ផ្ទាំង​ទឹកកក​ដ៏​ធំ​សម្បើម​ជាង​គេ​នៃ​មហា​សមុទ្រ​Antarctique​ប៉ែក​ខាង​កើត​ចាប់​ផ្តើម​រលាយ

0
Cambodia Website Design

ផ្ទាំង​ទឹកកក​ដ៏​ធំ​សម្បើម​ជាង​គេ​នៃ​មហា​សមុទ្រ​Antarctique​ប៉ែក​ខាង​កើត កំពុង​តែ​​ចាប់​ផ្តើម​រលាយ​បន្តិច​ម្តងៗ​ ​ដោយសារ​ការ​ឡើង​កំដៅ​ធាតុអាកាស​ខ្លាំង​ពេក​​​នៅក្នុង​សមុទ្រ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលីដែល​កំពុង​ធ្វើការ​ស្រាវជ្រាវ​​នៅ​ក្នុង​តំបន់ បាន​ថ្លែង​បញ្ជាក់​នៅ​ថ្ងៃចន្ទ​នេះថា ការ​រលាយ​បាត់បង់​ផ្ទាំង​ទឹកកកដ៏ធំសម្បើ់មអសារ្យ​នេះ អាច​នឹង​ជំរុញឲ្យ​​ទឹក​សមុទ្រ​ឡើង​កំពស់​រហូត​ទៅដល់​៦ម៉ែត្រ។

ផ្ទាំង​ទឹកកក Totten ដែល​មាន​បណ្តោយ​ប្រវែង​១២០​គម​និង​ទទឹង​ជាង​៣០​គម កន្លង​មក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​តំបន់​មួយ​ដែល​មាន​ស្ថេរភាព​មិន​ងាយ​នឹង​រងប៉ះពាល់​ដោយ​​​ការ​ឡើង​ចរន្ត​​កំដៅ​​អាកាសធាតុ​ឡើយ​។

​ក៏ប៉ុន្តែ​បន្ទាប់ពី​ការ​​សិក្សាស្រាវជ្រាវ​នៅ​ក្នុង​តំបន់​រួច​មក ក្រុម​អ្នក​វិទ្យាសាស្ត្រ​អូស្ត្រាលី​បាន​ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា “​ផ្ទាំង​ទឹកកក​នៅ​មហាសមុទ្រ​ Totten ប៉ែក​ខាង​កើត បាន​ចាប់​ផ្តើម​រលាយ​ហើយ​ដោយ​កម្រាស់​ផ្ទាំង​ទឹកកក​បាន​រលាយ​ជា​បណ្តើរៗ​ តែ​គេ​នៅ​ពុំ​ទាន់​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី​ដែរ-នេះ​ជា​ការបញ្ជាក់​របស់​លោក​ Steve Rintoul ​ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​អូស្ត្រាលី ដែល​បាន​​សង្កត់​ទៀត​ថា “សីតុណ្ហភាព​នៅ​ជុំវិញ​ផ្ទាំង​ទឹកកក​នេះ មាន​កម្រិត​រហូត​ដល់​១,៥​អង្សា​ដែល​ជា​កម្រិត​​មួយ​ដ៏​ខ្ពស់​ជាង​គេ​បើ​ប្រៀបទៅ​នឹង​​តំបន់​ដទៃ​ផ្សេង​ទៀត​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​បាន​សិក្សា​ស្រាវជ្រាវ​កន្លង​មក។​

Cambodia Website Design

ម្យ៉ាងទៀត ការ​ដែល​ទឹក​ឡើង​កំដៅ​និង​ដែល​អាច​ប៉ះពាល់​ដល់​ផ្ទាំង​ទឹកកក​នេះ ក៏​ជា​ភស្តុតាង​មួយ​បញ្ជាក់​ដែរ​ថា “ប៉ែក​ខាង​កើត​នៃ​សមុទ្រ Antarctique ច្បាស់​ជា​នឹង​ត្រូវ​រង​ប៉ះពាល់​យ៉ាង​សម្បើម​ដោយសារ​ការឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស​​ដែល​កន្លង​មក​គេ​ពុំ​បាន​នឹក​ស្មាន​ដល់ »។​
ក៏ប៉ុន្តែ​ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​អូស្ត្រាលី បាន​អះអាង​ដែរ​ថា « ផ្ទាំង​ទឹកក Totten  ក៏​ពុំងាយ​រលាយ​និង​បង្ក​ការ​ឡើង​កម្រិត​ទឹក​សមុទ្រ​ភា្លម​មួយ​រំពេច​នោះ​ទេ ក៏​ប៉ុន្តែ ការ​ស្រាវជ្រាវ​នេះ វា​ជា​កិច្ចការ​មួយ​ដ៏​សំខាន់​សំរាប់​ក្រុម​អ្នក​ស្រាវជ្រាវ​ដើម្បី​​ស្វែង​យល់​ដឹង​ឲ្យ​បាន​ច្បាស់​លាស់​ពី​ផល​ប៉ះពាល់​ទៅ​ដល់​ផ្ទាំងទឹកក​ដែល​បណ្តាល​មក​ពី​ការ​ឡើង​កំដៅ​នៅ​ក្នុង​សមុទ្រ​Antarctique៕

ប្រភព៖ RFI Khmer

You might also like More from author

Leave A Reply

Your email address will not be published.