វិធីសាស្ត្រ​និយាយ​តាម​ទូរស័ព្ទ​ឱ្យ​សង្សារ​បាក់ចិត្ត​ស្រឡាញ់

9
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

រឿង​ទំនាក់ទំនង​នៃ​ស្រទាប់​យុវវ័យ ការ​ប្រើប្រាស់​វោហារកោសល្យ គឺជា​កិច្ចការ​ដ៏​សំខាន់​បំផុត​ដើម្បី​ផ្តោះ​ប្តូរ​ពាក្យពេចន៍​ចេញពី​ក្រអៅបេះដូង​ផ្ញើ​សារ​ឱ្យ​ដៃគូ​បានដឹង និង​យល់ចិត្ត​ថ្លើម​គ្នា ។

ម្យ៉ាងវិញទៀត ក្នុង​កិច្ច​សន្ទនា​នោះ​មាន​ពេល​ខ្លះ​បែរ​ទៅ​ជា​រឿង​លំបាកទៅ​វិញ​សម្រាប់​បុគ្គល​មួយ​ចំនួន​ដែល​ហាមាត់​មិន​រួច​ចំពោះ​មុខ​ដៃគូ​របស់​ខ្លួន តែបើ​បញ្ចេញ​វោហារ​តាម​ទូរស័ព្ទ​ចល័ត​អាច​ធ្វើ​បាន​ល្អ​ទៅ​វិញ ។ ខាងក្រោម​នេះ​គឺជា​របៀប​និយាយ​តាម​ទូរស័ព្ទ​ឱ្យ​សង្សារ​លង់​ចិត្ត​ស្រឡាញ់ ៖

១-​សូម​ចង​ចាំ​ថា មនុស្ស​ប្រុស​គ្រប់​រូប គឺ​មិន​ដូច​គ្នា​ទេ ។ ដូច្នេះ​ចូរ​រក​អ្វី​ដែល​ជា​រឿង​រូបគេ​ចូល​ចិត្ត​ដើម្បី​ឱ្យ​កិច្ច​សន្ទនា​នោះ​ប្រព្រឹត្ត​ទៅ​ដ៏​មាន​អត្ថន័យ និង​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ ។

Cambodia Website Design

២-​ត្រូវ​សម្តែង​ដូច​ជា​រូបគេ​នៅ​ក្បែរ​អ្នក​ដូច្នោះ​ដែរ ខណៈ​ពេល​កំពុងនិយាយ ។ ប្រសិនជា​សម្តែង​អារម្មណ៍​បែប​នេះ​ចំពោះ​បុរស​ម្នាក់​នោះ វា​នឹង​ផ្តល់​ភាព​ងាយស្រួល​ជាង​មុន​ច្រើន (​ស្និទ្ធស្នាល​គ្នា​) នៅ​ពេល​អ្នក​ជួប​មុខ​គ្នា​ផ្ទាល់ ។

៣-​ត្រូវ​ពោល ឬ​ប្រើ​ពាក្យពេចន៍​យ៉ាងណា​ឱ្យ​ចេះ​គួរសម ។ កិច្ចការ​ត្រង់​ចំណុច​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​រឿង​សំខាន់​បំផុត​ដែល​អ្នក​ចាំបាច់​ត្រូវ​តែ​អនុវត្ត ។ ធ្វើ​ដូច្នេះ វា​នឹង​ធ្វើ​ឱ្យ​រូបគេ​មាន​អារម្មណ៍​ចង់ ឬ​ត្រូវការ​អ្នក​នៅ​ក្បែរ ម្យ៉ាងទៀត រូបគេ​នឹង​មាន​ក្តី​រីករាយ​ឥត​ឧបមា​នៅ​ពេល​ជួប​អ្នក​ពេល​ក្រោយ​ពី​នោះ ។

៤-​ពោល ឬ​ប្រើស​ម្តី​យ៉ាងណា​ឱ្យ​មាន​សុជីវធម៌ ចៀសវាង​និយាយ​ជាមួយ​រូបគេ​ដូច​ជា​អ្នក​កំពុងនិយាយ​ជាមួយ​សត្វ​ធាតុ​ចិញ្ចឹម​ឱ្យ​សោះ គឺ​លៃ​យ៉ាងណា​ឱ្យ​ទន់ភ្លន់ និង​ផ្អែមល្ហែម បុ​៉​ន្តែ​កុំឱ្យ​ផ្អែម​ខ្លាំង​ពេក ។

៥-​សារភាព​ប្រាប់​គាត់​ថា អ្នក​ស្រឡាញ់គាត់ ។ ការ​ថ្លែង​នោះ​ត្រូវ​ច្បាស់​ថា អ្នក​ពិតជា​មាន​ន័យ​ដូច្នេះ​ប្រាកដ​មែន គឺ​និយាយ​ឱ្យ​ដូច​ជា​ការ​ពិត​អ​ញ្ចឹ​ង​ដែរ ។

​៦-​កុំ​និយាយ​កុហក​ឱ្យ​សោះ ។ ការ​និយាយ​កុហក គឺជា​រឿង​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ទំនាក់ទំនង​របស់​អ្នក ហើយ​វា​ក៏​អាច​នាំ​ឱ្យ​បុរស​ម្នាក់​នោះ​លែង​ជឿ​ទុកចិត្ត​អ្នក​ទៀត តម​ក​អ្នក​ទាំង​ពីរ ឬ​មាន​ម្នាក់​អាច​បែកចិត្ត​ពី​គ្នា​បាន ។

៧-​និយាយ​លើក​ពី​ព្រឹត្តិការណ៍​តទៅ​មុខ ឬ​ស្ថិត​នៅ​ខាង​មុខ​ដែល​នឹង​កើតឡើង ។

៨-​ត្រូវ​ពោល​ដោយ​បង្កប់​នូវ​រឿង​អាថ៌​កំបាំង​ខ្លះ​ក្នុង​កិច្ច​សន្ទនា​នោះ ។ ដូច​ជា​ពោល​យ៉ាង​ដូច្នេះ​ថា «​តើ​បង​ដឹង​ទេ​ថា បង​ស្ទើរតែ​ធ្វើ​ឱ្យ​អូន​ឆ្កូត​ហើយ ព្រោះ​លង់​ចិត្ត​ស្រឡាញ់​បង​ពេក​» ឬ​និយាយ​ថា «​នៅ​ពេល​បង​ថើប​អូន ឬ​ស្នាមញញឹមរ​បស់បង​» ជាដើម ៕

ប្រភព៖ http://kohsantepheapdaily.com.kh/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក