អភិបាល​ក្រុង៖ ការ​ជាន់​គ្នា​ស្លាប់​នៅ​ស៊ាងហៃ​ជា​ការ​ធ្វេសប្រហែស​ធ្ងន់ធ្ងរ

3
Cambodia Website Design

ក្រុងស៊ាងហៃៈ អភិបាល​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចិន បាន​និយាយ​កាលពី​ថ្ងៃ អាទិត្យ​ថា ហ្វូងមនុស្ស​ប្រជ្រៀត​គ្នា​នៅ​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ក្រុង​ស៊ាងហៃ​ដែល​បាន​ធ្វើឲ្យ​មនុស្ស​៣៦​នាក់​ស្លាប់ បាន​បង្ហាញ​ពី​ការ «ធ្វេសប្រហែស​ដ៏ធ្ងន់ធ្ងរ​» ខណៈ​មាន​ការ​ទទូច​ឲ្យ​អ្នក​ទាំងអស់​ដែល​ទទួល​ខុសត្រូវ បាន​ត្រូវ​គេ​ឲ្យ​ទទួល​ខុសត្រូវ។

អ្នក​ដើរ​អបអរ​ឆ្នាំ​ថ្មី ដែល​ពួកគេ​ភាគច្រើន​គឺជា​ស្រ្តី​វ័យក្មេង ត្រូវ​គេ​ជាន់​ពី​លើ​បន្ទាប់ពី​ការ​ដើរ​ទាំង​ហ្វូង​ទៅកាន់​តំបន់​មាត់ទន្លេ​ប្រវត្តិសាស្ត្រ ដែល​គេ​ស្គាល់​ថា​ជា​តំបន់ the Bund ដោយសារ​ហ្វូងមនុស្ស​ដ៏ច្រើន​លើសលប់ និង​កង្វះ​ខាត​វិធានការ​សុវត្ថិភាព​គ្រប់គ្រាន់​។

អភិបាល​លោក Yang Xiong បាន​ប្រាប់​ជំនួប​ប្រចាំ​ឆ្នាំ​របស់​សភា​របស់​ប្រជាជន​ស៊ាងហៃ​ដែល ជា​សភា​តំបន់​ថា៖ «ឧបទ្ទវហេតុ​នៅ​ថ្ងៃ​ចូលឆ្នាំ​ថ្មី បាន​បង្ហាញ​នូវ​ការ​ធ្វេសប្រហែស និង​អន្តរាយ​ដ៏ធ្ងន់ធ្ងរ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាព​របស់​ក្រុង​ស៊ាងហៃ»។

Cambodia Website Design

ដោយ​អាច​ចេញ​ពី​អត្ថបទ​ដែល​បាន​ត្រៀម​ទុក​ជា​មុន លោក​បាន​និយាយ​ថា៖ «អ្នក​ដែល​ត្រូវ​ទទួល​ខុសត្រូវ​បាន​ត្រូវ​គេ​ជឿជាក់​ថា​ត្រូវ​ទទួល​ខុស​ត្រូវ​ពេញ​ទំហឹង។ យើង​ចែក​រំលែកទុក្ខ​ព្រួយ​របស់​ប្រជាជន និង​ទទួល​កំហុស និង​ការ​ទទួល​ខុសត្រូវ​» ។

កាលពី​ថ្ងៃ​ពុធ ក្រុង​នេះ បាន​និយាយ​ថា ខ្លួន​បាន​ដាក់​ទោស​មន្រ្តី​១១​នាក់ ដោយ​ដក​មន្រ្តី​៤​នាក់​ចេញ​ពី​តំណែង​របស់​ពួកគេ ដែល​ភាគច្រើន​មកពី​ខណ្ឌ​ជា​ទី​ដែល​គ្រោះថ្នាក់​បាន​កើតឡើង​។ គ្មាន​ការ​ប្រកាស​ពី​ចេតនា ដើម្បី​ស្វែងរក​ការ​ដាក់​ទោស​ព្រហ្មទណ្ឌ​តាមរយៈ​តុលាការ​ទេ៕

ប្រភព៖ http://www.postkhmer.com/

Comments

comments

You might also like More from author