គួរ​ស្វែង​យល់​អាថ៌កំបាំង​ទ្វារ​មាស​ស្ត្រី

0
Cambodia Website Design

តើ​សុភាព​នារី​ទាំង​ឡាយ​ប្រាកដ​ទេ​ថា​ខ្លួន​ស្គាល់​ច្បាស់​ពី​អវយវៈ​កេរ​ដំណែល​ម្ដាយ​ចែក​ឲ្យ​និង​យល់​ដឹង​ពី​វិធី​ថែទាំ​វា​នោះ​? ប្រសិន​បើ​អ្នក​ចង់​ស្គាល់​ពី​ទ្រព្យ​ជាប់​នឹង​កាយ​នេះ​ឲ្យ​កាន់​តែ​ច្បាស់ សូម​ស្វែង​យល់​ឲ្យ​កាន់​តែ​បាន​ស៊ី​ជម្រៅ​ដូច​តទៅ៖

ឆ្តេញ​មិន​មែន​ជា​ដុំ​សាច់​ពក​ធម្មតា

ចំណុច​ឆ្តេញ​របស់​ស្ត្រី​ជា​បណ្ដុំ​នៃ​សរសៃ​ប្រសាទ​រាប់​រយ ដែល​វា​ជា​គន្លឹះ​នៃ​រំញោច​ត្រេក​ត្រអាល​ខាង​សិច​មិន​ចាញ់​ក្បាល​លិង្គ​របស់​មនុស្ស​ប្រុស​នោះ​ទេ។​នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ខាង​សិច​សាស្ត្រ​បាន​អះ​អាង។

Cambodia Website Design

តាម​ពិត​ចំណុច​ឆ្តេញ​នៃ​យោនី​របស់​ស្រ្តី​ដែល​មាន​សណ្ឋាន​ជា​ដុំ​ពក​តូច​មួយ​ពណ៌​ស៊ី​ជម្ពូ​នេះ​ជា​ប្រភព​ផ្តល់​ថាមពល​នៃ​អារម្មណ៍​សិច​ត្រេក​ត្រអាល​ខ្លាំង​បំផុត​ដោយ​អ្នក​ស្រាវ​ជ្រាវ​មួយ​ចំនួន​ជឿ​ថា ឆ្ដេញ​ជា​សាច់​តភ្ជាប់​នឹង​ដុំ​សាច់​ជីស្ប៉ត (G-spot) ដ៏​ស្រៀវ​ស្រើប​បំផុត​ក្នុង​ប្រដាប់​ភេទ​របស់​ស្ត្រី។

យោនី​ជា​បណ្តុំ​បាក់តេរី​ល្អ​និង​អាក្រក់

ជា​ធម្មតា​ផ្នែក​នៃ​ទ្វារ​មាស​ឬ​រន្ធ​យោនី​របស់​ស្រ្តី​តែង​មាន​វត្តមាន​នៃ​បាក់តេរី​ល្អ​និង​អាក្រក់។ ប្រសិន​បើ​ចំនួន​នៃ​បាក់តេរី​ទាំង​ពីរ​ប្រភេទ​មាន​តុល្យភាព​នោះ វា​មិន​មាន​បញ្ហា​ចោទ​ឡើយ។ ប៉ុន្តែ​ក្នុង​ករណី​បាក់តេរី​អាក្រក់​កកើត​ច្រើន​ពេក​រន្ធ​យោនី​នឹង​បង្កើត​នូវ​ក្លិន​ឆ្អេះ​ឆ្អាប​ចេញ​មក​ក្រៅ​មាន​អាការ​រមាស់ ឈឺ​ចុក​ផ្សា ឬ​មាន​សារធាតុ​រាវ​ក្លិន​មិន​ល្អ​ធ្លាក់​ចេញ​មក។

ដើម្បី​កែ​បញ្ហា​ស្រ្តី​ទាំង​ឡាយ​អាច​លាង​សម្អាត​ប្រដាប់​ភេទ​ខ្លួន​ដើម្បី​រក្សា​តុល្យភាព​នៃ​បាក់តេរី​ទាំង​ពីរ​ប្រភេទ​នេះ។

ការ​លាង​សម្អាត​បរិវេណ​ទ្វារ​មាស

អ្នក​ជំនាញ​ណែនាំ​ឲ្យ​ប្រើ​សាប៊ូ​លាង​សម្អាត​នៅ​បរិវេណ​មាន​សក់​ដុះ​និង​ប្រើ​ទឹក​ធម្មតា ឬ​ទឹក​អនាម័យ​គ្មាន​ក្លិន​លាង​សម្អាត​នៅ​មាត់​ទ្វារ​មាស។ ដាច់​ខាត​មិន​ត្រូវ​ប្រើ​សាប៊ូ​លាង​សម្អាត​ក្នុង​រន្ធ​យោនី​ឡើយ។​វា​ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​នៃ​ការ​បំផ្លាញ​ដល់​តុល្យភាព​កម្រិត PH (អាស៊ីត និង​បាស) ដែល​ជា​ប្រព័ន្ធ​រារាំង​ការ​រីក​រាល​ដាល​របស់​បាក់តេរី​នោះ។

សិច​ធ្វើ​ឲ្យ​យោនី​មាន​សុខភាព​ល្អ

គិត​ទៅ​ស្រ្តី​ពិត​ជា​មាន​ការ​ប្រែ​ប្រួល​អ័រម៉ូន​គ្រប់​ដំណាក់​កាល​នៃ​ឆាក​ជីវិត​ខ្លួន​ដូច​ជា​ការ​ផ្តល់​កំណើត​កូន​ការ​បំបៅ​កូន​និង​មាន​បម្រែ​បម្រួល​នៃ​រដូវ​តាម​វ័យ​កាល​ទៀត​ផង។ កត្តា​ប្រែ​ប្រួល​នៃ​អ័រម៉ូន​បាន​ធ្វើ​ឲ្យ​យោនី​ស្រ្តី​ស្ងួត។ អ្នក​ជំនាញ​ខាង​សិច​បាន​និយាយ​ថា ការ​រួម​ភេទ​គឺជា​មធ្យោបាយ​មួយ​អាច​ជួយ​ការ​ពារ​នូវ​ស្ថានភាព​ខុស​ប្រក្រតី​នៃ​រន្ធ​យោនី​បាន ជា​ពិសេស​សម្រាប់​ស្ត្រី​អស់​រដូវ។

សារធាតុ​រាវ​ចេញ​ពី​ទ្វារ​មាស

បរិមាណ​នៃ​ការ​ធ្លាក់​ស​នេះ​វា​អាស្រ័យ​ទៅ​តាម​កត្តា​ផ្ទាល់​ខ្លួន​របស់​ស្រ្តី​នីមួយៗ និង​កត្តា​វដ្ត​នៃ​រដូវ​ប្រចាំ​ខែ។​ស្រ្តី​ខ្លះ​ត្រូវ​តែ​ប្រើ​សំឡី​អនាម័យ​រាល់​ថ្ងៃ​ដើម្បី​ការពារ​ការ​ធ្លាក់​ស ខណៈ​ស្រ្តី​ខ្លះ​ទៀត​ស្ទើរ​តែ​គ្មាន​ការ​ធ្លាក់​ស​នេះ​ឡើយ។ ការ​ធ្លាក់​ស​តិចៗ​រាល់​ថ្ងៃ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ ប្រសិន​បើ​ស្ត្រី​គ្មាន​អាការ​រមាស់​ឬ​ឈឺ​ក្រហល់​ក្រហាយ​ទ្វារ​មាស​ឬ​ទឹក​ដែល​ធ្លាក់​ចេញ​មក​សាយ​ភាយ​ក្លិន​មិន​ល្អ​។

ទម្រង់​ប្រដាប់​ភេទ​ស្ត្រី​ពិសេស​ខុស​គ្នា

ទ្វារ​មាស​និង​យោនី​របស់​ស្រ្តី​អាច​មាន​ទំហំ​ផ្សេង​គ្នា ដោយ​ស្រ្តី​ខ្លះ​ទទួល​បាន​នូវ​កំណប់​ត្រង់​ផ្នែក​នេះ​ធំ និង​ខ្លះ​ទៀត​មិន​សូវ​ធំ​ឡើយ។ តែ​ទោះ​បី​ជា​វា​មាន​ទំហំ​ខុស​គ្នា​យ៉ាង​ណា​ក្តី​គឺ​វា​មាន​លក្ខណៈ​ល្អ​ពិសេស​រៀងៗ​ខ្លួន។

ដូច្នេះ​សុភាព​នារី​ទាំង​ឡាយ​កុំ​តូច​ចិត្ត ឬ ក៏​យក​ការ​ប្រៀប​ទំហំ​នៃ​ទ្វា​រមាស​ឬ យោនី​របស់​ខ្លួន​ទៅ​ប្រដូច​ជា​មួយ​ស្រ្តី​ជា​តួ​កុន​ថត​រឿង​កូន​ជ្រូក​ឲ្យ​សោះ។

ការ​ស៊ក​បញ្ចូល និង​ឡើង​ឋាន​សួគ៌

ស្រ្តី​ភាគ​ច្រើន​សឹង​តែ​មិន​ដែល​ទទួល​បាន​នូវ​ក្តី​តម្រេក​ដល់​កំពូល ឬការ​ឈាន​ដល់​ត្រើយ​តាម​រយៈ​ការ​ស៊ក​បញ្ចូល​លិង្គ​តែ​ម៉្យាង​នោះ​ទេ។ ការ​ឈាន​ដល់​ចំណុច​កំពូល​ទាមទារ​សម្រើប​ពី​ឆ្ដេញ បូក​រួម​នឹង​ការ​ប៉ះ​កកិត​នៃ​ចំណុច ជីស្ប៉ត ដែល​ជា​ដុំ​សាច់​ស្ថិត​នៅ​ក្នុង​ជញ្ជាំង​ទ្វារ​មាស​ផ្នែក​ខាង​មុខ ត្រង់​ប្រវែង​១ ឬ​ពីរ​ថ្នាំង​ដៃ​ពី​ច្រក​ទ្វារ​មាស។ ដូច្នេះ​ហើយ​បាន​ជា​ដៃ​គូ​រួម​ភេទ​ព្យាយាម​ស្វែង​រក​ចំណុច ជីស្ប៉ត របស់​ស្ត្រី​នេះ​ឯង ដើម្បី​ងាយ​ដឹក​ដៃ​នាង​ឡើង​ឋាន​សួគ៌។ ប៉ុន្តែ​ប្រសិន​បើ​រក​វា​មិន​ឃើញ​ទេ ស្ត្រី​ក៏​គួរ​កុំ​អស់​សង្ឃឹម​ដែរ ព្រោះ​ការ​រួម​ភេទ​ក៏​នៅ​តែ​ដំណើរ​ការ​បាន​ស្រួល​បើ​ទោះ​ជា​មិន​ស្គាល់ ជីស្ប៉ត​ក្ដី។

សន្ទះ​ព្រហ្មចារី​មិន​កកើត​សា​ថ្មី

ការ​ស្រមៃ​ចង់​បាន​នូវ​សន្ទះ​ព្រហ្មចារី​លើក​ទី២​នោះ​ពិត​ជា​មិន​អាច​កើត​ទៅ​រួច​បាន​ឡើយ។ សន្ទះ​ព្រហ្មចារី​ស្រ្តី​មិន​អាច​កកើត​ឡើង​វិញ​ជា​ដាច់​ខាត​បន្ទាប់​ពី​ស្រ្តី​បាន​ដាច់​រហែក​ដោយ​ចៃដន្យ​ពេល​លេង​កីឡា ឬ​បាន​ប្រឡូក​នៅ​ក្នុង​ការ​រួម​ភេទ​ដំបូង​ហើយ​នោះ។ ប្រសិន​បើ​មាន​លើក​ទី២​មែន​នោះ គឺ​វា​ជា​សន្ទះ​ព្រហ្មចារី​ក្លែង​ក្លាយ​ប៉ុណ្ណោះ។

ខ្យល់​ចេញ​ពី​ទ្វារ​មាស​ជា​រឿង​ធម្មតា

ស្ត្រី​មួយ​ចំនួន​តែង​រង​ការ​អាម៉ាស់​នៅ​ពេល​ដែល​មាន​សំឡេង​ខ្យល់​ចេញ​ពី​ទ្វារ​មាស ជា​ពិសេស​នៅ​ពេល​ដែល​បុរស​កំពុង​វាយ​ប្រហារ ឬ​ខ្លួន​កំពុង​ជិះ​សេះ​ស​ឡើង​ឋាន​សួគ៌។ តាម​ការ​ពិត​ទៅ សំឡេង​ខ្យល់​ចេញ​ពី​ទ្វារ​មាស មិន​មែន​ជា​រឿង​អ្វី​ចម្លែក​ទេ។ ការ​ឮ​សូរ​សំឡេង​នេះ​ច្រើន​តែ​កើត​ឡើង​នៅ​ពេល​មាន​ការ​លេង​កីឡា​នានា​ពេល​រួម​ភេទ​ឬ​ជួន​កាល​ពេល​ស្រ្តី​លុត​ជង្គង់​អង្គុយ​ក៏​មាន​លេច​ឮ​សំឡេង​ដែរ​។

ស្ត្រី​មិន​មាន​ទឹក​បាញ់​ពី​ប្រដាប់​ភេទ

ការ​បាញ់​ទឹក​រំអិល​ចេញ​ពី​រន្ធ​នោម​របស់​ស្ត្រី វា​ជា​រឿង​មួយ​ដែល​អ្នក​ស្រាវ​ជ្រាវ​ខ្លះ​ជឿ​ថា​ជា​រឿង​ប្រឌិត។ តាម​ការ​ពិត​ស្ត្រី​ទូទៅ​មិន​មាន​ការ​បាញ់​ទឹក​រំអិល​ចេញ​ពី​រន្ធ​នោម ដូច​កាល​ដែល​បុរស​បាញ់​ទឹក​កាម​ចេញ​ពី​រន្ធ​លិង្គ​នៅ​ពេល​ដល់​ឋាន​ស្រណុក​សុខ​ស្រួល​នោះ​ទេ។ វា​ជា​ករណី​ដ៏​កម្រ និង​ភាគ​ច្រើន​មាន​តែ​ក្នុង​កុន​កូន​ជ្រូក​តែ​ប៉ុណ្ណោះ៕ PR

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.