ក្រុង​ព្យុ​ង​យ៉ាង​គំរាម​ដាក់ទោស​ធ្ងន់ធ្ងរ​ប្រឆាំង​កូរ៉េ​ខាងត្បូង

0
Cambodia Website Design

គណៈកម្មាធិការ​ការពារ​ជាតិ​កូរ៉េ​ខាងជើង​ថ្លែង​កាលពី​ថ្ងៃ​ទី​២៥ មក​រា​ថា កូរ៉េ​ខាងត្បូង​នឹង​ប្រឈម​មុខ​ចំពោះ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​មួយ ប្រសិនបើ​ខ្លួន​មិន​បញ្ឈប់​សមយុទ្ធ​យោធា​រួម​ជាមួយ​សហរដ្ឋអាមេរិក ហើយ​ពុំ​រារាំង​ការ​បញ្ជូន​សារ​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង​របស់​ពួក​សកម្មជន​កូរ៉េ​ខាងត្បូង​តាម​បាល់​ឡុ​ង​ហោះ​ទេ​នោះ។

គណៈកម្មាធិការ​នោះ​បាន​រំលឹក​ពី​សំណើ​ចរចា​ដោយ​សន្តិវិធី​របស់​លោក​គី​ម ជុង​អ៊ុ​ន ក្នុង​សារ​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​របស់​លោក ។ ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA គណៈកម្មាធិការ​នោះ​បន្ត​ថា ទោះបី​យ៉ាងនេះ​ក្តី ទំនាក់ទំនង​កូរ៉េ​ខាងជើង​-​កូរ៉េ​ខាងត្បូង​នៅ​តែ​ស្ថិត​ក្នុង​ភាព​ទ័លច្រក ហើយ​បរិយាកាស​អនុគ្រោះ​មួយ​សម្រាប់​ការ​ចរចា​នៅ​តែ​ពុំ​បាន​បង្កើត​ឡើយ ។

សេចក្តី​ប្រកាស​នេះ​ក៏​ចោទ​កូរ៉េ​ខាងត្បូង​ផង​ដែរ​ថា អនុញ្ញាត​ឱ្យ​ពួក​សកម្មជន​បញ្ជូន​សារ​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង ហើយ​ចង់​បន្ត​សមយុទ្ធ​យោធា​រួម​ជាមួយ​សហរដ្ឋអាមេរិក​នា​ខែមីនា និង​ខែសីហា​ខាង​មុខ​នេះ ។

Cambodia Website Design

គណៈកម្មាធិការ​នោះ​ព្រមាន​ថា កូរ៉េ​ខាងជើង​នឹង​ដាក់​ទណ្ឌកម្ម​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​កូរ៉េ​ខាងត្បូង​បន្ត​ជំទាស់​នឹង​សំណើ​ចរចា​របស់​ក្រុង​ព្យុ​ង​យ៉ាង ។ ទោះបី​យ៉ាងណា គណៈកម្មាធិការ​នេះ​ពុំ​បាន​និយាយ​ដោយ​ចំហ​ថា តើ​កូរ៉េ​ខាងជើង​ទទួលយក ឬ​អត់​សំណើ​ឱ្យ​មានការ​ចរចា​ថ្នាក់​រដ្ឋមន្ត្រី​មួយ​នា​ខែមករា​នេះ​របស់​កូរ៉េ​ខាងត្បូង​ឡើយ ៕

ប្រភព៖ http://kohsantepheapdaily.com.kh/

You might also like More from author

Leave A Reply

Your email address will not be published.