តារា​ស្រី ៩ ​ដួង​​ឆក់​ភាព​ល្បី​ឈ្មោះ ព្រោះ​សម្រស់​ដើម​ទ្រូង

0

ការ​កសាង​កេរ្តិ៍ឈ្មោះ​​ក្នុង​សង្គម​សិល្បៈ​ខ្មែរ​របស់​តារា​ស្រី​នានា ចែក​ចេញ​ជា​ពីរ​ផ្នែក តារា​ខ្លះ​ល្បី​ឈ្មោះ​ព្រោះ​តែ​ទេពកោសល្យ​សម្ដែង​ពី​កំណើត ហើយ​តារា​ខ្លះ​ទៀត​ទាក់ទាញ​ប្រជាប្រិយភាព​ទៅ​​បាន​​ គឺ​មក​ពី​សម្រស់​ ជាពិសេស​សម្រស់​ដើម​ទ្រូង។

 

នៅ​​ព្រឹក​នេះ Sabay សូម​លើក​យក​តារា​ស្រី​ ៩ ​ដួង​ភាគ​ច្រើន​ពង្រីក​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​បាន គឺ​ដោយសារ​ការ​ហ៊ាន​បញ្ចេញ​ដើម​ទ្រូង​ដ៏​ស្រស់​ស្អាត​របស់​ពួកគេ​ដើម្បី​ភាព​ល្បីល្បាញ។ តារា​ស្រី​ទាំង ៩​ដួង​មាន​ដូច​ខាង​ក្រោម៖

 

ប៊ុន ផៃ​លីន សកម្មភាព​ក្នុង​សិល្បៈ​ដូច​ជា​ការ​ច្រៀង និង​សម្ដែង​ជា​ដើម​មិន​មាន​អ្វី​ជា​ដុំកំភួន​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​ឡើយ។ ក៏ប៉ុន្តែ​ការ​ហ៊ាន​បញ្ចេញ​ដើម​ទ្រូង​ទ្រលុកទ្រលន់ ដោយ​មិន​ខ្លាច​ការ​រិះគន់​ពី​មហាជន​ ធ្វើ​ឱ្យ​តារា​ Sexy  រូប​នេះ​​មាន​ប្រជាប្រិយភាព​គួរ​ឱ្យ​កត់​សម្គាល់។

 

បុន ផែលីន bun phailin
 

សេង សូណា ពន្លែង​ល្វែង​លើ​តែ​មួយ​ប្រាវ ធ្វើ​ឱ្យ​​ប្រជាប្រិយភាព​នាង​មាន​គេ​ចាប់​អារម្មណ៍​ច្រើន​ក្នុង​សង្គម​សិល្បៈ ខណៈ​សកម្មភាព​សម្ដែង ក៏​ដូច​ជា​ទេពកោសល្យ​ពី​កំណើត​មិន​ខុស​ពី​កញ្ញា ប៊ុន ផៃលីន ឡើយ។ បើ​ទោះ​ជា​មាន​ការ​រិះគន់​ខ្លះ​ពី​មហាជន​​នាង​ហាក់​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍​ឡើយ ព្រោះ​ធ្វើ​បច្ចុប្បន្ន​កញ្ញា ធ្លាប់​ប្រាប់​ថា​គឺ​ជា​ចំណង់ចំណូលចិត្ត​តាំង​ពី​តូច​មក។

 

សេង សូណា seng sona
 

​​​ព្រីម លីហ្សា ក៏​ជា​តារា​សម្ដែង​មួយ​ដួង​ឆក់​បាន​ប្រជាប្រិយភាព​ពី​មហាជន ដោយ​សារ​ភាព​ Sexy ផង​ដែរ។ នាង​តែង​បង្ហាញ​សម្រស់​ដើម​ទ្រូង​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​ទៅ​កាន់​ទស្សនិកជន​នៅ​ពេល​ចូល​រួម​កម្មវិធី​សិល្បៈ​ម្ដងៗ រួម​នឹង​នៅ​លើ​បណ្ដាញ​សង្គម​ Facebook​ ថែម​ទៀត។

ក្រៅ​តែ​ពី​​ភាព​ Sexy ទាក់ទាញ​ការ​គាំទ្រ​ពី​ទស្សនិកជន រឿង​បង្អួត​សំលៀកបំពាក់​តម្លៃ​រាប់​ពាន់​ម៉ឺន​ដុល្លារ​ ព្រីម លីហ្សា ក៏​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​ថែម​ទៀត។ មាន​ពេល​ខ្លះ​ប្រិយមិត្ត​មួយ​ចំនួន​កោត​សរសើរ​នាង​ទៀត​ផង ខណៈ​សកម្មភាព​ក្នុង​សិល្បៈ​មិន​សូវ​ជា​លេចធ្លោ តែ​ហ៊ាន​ប្រើប្រាស់​សម្ភារៈ​ថ្លៃៗ។

 

ព្រីម លីហ្សា​  prim liza
 

កុល ដាវី​ ក៏​មិន​សូវ​ខុស​ពី​តារា​​​ប៉ុន្មាន​នាក់​ខាង​លើ​​ នាង​ត្រូវ​ទស្សនិកជន​ចាត់​ទុក​ថា​ជា​តារា Sexy ម្នាក់​​ក្នុង​ចំណោម​តារា​ស្រី​នានា​ក្នុង​ប្រទេស​ កម្ពុជា។ ការ​ហ៊ាន​បញ្ចេញ​ដើម​ទ្រូង​របស់​ខ្លួន​ ដោយ​មិន​ព្រួយ​បារម្ភ​ពី​ការ​រិះគន់​នា​ពេល​កន្លង​មក​ធ្វើ​ឱ្យ​នាង​ទទួល​ការ​ចាប់​អារម្មណ៍​​ច្រើន​ពី​មហាជន។ ទន្ទឹម​នឹង​​ភាព​ល្បី​ឈ្មោះ ព្រោះ​សម្រស់​ដើម​ទ្រូង កុល ដាវី ក៏​មាន​សកម្មភាព​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​ក្នុង​សកម្មភាព​សិល្បៈ។ សកម្មភាព​ថត​ខ្សែ​ភាពយន្ត និង​ខារ៉ាអូខេ​មួយ​ចំនួន ក៏​បាន​ទទួល​ការ​គាំទ្រ​ពី​អ្នក​ទស្សនា​ជា​រឿយៗ។

 

កុល ដាវី kol davy
 

វ៉ាង ស្រីណូ គឺ​ជា​តារា​ស្រី​ទស្សនិកជន​ចាត់​ទុក​ថា​មាន​ភាព sexy ជាង​គេ​ក្នុង​ចំណោម​តារា​​ស្រី​ដទៃ​ទៀត​កាល​ពី​ពេល​កន្លង​ទៅ។ ទោះ​ជា​សកម្មភាព​ក្នុង​សិល្បៈ​នា​ពេល​បច្ចុប្បន្ន បាន​ស្ងប់ស្ងាត់​ក្រោយ​ពី​នាង​ផ្អាក​មួយ​រយៈ​ក្ដី ក៏ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​នាង​តែងតែ​លេច​លឺ​ជា​រឿយៗ​តាម​បណ្ដាញ​សារព័ត៌មាន​នានា​ផ្ដើម​ដោយ​តារា​សម្ដែង​ sexy។

 

វ៉ាង ស្រីណូ vang sreyno
 

ឆ័យលី ដាឡែន សកម្មភាព​​ចម្រៀង​ក្នុង​វិថី​សិល្បៈ​មាន​ភាព​មមាញឹក​ច្រើន តែ​អាជីព​នេះ​មិន​សូវ​ជា​លេចធ្លោ​ឡើយ​សម្រាប់​នាង​ បើ​ទោះ​ជា​ប្រឡូក​សិល្បៈ​យូរ​ហើយ​ក្ដី។ ក៏ប៉ុន្តែ​ការ​ហ៊ាន​ពន្លែង​ដើម​ទ្រូង​​ដ៏​ស្រស់​ស្អាត​ធ្វើ​ឱ្យ​នាង​មាន​​ប្រជាប្រិយភាព​ជា​ខ្លាំង។ ជា​ពិសេស​អំឡុង​ការ​សម្ដែង​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ពេល​កន្លង​ទៅ នាង​ទទួល​ទាំង​​ការ​សរសើរ និង​ការ​រិះគន់។

 

chhayly dalen
 

ឆយី ភាព​ Sexy នៃ​សម្រស់​ដើម​ទ្រូង​របស់​នាង ក៏​ទាក់ទាញ​​ការ​ចាប់​អារម្មណ៍​ពី​មហាជន​មិន​ចាញ់​តារា​ sexy ដទៃ​ទៀត​នោះ​ដែរ។ ទោះ​ជា​មាន​ការ​រិះគន់​ខ្លះ ក៏ប៉ុន្តែ​ភាព​ sexy​ នេះ​ធ្វើ​ឱ្យ​គេ​ស្គាល់ និង​ចាប់​អារម្មណ៍​ច្រើន​​នា​ពេល​ថ្មី​កន្លង​ទៅ ខណៈ​សកម្មភាព​ក្នុង​សង្គម​សិល្បៈ​មាន​ភាព​ស្ងប់ស្ងាត់។

 

ឆ យី chhoryi
 

ពេជ្រ អាវីហ្សា សកម្មភាព​ក្នុង​សិល្បៈ​តិច​តួច​ប៉ុណ្ណោះ ក៏ប៉ុន្តែ​ការ​ហ៊ាន​បង្ហាញ​ដើម​ទ្រូង​​ស្រស់ៗ​ទាំងគូ​របស់​នាង ធ្វើ​ឱ្យ​ប្រជាប្រិយភាព​ហក់​ឡើង​ខ្លាំង​មួយ​រំពេច។ ភាព sexy នាង​ចូលចិត្ត​បង្ហាញ​ជា​មួយ​នឹង​លោក អេនឌី និង​ការ​ចូល​រួម​កម្មវិធី​សិល្បៈ​ផ្សេង​តែងតែ​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អ្នក​សិល្បៈ​ដូច​គ្នា និង​មហាជន​ខាង​ក្រៅ។

 

pich avyza
 

​​សាសា អតីត​ពិធីការិនី CTN រូប​នេះ​​ក៏​មាន​ភាព​ល្បី​ឈ្មោះ​ព្រោះ​តែ​រឿង​ហ៊ាន​បញ្ចេញ​ល្វែង​លើផង​ដែរ។ ការ​ធ្វើ​ជា​ពិធីការិនី នាង​ហាក់​ដូច​ជា​មិន​សូវ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទេ​ក្នុង​ចំណោម​មហាជន។ ក៏ប៉ុន្តែ​សកម្មភាព​បញ្ចេញ​ដើម​ទ្រូង​មិន​ខ្លាច​​ការ​រិះគន់ ធ្វើ​ឱ្យ​​កញ្ញា​មាន​គេ​ស្គាល់​ច្រើន​មិន​ចាញ់​តារា​ស្រី​​ទាំង ៨​ដួង​ខាង​លើ​ឡើយ។

 

sasa CTN
 

នេះ​គ្រាន់​តែ​ជា​ឈ្មោះ​តារា​ស្រី​ល្បី​ឈ្មោះ​ដោយ​ការ​ប្រើ​សម្រស់​ដើម​ទ្រូង​ដែល Sabay លើក​យក​មក​ត្រួសៗ​ប៉ុណ្ណោះ។ មាន​តារា​ស្រី​ជា​ច្រើន​ទៀត​លេច​ឈ្មោះ​​ក្នុង​សង្គម​សិល្បៈ​តាម​រយៈ​​ភាព​ Sexy។ ជាក់ស្ដែង​ កញ្ញា អៀ ម៉េងលី ហៅ​ អូនម៉ី ទើប​លេច​មុខ​នៅ​ក្នុង​ពិភព​សិល្បៈ តែ​ហ៊ាន​​បង្ហាញ​ល្វែង​លើ​ ដោយ​បង្ហាញ​ដើម​ទ្រូង​​ ដោយ​នាង​និយាយ​ថា “ខ្ញុំ​ចូល​ចិត្ត​ភាព​សិចស៊ី​តាំង​ពី​នៅ​តូច”។ តែ​គេ​នៅ​មិនទាន់​ដឹង​ថា អូនម៉ី នឹង​អាច​ក្រសោប​បាន​តំណែងជា​តារា​សម្ដែង​សិចស៊ី និង មាន​ឈ្មោះ​ល្បីល្បាញ​ដូច​​តារា​ស្រី​ទាំង ៩ ដួង​ខាង​លើ​នៅ​ឡើយ​ទេ។

 

mey 6
 

ប្រភព៖ http://news.sabay.com.kh/

You might also like More from author

Leave A Reply

Your email address will not be published.