អ្នក​ឧស្សាហ៍​ផឹកស្រា​ប៊ីយែរ​គួរ​ទទួលទាន​ល្ហុង​ច្រើន​

0 0
Cambodia Website Design

ថ្លើម​ជា​ផ្នែក​មួយ​ក្នុងចំណោម​ផ្នែក​“​ដ៏​រវល់​”​បំផុត​របស់​សរីរាង្គ ពុំ​ត្រឹម​តែមាន​ភារកិច្ច​កម្ចាត់​ជាតិពុល​ប៉ុណ្ណោះ​ទេ តែ​នៅ​ចូលរួម​ទៅក្នុង​ការ បំប្លែង​ប្រូតេអ៊ីន​ក្នុង​សរីរាង្គ ។ ឯកសារ​វេជ្ជសាស្ដ្រ​បុរាណ​មួយចំនួន​របស់​ចិន បាន​រំលឹក​ដល់​ល្ហុង​ដូចជា​ផ្លែឈើ​មួយ​ប្រភេទ​ដើម្បី​ជំនួយ​ការពារ​ថ្លើម​។​

​បណ្ដា​ការស្រាវជ្រាវ​វេជ្ជសាស្ដ្រ ទំនើប​ឱ្យដឹងថា ល្ហុង​ជា​អាហារ​មាន​ប្រយោជន៍​សម្រាប់​ថ្លើម ។ ល្ហុង​ផ្ទុក វីតាមីន C មាន​ប្រសិទ្ធភាព កម្ទេច​រ៉ាឌីកាល់​សេរី បង្កើត​សមត្ថភាព​ទប់ទល់​រប​ស់​កោសិកា​ថ្លើម ស្ថិរភាព​ស្រោម​កោសិកា​ថ្លើម និង​ជំរុញ​កោសិកា​នេះ កកើត​ផ្ដើម​ពី​នោះ​ជួយ​ថ្លើម ត្រូវរបួស​ឆាប់​ជា​សេះ ។ ក្នុង​ល្ហុង​មាន​សមាសធាតុ​Protease អាច​បំបែក​រំដោះ​ប្រូតេអ៊ីន ក្នុង​សាច់ ។ អ្នក​ទ្រុឌទ្រោម​ថ្លើម ធុញ អាហារ ឬ​ទទួល ទាន​រួច​ត្រូវ​តឹង​ពោះ ហេតុនេះ ទទួលទាន​ល្ហុង​ដើម្បី​កែប្រែ​ប្រសើរឡើង សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ។ ជាងនេះទៀត ល្ហុង​សម្បូរ អាស៊ីត Olearolic-​សារជាតិ​មួយ​ជួយ​ថ្លើម បន្ថយ​ជាតិ​ខ្លាញ់ បន្ថយ​រលាក​ថ្លើម និង​ប្រឆាំង​វីរុស ។​
​    ​ហេតុនេះ អ្នកញៀន​ស្រា ប៊ីយែរ គួរ​ទទួលទាន​ល្ហុង​ជាប្រចាំ ៕

Cambodia Website Design

ប្រភព៖ http://www.rasmeinews.com/

You might also like More from author

Leave A Reply

Your email address will not be published.