ្វើ​ឲ្យ​វា​ក្ដៅ​ក្រហាយ​។

ក្រោយ​ពី​បាញ់​ទឹក​កាម

ក្រោយ​ពី​បាញ់​ទឹក​កាម​ ឬក៏​ដល់​ចំណុច​កំពូល​ គួរ​តែ​លាង​សម្អាត​អាប្អូន​តូច​ជាមួយ​ទឹក​ បើ​​ទោះបីជា​អ្នក​បាន​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ក៏ដោយ​។ នៅ​ពេល​​វត្ថុ​រាវ​ចេញ​ពី​រាង​កាយ​ណា​​មួយ​គួរ​តែ​សម្អាត​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​​បាន​។

ជា​​ថ្មី​ម្ដង​ទៀត កុំ​ភ្លេច​ពន្លាត់​​ស្រោម​កាណុង​ រួច​លាង​សម្អាត​​វា​ឲ្យ​ស្អាត​ផង​។ បើ​សិន​ជា​លាង​មិន​ស្អាត វា​នឹង​ផ្អាប់​ក្លិន​ និង​អាច​​ឈាន​ដល់​​ការ​រលាក ឬក៏​ឆ្លង​​មេរោគ​ទៀត​ផង​។

មែន​ហើយ អាប្អូន​តូច​របស់​អ្នក​ពិត​ជា​អវយវៈ​សំខាន់​​បំផុត​នៃ​រាង​កាយ​ ឬក៏យ៉ាង​ហោច​ណាស់ វា​ជា​អវយវៈ​ដែល​អ្នក​ចូលចិត្ដ​បំផុត​។ ដូច្នេះ​អ្នក​គួរ​តែ​ចំណាយ​ពេល​យូរ​បន្ដិច​ផ្ដោត​លើ​វា​។ ប៉ុន្ដែ​កុំ​ជ្រុល​ហួស​ហេតុ​ពេក​។ ថែទាំ​អាច្រមក់​តូច​ ហើយ​វា​ប្រាកដ​ជា​ថែទាំ​អ្នក​វិញ​។

ផ្ទុយ​ទៅ​វិញ​ ការ​សិក្សា​ថ្មី​បាន​​រក​ឃើញ​ថា ការ​លាង​សម្អាត​ប្រដាប់​ភេទ​ក្រោយ​រួម​ភេទ​អាច​បង្កើន​ឱកាស​ឆ្លង​ជំងឺ​អេដស៍​។ ការ​លាង​សម្អាត​ប្រដាប់​ភេទ​ភ្លាម​ៗ​ក្រោយ​ពី​ប្រតិបត្ដិការ​រួច​ មិន​អាច​ការពារ​សុភាព​បុរស​ពី​ជំងឺ​អេដស៍​ឡើយ​។ ​វា​ពិតជា​ធ្វើ​ឲ្យ​អ្នក​ជួប​ហានិភ័យ​ខ្ពស់​។

ក្រុម​អ្នក​ស្រាវជ្រាវ PhD មក​ពី​សាកល​វិទ្យាល័យ​ម៉ាកេរ៉េរ៉េ​នៃ​វិទ្យាស្ថាន​សុខ​ភាព​សាធារណៈ​ បាន​ធ្វើ​តេស្ដ​បុរស​អត់​កាត់​ចុង​២៥៥២​នាក់​ ហើយ​បាន​រក​ឃើញ​ថា ជំងឺ​ឆ្លង​មាន​កម្រិត​ខ្ពស់​ជាង​អ្នក​ដែល​លាង​សម្អាត​អាប្អូ​នតូច​ភ្លាមៗ​ក្រោយ​រួម​ភេទ​ជាង​បុរស​ដែល​ដំអក់​យ៉ាង​តិច​១០​នាទី​ទើប​ទៅ​លាង​​ជម្រះ​ឲ្យ​ស្អាត​។

ក្រុម​ស្រាវជ្រាវ បាន​សម្គាល់​ថា ការ​រង់​ចាំពេល​ ១០​នាទី​មុន​ពេល​លាង​សម្អាត​ បាន​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ហ៊ីវ​ ទាប​ជាង​ ២០​ភាគរយ​ក្នុង​ចំណោម​បុរស​ដែល​បាន​សម្អាត​ក្បាល​បរមាណូ​ភ្លាម​ៗ។​

អ្នក​ស្រី ម៉ាគុមប៊ី មាន​​មន្ទិល​សង្ស័យ​ថា នេះ​អាច​មក​ពី​ការ​លាង​សម្អាត​ជាមួយ​សាប៊ូ​ និង​មិន​បាន​សម្ងួត​កន្លែង​សើម​ អាច​​បង្កើន​​ឱកាស​ឲ្យ​កោសិកា​រលាក និង​ងាយ​កើត​ជំងឺ​ឆ្លង​។ ការ​លាង​ជម្រះ​ភ្លាមៗ​​ក្រោយ​ពី​បាន​រួម​ភេទ អាច​សម្អាត​ទាំង​អង់ហ្ស៊ីម​ក្នុង​ទឹក​រំអិល​ចេញ​ពី​យោនី​ដែល​ជួយ​ទប់​ទល់​​នឹង​ជំងឺ​​ហ៊ីវ​ផង​ដែរ​៕ HR

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.