ក្យូស​លើ​ទឹក​ប្រែ​ជា​បន្ទប់​ស្នាក់​លំដាប់​ខ្ពស់

0
Cambodia Website Design

ភ្នំពេញ: ការ​ទស្សនា​ថ្ងៃ​រៀប​អស្ដង្គត​ពី​បឹង​ហ្គាឡូ បណ្ដែត​ទឹក​ទន្លេ​មេគង្គ​ (Mekong Floating Bungalows) គឺជា​បទពិសោធ​នៃ​ការ​​ចង​ចាំ​​ដែល​មិន​ភ្លេច​បាន​ ខណៈ​ពន្លឺ​​ស្រទំ​ដូចពង​មាន់​ចៀន​​​លិច​​បាត់​​ចុង​ឈើ​ នៃ​ផ្ទៃ​មេឃ និង​​ទឹក​​ទន្លេ​ប្រែ​ពណ៌​​ជា​គំនូរ​​ចាំង​​ព្រៀក​ៗ​ ហើយ​​ចុង​ក្រោយ​ពេល​ពន្លឺ​រសាត់​​បាត់​អស់​ពី​ផែន​​ពសុធា​ ទី​ក្រុង​ចូល​មក​ជំនួស​ដោយ​ភ្លើង​ពណ៌​អគ្គិសនី​ដើម្បី​ជួយ​​បំភ្លឺ​ស្បៃ​​រាត្រី​។

ស្ថិត​លើ​ផ្ទៃ​សាគរ​ Mekong Bungalows ​មាន​ឈ្មោះ​បោះ​បង់​សំឡេង​យ៉ាង​ខ្លាំង​ចំណោម​ជន​បរទេស​ជា​ទីកន្លែង​ដ៏​ស័ក្ដិសម​សម្រាប់​អ្នក​ចង់​គយគន់​ព្រះអាទិត្យ​ហៀប​អស្ដង្គត​។ បច្ចុប្បន​ ម្ចាស់​ភោជនីយដ្ឋាន​នានា​បាន​បន្ថែម​ទស្សនីយដ្ឋាន​ជាមួយ​សម្រស់​ថ្ងៃ​លិច​ក្រៅ​ពី​សេវាកម្ម​ម្ហូប​អាហារ និង​​ភេសជ្ជៈ​គ្រប់​ប្រភេទ​ជា​ពិសេស ផ្ទះ​ស្នាក់​សម្រាប់​គូ​សង្សារ​និយម​បរិស្ថាន​ដ៏​រ៉ូមែន​ទិក​ក្រៅ​ក្រុង​ដែល​ពោរពេញ​ដោយ​សំឡេង។

ប៉ុន្ដែ​ យោង​តាម​សហស្ថានិក​ជនជាតិ​បារាំង​លោក អាឡិចស៊ីស ដឺសៀ​មាំង​ (Alexis de Suremain) បាន​ឲ្យ​ដឹង​ថា សំណង់​ដំបូង​ប្រក់​ស្បូវ​ត្រូវ​បាន​សង់​បែប​ផ្ទះ​ស្រែ​តាំង​ពី​៤​ឆ្នាំ។

Cambodia Website Design

លោក​ដឺសៀ​មាំង​ ដែល​បើក​មុខ​ជំនួញ​ផ្នែក​បដិសណ្ឋារកិច្ច​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ​មាន Plantation, Pavilion និង Teahouse ​ពន្យល់​ថា គំនិត​ថ្មី​ចេញ​មក​បែប​នេះ​ ពីព្រោះ​ការ​បើក​ភោជនីយដ្ឋាន​ក្នុង​បរិស្ថាន​ឃ្លុំ​ជិត​ ដូចជា​ Plantation ជាដើម​។ លោក​បន្ត​ថា​៖ «​ពេល​ខ្លះ​ ទិដ្ឋភាព​បែប​នេះ​ធ្វើ​ឲ្យ​គេ​ធុញ​ទ្រាន់​ខ្លះ​ដែរ​ ដោយ​គ្រាន់​តែ​ជួល​បន្ទប់​ស្នាក់​ដូច្នោះ​»។

ជាមួយ​នឹង​ថាមពល​សូឡា​សម្រាប់​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​តាម​បន្ទប់ លោក​បាន​ដំឡើង​ប្រព័ន្ធ​ផ្ទេរ​កម្ដៅ​ពី​​លើ​ក្បាល​គ្រែ​ចំពោះ​បឹង​កាឡូ​មួយ​​ដែល​រក្សា​សីតុណ្ហភាព​​ក្នុង​មុង​ឲ្យ​ត្រជាក់​ជាប់​ជានិច្ច​។

លោក​បាន​ឲ្យ​ដឹង​ថា អតិថិជន​ចង់​នៅ​ក្នុង​បន្ទប់​ពេល​គេង​ប៉ុណ្ណោះ​ ហើយ​ដោយ​មិន​ចាំបាច់​រក្សា​សីតុណ្ហភាព​ត្រជាក់​នៅ​កន្លែង​ផ្សេង​ទេ​។ សំខាន់​បំផុត​ ប្រព័ន្ធ​នេះ​ជួយ​សន្សំ​សំចៃ​ថាមពល​អគ្គិសនី​ជា​ច្រើន​។

ជាមួយ​នឹង​បទពិសោធ​ថ្មី លោក ដឺសៀមាំង​បាន​បន្ដ​ថា​៖ «​ស្រដៀង​នឹង​គម្រោង​របស់​អ្នក​បើកបរ​យន្ដ​ហោះ​ដែរ​! បើ​មាន​លទ្ធផល​ល្អ​ពី​អតិថិជន យើង​នឹង​សង់​បន្ថែម​ទៀត​»។

ម្យ៉ាង​វិញ​ទៀត ខណៈ​ភ្ញៀវ​ចូលចិត្ដ​ទស្សនា​តាម​ដង​ទន្លេ​កម្ពុជា​ដ៏​ច្រើន​សន្ធឹក​​សន្ធាក់ យើង​​មិន​អាច​មិន​លក់​ភេសជ្ជៈ​ក្នុង​​តម្លៃ​ខ្ពស់​បន្ដិច​នោះ​ទេ​ ពី​ព្រោះ​​អ្នក​​ខ្លះ​គ្រាន់​ឡើង​មក​កម្សាន្ដ​លើ​នាវា​ដើម្បី​ស្ទូច​ត្រី​ដោយ​ចំណាយ​តែ​ប៉ុន្មាន​ដុល្លារ​ប៉ុណ្ណោះ​។

លោកដឺសៀមាំង​ បាន​លើក​ឡើង​បន្ដ​ថា​៖ «​មហិច្ឆតា​របស់​យើង​​គឺ​ចង់​​ផ្ដល់​បទពិសោធ​ស្នាក់​នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ​ត្រឹម​តែ​ ៤០ ​សង់ទីម៉ែត្រ​ប៉ឹម​ៗ​ជាប់​ទឹក​ទន្លេ​មេគង្គ​ បណ្ដែត​ត្រសង​ជាមួយ​នឹង​ទូក​នេសាទ​ និង​ជីវិត​លើ​ផ្ទៃ​ទឹក​ព្រម​ទាំង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នៃ​រាជធានី​ភ្នំពេញ​»។

ដោយ​​បាន​ចង​ចាំ​នូវ​ទិដ្ឋភាព​ដ៏​ស្រស់​​ត្រកាល​នៃ​ថ្ងៃ​ហៀប​អស្ដង្គត​ ការ​ទស្សនា​​អ្នក​​នេសាទ​ និង​​ពន្លឺ​ព្រិច​ៗ​ពេល​​រាត្រី​ ទាំង​នេះ​គឺជា​ដំណើរ​កម្សាន្ដ​នៅ​លើ​បឹង​ហ្គាឡូ​​បណ្ដែត​ទឹក​ដ៏​​រីករាយ​​និង​​ស្រូប​ខ្យល់​​ជំនោរ​ត្រជាក់​ល្ហឹម។

ការ​​គយ​គន់​ព្រះ​អាទិត្យ​អស្ដង្គត​និង​ទទួល​​ទាន​អាហារ​ពេល​ល្ងាច​នៅ​អាហារដ្ឋាន​បឹង​ហ្គាឡូ​នានា​មាន​តម្លៃ​ ៤៥ ​ដុល្លារ​សម្រាប់​​មនុស្ស​ម្នាក់​ ខណៈ​តម្លៃ​​កញ្ចុះ​រួម​​បញ្ចូល​ទាំង​ការ​​ធ្វើ​ដំណើរ អាហារ​​ពេល​ល្ងាច ការ​ស្នាក់​នៅ​ អាហារ​ពេល​ព្រឹក និង​ការ​ធ្វើ​ដំណើរ​​ត្រឡប់​វិញ សរុប​មាន​​​តម្លៃ​១៣៨​​ដុល្លារ​។ ចំណែក​​ឯ​ បារ៍​ ក៏​មាន​ទទួល​រៀបចំ​​សេវាកម្ម​ពិធី​ជប់​លៀង​ និង​ពិធី​ផ្សេង​ៗ​ផង​ដែរ​៕

ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.