IS​ អះអាង​ថា​ខ្លួន​សម្លាប់​ចំណាប់ខ្លាំង​ជប៉ុន

0 2
Cambodia Website Design

ក្រុងបៃរូតៈ ក្រុម​រដ្ឋ​អ៊ិស្លាម​និយម​បាន​និយាយ​ពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​បាន​ប្រហារជីវិត​ចំណាប់ខ្មាំង​ម្នាក់​នៃ​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​ពីរ​នាក់​ដែល​ខ្លួន​កំពុង​ឃុំ​ខ្លួន ក្នុង​ការ​កាត់​ក្បាល​យ៉ាង​ជាក់ស្ដែង​ដែល​នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស៊ីនហ្សូអាបេ ហៅថា​ជា​«អំពើ​សាហាវ​ព្រៃផ្សៃ និង​មិន​អាច​លើកលែង​ឲ្យ​បាន​»​។

ការ​អះអាង​នេះ​កើតឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​ការ​ចេញ​ផ្សាយ​នូវ​ខ្សែវីដេអូ​មួយ​ដែល​ប្រកាស​ពី​ការ​ធ្វើ​ឃាត​អ្នក​ម៉ៅការ​ផ្នែក​សន្តិសុខ​លោក Haruna Yukawa ដោយ​ក្រុម​ជីហាដនិយម​ដែល​បាន​កាត់​ក្បាល​ចំណាប់ខ្មាំង​លោក​ខាង​លិច​ ៥​ នាក់ ចាប់​តាំងពី​ខែ​សីហា ឆ្នាំ​មុន​។

ក្រុម​រដ្ឋអ៊ិស្លាមនិយម​បាន​ស្វែងរក​ដើម្បី​បង្កើន​សម្ពាធ​លើ​ជប៉ុន​ដោយ​ការ​និយាយ​ពី​ជោគវាសនា​របស់​ចំណាប់ខ្មាំង​ម្នាក់​ទៀត​ដែល​ជា​អ្នកកាសែត​ក្រៅ​ក្របខ័ណ្ឌ​លោក Kenji Goto ត្រូវ​ពឹងផ្អែក​លើ​ការ​ដោះលែង​របស់​ស្រ្តី ​អ៊ីរ៉ាក់ ​គ្រោង​នឹង​បំផ្ទុះ​គ្រាប់បែក​ម្នាក់​ដែល​ស្ថិត​នៅលើ​បញ្ជី​ស្លាប់​ក្នុង​ហ៊្សកដានី​។

Cambodia Website Design

នៅលើ​វិទ្យុ Al-Bayan របស់​ខ្លួន​ក្រុម​ជីហាដ​បាន​និយាយ​ថា៖ ​«រដ្ឋអ៊ិស្លាម​បាន​បន្ត​ធ្វើការ​គំរាមកំហែង​របស់​ខ្លួន ខ្លួន​បាន​ប្រហារជីវិត​ចំណាប់ខ្មាំង​ជប៉ុន​លោក Haruna Yukawa បន្ទាប់ពី​ការ​ផុតកំណត់​នៃ​ឱសានវាទ​ដែល​ត្រូវ​ខ្លួន​ផ្ដល់​ឲ្យ។ ចំណាប់ខ្មាំង​ទី​ពីរ​កំពុង​អំពាវនាវ​ដល់​ក្រុម​សាច់ញាតិ​របស់​លោក​ឲ្យ​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​ជប៉ុន​ឲ្យ​មាន​ការ​ដោះលែង បងស្រី​របស់​ខ្លួន អ្នកស្រី Sajida al-Rishawi ដែល​ត្រូវ​គេ​ចាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​របស់​ក្រុម​អ្នកជិះជាន់​នៅ​ក្នុង​ហ៊្សកដានី ជា​ថ្នូរ​នឹង​ការ​ដោះលែង​របស់​លោក​៕
ប្រភព៖ http://www.postkhmer.com/

You might also like More from author

Leave A Reply

Your email address will not be published.